សេដ្ឋកិច្ច

ខេត្តបាត់ដំបង​ជាប់​ចំណាត់ថ្នាក់​ល្អ​បំផុត​លើ​ការប្រកួតប្រជែង​ទីក្រុង​ស្អាត​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​សកល ២០២២

​បាត់ដំបង​៖ ខេត្តបាត់ដំបង​ជាប់​ជ័យលាភី​ល្អ​បំផុត​ដាច់​គេ​លើ​ការប្រកួតប្រជែង​ទីក្រុង​ស្អាត​ដែលមាន​ពិធីបុណ្យ​ចូលឆ្នាំ​សកល​នា​ឆ្នាំ ២០២២​។​

​តាមរយ​:​ការវាយតម្លៃ និង​បង្ហាញ​របស់​គណកម្មាធិកា​រ​ជាតិ ក៏ដូចជា​ក្រសួងទេសចរណ៍​នៅ​ថ្ងៃទី ១៥ ខែមករា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹងថា​÷ ជា​លទ្ធផល​នៃ​ការបោះឆ្នោត​គាំទ្រ​ពី​សំណាក់​សាធារណជន​រយ​:​ពេល ២​ថ្ងៃ ចាប់ពី​ម៉ោង ៥​ល្ងាច ថ្ងៃទី ៣១ ខែធ្នូ​ឆ្នាំ ២០២២ រហូតដល់​ម៉ោង ៥​ល្ងាច ថ្ងៃទី២ខែមករា ឆ្នាំ ២០២៣ មាន​ទីក្រុង​នៃ​ខេត្ត​ចំនួន ៣ បាន​ជាប់​ជ័យ​លា​ភី​ដែល​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ​បំផុត​រួមមាន​:ទី១ខេត្តបាត់ដំបង​,ទី ២ ខេត្ត​ព្រះសីហនុនិង​ទី៣ខេត្ត​សៀម​រា​ប​។​

​កម្មវិធី​ប្រកួតប្រជែង​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​សកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ ២០២២ Best Countdown Cutty Of The Year ២០២២ បានធ្វើ​ឡើង​តាមរយ​:​ការប្រកាស​ផ្សព្វផ្សាយ​ជា​ផ្លូវការ និង​បើក​ឲ្យ​សាធារណជន ២៥​ខេត្ត ក្រុង ចូលរួម​បោះឆ្នោត​គាំទ្រ​ទីក្រុង​ដែល​ខ្លួន​ពេញចិត្ត​ជាងគេ​បំផុត​។​

​គណកម្មាធិការ​ជាតិ និង​ក្រសួងទេសចរណ៍ គ្រោង​នឹង​ប្រគល់​ពានរង្វាន់​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​នៅ​ថ្ងៃទី ២៧ ខែកុម្ភ​: ឆ្នាំ ២០២៣៕​ដោយ​: ព្រះអង្គ​ខ្មៅ​