ដោយ៖ Rith Kongkea
ក្លិបអ្នកមានបុណ្យ Barcelona បានក្លាយជាជើងឯក Spainish Super Cup លើកទី ១៤ ក្រោយយកឈ្នះស្ដេចស Real Madrid 3-1 កាលពីយប់មិញ ហើយនេះជាពានលើកដំបូងនៃ រជ្ជកាលរបស់លោក Xavi ដែលបានតែងតាំងជាគ្រូបង្វឹកក្នុងខែវិច្ឆិកា ឆ្នាំ 2021មកម្ល៉េះ ។
ក្នុងជំនួប EL-Classico យប់មិញឃើញថា កីឡាករវ័យក្មេង Gavi របស់ Barca បង្ហាញទម្រង់លេងដ៏អស្ចារ្យ ដែលអាចស៊ុតបញ្ចូលទីបាន១គ្រាប់ និងបញ្ជូនបាល់ឲ្យដៃគូបញ្ចប់ទី២គ្រាប់ ខណៈ Real Madrid រកបានតែ១គ្រាប់នៅចុងម៉ោងតែប៉ុណ្ណោះដោយកីឡាករ Benzema ៕