កីឡា

Arsenal ឆក់បាន៣ពិន្ទុទៀតពី Spurs បន្តឈរលើកំពូលតារាង Premier League

ដោយ៖Rith Kongkea

Arsenal បន្តភាពខ្លាំងរបស់ខ្លួនក្រោយបំបាក់ម្ចាស់ផ្ទះ Spurs 2ទល់០ ក្នុងជំនួប North London Derby ។ ជ័យជម្នះនេះធ្វើឲ្យកាំភ្លើងធំ Arsenal នាំមុខ 8ពិន្ទុពីក្រុមលេខ2 Man City ហើយបន្តឈរលើកំពូល​តារាងនៃក្របខ័ណ្ឌ Premier League នៅសប្ដាហ៍ទី20 ។

ក្រុមរបស់លោក Mikel Arteta ហាក់ដូចជាមានភាគរយខ្ពស់ក្នុងការលើកពាននៅរដូវកាលនេះ ខណៈក្រុមរបស់ពួកគេខកខនស្គាល់រសជាតិជាជើងឯក នៃក្របខ័ណ្ឌ Premier League អស់រយៈពេលជិត 20ឆ្នាំមកហើយ ពោលគឺArsenal ធ្លាប់ឈ្នះចុងក្រោយនៅឆ្នាំ 2003 ក្រោមការដឹកនាំរបស់លោក Arsene Wenger ។

គួររំលឹកផងដែរថា Arsenal នៅរដូវកាលនេះឆ្លងកាត់ 18ប្រកួត ឈ្នះ15 ស្មើ២ ចាញ់តែ១ប្រកួតប៉ុណ្ណោះ មាន 47ពិន្ទុ តាមពីក្រោយដោយ Man City 39 ពិន្ទុ និង Newcastle 38ពិន្ទុ ស្មើជាមួយ Man United ៕