សន្ដិសុខសង្គម

រថយន្តបើកបុកបុរសម្នាក់បណ្តាលឱ្យដាច់ជើងទាំង២ស្លាប់មួយរំពេច

កំពង់ឆ្នាំង៖ គ្រោះថ្នាក់ចរាចរបង្កពីរថយន្តមិនស្គាល់ម៉ាក បានបុកបុរសម្នាក់បណ្តាលឱ្យ​ដាច់ជើង​ទាំង២ស្លាប់ភ្លាមហើយបើករត់បាត់កាលពីយប់ថ្ងៃទី១៥ ខែមករា។ហេតុការណ៍ខាងលើ​បានកើតឡើង​នៅម្តុំផ្លូវបែកជាបួន ចន្លោះគីឡូម៉ែត្រលេខ៨៩-៩០ ស្ថិតនៅភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះដាង ឆុំ អាយុ៥៤ឆ្នាំ នៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

មុនកើតហេតុ ជនរងគ្រោះបានដើរឆ្លងកាត់ផ្លូវ មកដល់កន្លែងខាងលើត្រូវរថយន្តមិនស្គាល់ម៉ាក​បានបុកបណ្តាលឱ្យដាច់ជើងទាំង២ស្លាប់នៅនឹងកន្លែងតែម្តង ហើយរថយន្តបានបើករត់បាត់។

ក្រោយមកត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖សុខុម