ចំណេះដឹង

NASA រកឃើញពិភពលោកទីពីរដែលមានទំហំប៉ុនផែនដី

ប្រែសម្រួល៖សហការី

ភពទីពីរដែលគេរកឃើញអាចរស់នៅបានវាជាផ្កាយមួយដែលមានរយៈចំងាយ ១០០ ឆ្នាំពន្លឺពីប្រព័ន្ធព្រះអាទិត្យរបស់យើង។

ការរកឃើញពីទិន្នន័យផ្កាយរណបរបស់ NASA Transiting Exoplanet Survey Satellite ដោយគន្លងគោចរនៃភពផែនដីវិលជុំវិញផ្កាយមួយដែលមានឈ្មោះថា TOI 700 គឺជាតារាក្រហមនៅក្នុងចំណោមតារានិករ Dorado ។

ផ្កាយTOI 700 បានក្លាយជាប្រព័ន្ធផ្កាយមួយក្នុងបណ្តុំតួចបំផុតនៃប្រព័ន្ធផ្កាយដែលមានភពតូចៗច្រើន ហើយអាចរស់នៅបាននេះបើយោងតាមការសេង្កេតរបស់តារាវិទូ។

ផ្កាយក្រហមមានសភាពត្រជាក់ជាងផ្កាយក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ប៉ុន្តែវាមានច្រើននៅក្នុងប្រព័ន្ធកាឡាក់ស៊ី Milky Way របស់យើង។ ផ្កាយក្រហមមានប្រហែល ៧០% នៃចំណោមផ្កាយទាំងឡាយ។

ភពថ្មីនេះត្រូវបានគេហៅថា TOI 700 e ហើយវាត្រូវប្រើពេល ២៨ ថ្ងៃដើម្បីគោចរជុំវិញផ្កាយរបស់វា។ វាមានទំហំស្មើនឹងផែនដីប្រហែល ៩៥% និងទំនងជាថ្ម វាជាភពដែលអាចរស់នៅបានដូចភពមួយទៀតគេហៅថា TOI 700 d វាគោចររៀងរាល់ ៣៧ ថ្ងៃម្តង។

“Planet e មានទំហំតូចជាងភព d ប្រហែល ១០% ដូច្នេះប្រព័ន្ធនេះក៏បង្ហាញពីរបៀបសង្កេត TESS បន្ថែមដែលជួយយើងស្វែងរកពិភពលោកដែលតូចជាងមុន ដែលធ្វើឱ្យប្រព័ន្ធ TOI 700 ក្លាយជាការរំពឹងទុកដ៏គួរឱ្យរំភើបសម្រាប់ការតាមដានបន្ថែម” Emily Gilbert ជានិស្សិតថ្នាក់ត្រៀមបណ្ឌិតបានថ្លែងដូច្នេះ។ អ្នកស្រាវជ្រាវនៅឯមន្ទីរពិសោធន៍ Jet Propulsion របស់ NASA នៃរដ្ឋកាលីហ្វ័រញ៉ា ដែលបានដឹកនាំការងារនេះបានបង្ហាញពីការរកឃើញនៅក្នុងកិច្ចប្រជុំលើកទី ២៤១ នៃសមាគមតារាសាស្ត្រអាម៉េរិកនៅទីក្រុង Seattle សប្តាហ៍នេះ។ អ្នកស្រាវជ្រាវដូចគ្នាក៏បានរកឃើញ TOI 700 d ក្នុងឆ្នាំ ២០២០ ផងដែរ។

មានភពពីរផ្សេងទៀតដែលគោចរនៅក្នុងប្រព័ន្ធផ្កាយដូចគ្នា នោះគឺ TOI 700 b និង c -ប៉ុន្តែពួកវាគោចរនៅជិតផ្កាយពេកដោយសាកំដៅខ្លាំងវាអាចធ្វើឱ្យទឹករាវបាន។ ផ្កាយ TOI 700 b មានទំហំប្រហែល ៩០% នៃផែនដីយើង ហើយវាគោចរជុំវិញផ្កាយរបស់វារៀងរាល់ ១០ ថ្ងៃម្តង ខណៈពេលដែល TOI 700 c ធំជាងផែនដី ២.៥ ដង ហើយគោចររៀងរាល់ ១៦ ថ្ងៃម្តង។

ឯកសារស្តីអំពី TOI 700 e នឹងត្រូវបានផ្សព្វផ្សាយក្នុងពេលឆាប់ៗនេះនៅក្នុង The Astrophysical Journal Letters

បេសកកម្ម TESS ដែលបានចាប់ផ្តើមនៅឆ្នាំក្នុង ២០១៨ ធ្វើការតាមដានផ្នែកដ៏ធំនៃលំហមេឃនៅក្នុងពេលយប់អស់រយៈពេល ២៧ ថ្ងៃក្នុងពេលតែមួយ ដោយសម្លឹងមើលផ្កាយដែលភ្លឺបំផុត និងតាមដានការផ្លាស់ប្តូរពន្លឺរបស់ពួកវា។ ការធ្លាក់ចុះនៃពន្លឺទាំងនេះបង្ហាញពីភពដែលវិលជុំវិញនៅពេលពួកគេឆ្លងកាត់ពីមុខផ្កាយរបស់វា ហៅថាគន្លងគោចរឆ្លងកាត់។ បេសកកម្មនេះបានចាប់ផ្តើមធ្វើការសង្កេតផ្ទៃមេឃភាគខាងត្បូងនៅក្នុងឆ្នាំ ២០១៨ បន្ទាប់មកបង្វែទៅផ្ទៃមេឃភាគខាងជើង។ កាលនៅក្នុងឆ្នាំ ២០២០បេសកកម្មបានផ្តោតទៅលើផ្ទៃមេឃប៉ែកខាងត្បូងម្តងទៀតដើម្បីសង្កេតបន្ថែម ដោយបានបង្ហាញពីភពទីបួននៅក្នុងប្រព័ន្ធ TOI 700។

លោក Ben Hord ដែលជានិស្សិតថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Maryland នៃមហាវិទ្យាល័យបានថ្លែងថា “ប្រសិនបើផ្កាយនៅជិតបន្តិច ឬភពផែនដីធំជាងនេះបន្តិច យើងប្រហែលជាអាចប្រទះឃើញ TOI 700 e ក្នុងឆ្នាំដំបូងនៃទិន្នន័យ TESS”។ ក្នុងសេចក្តីថ្លែងការណ៍មួយ Park និងអ្នកស្រាវជ្រាវបញ្ចប់ការសិក្សានៅ Goddard Space របស់ NASAនៃមជ្ឈមណ្ឌលហោះហើរក្នុងទីក្រុង Greenbelt រដ្ឋ Maryland ថ្លែងថា “សញ្ញាទាំងនេះនៅមានកំរិតខ្សោយខ្លាំងណាស់យើងត្រូវធ្វើការសង្កេតឆ្លងឆ្នាំបន្ថែមទៀតដើម្បីកំណត់អត្តសញ្ញាណរបស់វា”។

ក្នុងខណៈពេលដែលអ្នកស្រាវជ្រាវប្រើប្រាស់យានអវកាស និងទីតាំងសង្កេតតាមដាននៅលើដីផ្សេងទៀត ដើម្បីតាមដានប្រព័ន្ផផ្កាយដែគួរឱ្យចាប់អារម្មណ៍ហើយមានទិន្នន័យរបស់ TESS កាន់តែច្រើនកំពុងបញ្ចូល។

Allison Youngblood ដែលជាអ្នកស្រាវជ្រាវផ្នែកតារាវិទ្យា និងជាអ្នកវិទ្យាសាស្ត្ររងរងរបស់គម្រោង TESS នៅ Goddard បានថ្លែងថា “TESS ទើបតែបានបញ្ចប់បេសកកម្មឆ្នាំទីពីរក្នុងការសង្កេតលំហផ្ទៃមេឃភាគខាងជើង” ។ “យើងទន្ទឹងរង់ចាំការរកឃើញដ៏គួរឱ្យភ្ញាក់ផ្អើលផ្សេងទៀតដែលលាក់នៅក្នុងបន្ទុកទិន្នន័យរបស់បេសកកម្មមួយនេះ”៕

ប្រភព Forbe