កីឡា

Manchester City ចង់បាន Ferland Mendy ពី Real Madrid

ដោយ ៖ Rith KongKea

យោងតាមរបាយការណ៍របស់ Fichajes បានឱ្យដឹងថា Manchester City នឹងចំណាយប្រាក់រហូតដល់ 60 លានអឺរ៉ូសម្រាប់ខ្សែការពារឆ្វេង Ferland Mendy របស់ Real Madrid ។

Mendy នៅសល់កុងត្រាជាមួយ Real Madrid ដល់ឆ្នាំ 2025 ហើយ Man City ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងរូបនេះ ដើម្បីពង្រឹងតំបន់ការពារខាងឆ្វេងរបស់ពួកគេ។

កីឡាករសញ្ជាតិបារាំងវ័យ 27 ឆ្នាំរូបនេះបានផ្លាស់ពី Lyon មកចូលរួមជាមួយ Real Madrid នៅឆ្នាំ 2019 លេងបាន 86 ប្រកួត រកបាន ៤គ្រាប់៕