បទវិភាគ

បទវិភាគ៖ ការតែងតាំមេទ័ពរុស្ស៊ីថ្មីបានឆ្លុះបញ្ចាំងនូវផែនការពូទីនដើម្បីជ័យជម្នះនៅអ៊ុយក្រែន

ប្រែសម្រួល៖សហការី

ការតែងតាំងឧត្តមសេនីយ Valery Gerasimov មន្ត្រីយោធាជាន់ខ្ពស់របស់រុស្ស៊ី ជាមេបញ្ជាការប្រតិបត្តិការដែលធ្វើឲ្យមានបញ្ហាក្នុងសង្គ្រាមនៅអ៊ុយក្រែន ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានដកសេចក្តីទុកចិត្តទ្វេដងហើយគាត់មានការជឿជាក់ថាការលុកលុយអាចសម្រេចជោគជ័យដោយមិនចាំបាច់មានអ្នកដឹកនាំថ្មីទេ តែឥឡូវនេះ អ្នកវិភាគបានបញ្ជាក់ថា មិនចាំបាច់សួរទៀតទេពេលនេះគាត់បានរកអ្នកថ្មីដែលអាចទុកចិត្តបានដើម្បីបញ្ជាកិច្ចប្រតិបត្តិការ។

យោងតាមវិទ្យាស្ថានសិក្សាអំពីសង្គ្រាមដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានសរសេរក្នុងការវិភាគមួយកាលពីថ្ងៃពុធថា “ការតែងតាំងរបស់ Gerasimov មានគោលបំណងជំរុញ ដល់កិច្ចខិតខំគាំពារកងយោធារុស្ស៊ីសម្រាប់គោលដៅឆ្នាំ ២០២៣” ។

ការវិភាគបានបញ្ជាក់ថា “លោកពូទីនបានលើកឡើងម្តងហើយម្តងទៀតថាគាត់យល់ខុសអំពីសមត្ថភាពរបស់កងកម្លាំងរុស្ស៊ី ហើយគាត់មិនបានបោះបង់ចោលនូវ គោលដៅវិសាលភាពសង្គ្រាមបស់គាត់នៅអ៊ុយក្រែននោះទេ”។ លោកពូទីន ប្រហែលជាបានតែងតាំងលោក Gerasimov ដែលជាមន្ត្រីជាន់ខ្ពស់នៅក្នុងជួកងទ័ពរុស្ស៊ីបន្តតំណែងជាមេបញ្ជាការដូចឆាកល្ខោនដើម្បីបញ្ជាការវាយលុកដ៏ធំមួយដែលលោកពូទីន ទំនងជាមានការជឿជាក់ខុសស្រឡះថាកងកម្លាំងរុស្ស៊ីអាចសម្រេចបានជោគជ័យនៅក្នុងឆ្នាំ ២០២៣នេះ។

អ្នកវិភាគដទៃទៀតបានបញ្ជាក់ថា Gerasimov នឹងធ្វើឲ្យរុស្ស៊ីបរាជ័យថែមទៀតនៅលើសមរភូមិ។ ហើយនៅតែមានអ្នកផ្សេងទៀតបានប៉ាន់ស្មានថា Gerasimov និងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergei Shoigu កំពុងផ្លាស់ប្តូរផែនការគ្រប់គ្រងមេដឹកនាំយោធាដែលវាជាប្រពៃណីទៅហើយសម្រាប់កងកម្លាំងមិនទៀងទាត់មួយដែលដឹកនាំដោយប្រធានក្រុមទាហានស៊ីឈ្នួល Wagner លោក Yevgeniy Prigozhin និងមេដឹកនាំ Chechen ដែលជាបុរសខ្លាំង Ramzan Kadyrov ។

Gerasimov អាយុ ៦៧ ឆ្នាំ ជាឧត្តមសេនីយយោធា និងជាអនុរដ្ឋមន្ត្រីការពារជាតិ ជាប្រធានអគ្គសេនាធិការអស់រយៈពេលជាងមួយទសវត្សរ៍ ហើយជាអ្នកជំនិតរបស់វិមានក្រឹមឡាំង ដែលមានតួនាទីសំខាន់ក្នុងការរៀបចំផែនការសង្រ្គាមតាំងពីដំបូងមកម្លេះ។ ក្នុងនាមជាប្រមុខនៃកងកម្លាំងរួមក្នុងប្រទេសអ៊ុយក្រែន លោកត្រូវបានជំនួសលោកឧត្តមសេនីយ៍ Sergei Surovikin ដែលទទួលតំណែងតែក្នុងរយៈពេល៣ ខែហើយបានខិតខំប្រឹងប្រែងធ្វើសង្គ្រាមដើម្បីលើកស្ទួយកិត្តិយរុស្សីសក្នុងកាពង្រឹងជំហររបស់ខ្លួនឲ្យមានស្ថិរភាព បន្ទាប់ពីអ៊ុយក្រែនវាយដណ្តើមបានទឹកដីដ៏ច្រើនសន្ធឹកសន្ធាប់ឡើងវិញ។

អ្នកជំនាញខ្លះបានគូសបញ្ជាក់ថា មានសត្រូវចំរុះ លោក Dara Massicot អ្នកវិភាគបញ្ហាការពារជាតិរុស្ស៊ីនៅក្រុមហ៊ុន Rand Corp បានសរសេរដូច្នេះថា “Shoigu និង Gerasimov បានទម្លាក់លោក Surovikin ហើយដាក់ Gerasimov ឱ្យទទួលបន្ទុកប្រតិបត្តិការនៅអ៊ុយក្រែន ដោយបានទម្លាក់មេបញ្ជាការជាន់ខ្ពស់ដែលមានសមត្ថភាពបំផុតរបស់ពួកគេ និងជំនួសដោយអ្នកអសមត្ថភាព” ទាំងនេះគឺវាកើតចេញពីរឿងមួយដែលគេថា មានការប្រជែងគ្នាដើម្បីអំណាច នឹងដោយសាការច្រណែន” ។

ការរុះរើភ្លាមៗចុងក្រោយបង្អស់របស់ទីក្រុងមូស្គូនូវមេបញ្ជាការកំពូលរបស់ខ្លួនដែលត្រូវបានប្រកាសកាលពីថ្ងៃពុធដោយក្រសួងការពារជាតិគឺមានការយល់ព្រមពីលោកពូទីនដោយផ្ទាល់ដែលបានធ្វើឱ្យអ្នកឃ្លាំមើលវិមានក្រឹមឡាំង ក្នុងរដូវកាលនេះមានការវិលមុខយ៉ាងខ្លាំង។ នៅក្នុងប្រទេសរុស្ស៊ី អ្នកជំនាញសង្រ្គាមជាច្រើនមានការខឹងសម្បារដែល Gerasimov ត្រូវបានគេស្តីបន្ទោសលើការធ្វើផែនការដ៏អាក្រក់ដែលនាំឲ្យមានការបរាជ័យក្នុងសមរភូមិម្តងហើយម្តងទៀត ឥឡូវនេះក្លាយជាអ្នកទទួលខុសត្រូវដោយផ្ទាល់ នៅពេលដែលសង្រ្គាមអូសបន្លាយអស់រយះពេល១១ខែហើយ។

ប្រទេសប៉ូឡូញបានជំរុញឱ្យសម្ព័ន្ធមិត្តចូលរួមជាមួយខ្លួនក្នុងការបញ្ជូនរថក្រោះ Leopard ទៅកាន់អ៊ុយក្រែនមន្រ្តីអាជីពដែលបំរើការអស់ជិត ៥០ ឆ្នាំ Gerasimov គឺជាមេបញ្ជាការដ៏ប៉ិនប្រសព្វនិងមានបទពិសោធន៍ដែលបានចូលបំរើកងទ័ពសូវៀតក្នុងឆ្នាំ ១៩៧៧ ហើយបានឡើងឋានៈតាមរយៈអង្គភាពរថក្រោះ។ Surovikin ដែលទទួលបានរហស្សនាមថា “General Armageddon” ដោយសារតែការប្រើប្រាស់កលល្បិចដ៏ឃោរឃៅរបស់គាត់ក្នុងនាមជាមេបញ្ជាការនៅក្នុងប្រទេសស៊ីរី ឥឡូវនេះត្រូវបានទម្លាក់ពីតំណែងជាអនុប្រធាន Gerasimov ។

Prigozhin និង Kadyrov គឺជាអ្នកគាំទ្រលោក Surovikin ប៉ុន្តែបានរិះគន់យ៉ាងចាស់ដៃទៅលើមេបញ្ជាការយោធារុស្ស៊ីផ្សេងទៀត រួមទាំងលោកវរសេនីយ៍ឯក Alexander Lapin ដែលត្រូវបានដំឡើងឋានៈនៅក្នុងស្ថានភាពដ៏រង្គោះរង្គើកាលពីថ្ងៃពុធ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី។ Lapin ត្រូវបានដកចេញពីមុខតំណែងជាន់ខ្ពស់នៅក្នុងការរុះរើលើកមុន ខណៈដែលសង្រ្គាមបានធ្លាក់ចុះ។

លោក Mark Galeotti អ្នកវិភាគ និងជាអ្នកជំនាញផ្នែកសន្តិសុខរុស្ស៊ី បាននិយាយថា ការទម្លាក់លោក Surovikin បង្ហាញពីទំនោររបស់លោក Putin ក្នុងការសេពគប់មនុស្សដែលមានបញ្ហា។ Galeotti បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “គាត់គិតថាអ្វីដែលជាតំរូវការចាំបាច់គឺត្រូវការមនុស្សថ្មី” ។ “គាត់គិតថានេះជាល្បែងរបស់ Surovikin ហើយឥឡូវនេះគាត់ត្រូវរងទុក្ខដោយសាវា”។

Galeotti បាននិយាយថាការតែងតាំងរបស់ Gerasimov នាំមកនូវ “ឥទ្ធិពលនយោបាយបន្ថែម” ដល់ការសម្រេចចិត្តប្រតិបត្តិការប្រចាំថ្ងៃ ប៉ុន្តែក៏បង្ហាញពីការប៉ុនប៉ងដើម្បីជួសជុលបក្សពួកនិយមដែលកំពុងកើនឡើងក្នុងកងទ័ពយោធារុស្ស៊ីផងដែរ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកាលពីថ្ងៃពុធបានស្នើថាការរៀបចំឡើងវិញត្រូវបានផ្សារភ្ជាប់ទៅនឹង “ការពង្រីក” កិច្ចប្រតិបត្តិការ និងមានបំណង “ធ្វើឱ្យប្រសើរឡើងនូវគុណភាព … និងប្រសិទ្ធភាពនៃការគ្រប់គ្រងកងទ័ពរុស្ស៊ី” ។

“ត្រូវតែមានក្តីសង្ឃឹមថាគាត់ពិតជាអាចធ្វើឱ្យប្រាកដថាការសម្របសម្រួលជាមួយ Rosgvardia” ដែជាកងឆ្មាំជាតិរបស់រុស្ស៊ី  “ជាមួយនឹងកងកម្លាំងរបស់ Kadyrov ហើយសំខាន់ជាងនេះទៅទៀតជាមួយក្រុម Wagner នឹងកិច្ចដំណើរការឲ្យកាន់តែប្រសើរឡើងដោយសាពួកគេធ្លាប់ទទួលបរាជ័យដ៏មហន្តរាយបំផុត។

ការផ្លាស់ប្តូរមេដឹកនាំ ទោះបីជាមានគោលដៅពិតប្រាកដក៏ដោយ ក៏ជាសញ្ញាបញ្ជាក់ថា ពូទីន មិនដែលគិតថាខ្លួននឹងធ្លាក់ក្នុងស្ថានភាពដ៏មហន្តរាយបែបនេះនោះទេ។ ឥឡូវនេះគាត់ចំណាយពេលអស់ជិតមួយឆ្នាំហើយចំពោះការលុកលុយដែលអ្នកវិភាគរុស្ស៊ីមួយចំនួនបានព្យាករណ៍ថានឹងបញ្ចប់ដោយជោគជ័យក្នុងរយៈពេលប៉ុន្មានថ្ងៃដោយទាហានរុស្ស៊ីនឹងបានទទួលជ័យជម្នះហើយហែក្បួនឆ្លងកាត់ទីក្រុង Kyivនោះ ។

តែផ្ទុយទៅវិញ មានមនុស្សរាប់ម៉ឺននាក់បានបាត់បង់ជីវិត និងរងរបួស ហើយលោក ពូទីន ត្រូវបានបង្ខំឱ្យប្រកាសពីការកែនទ័ពដែលមិនមានការគាំទ្រ ដើម្បីបំពេញកាតព្វកិច្ចយោធា។ តំបន់អ៊ុយក្រែនចំនួនបួនដែលរុស្ស៊ីអះអាងថាបានកាត់បញ្ចូលដោយបំពានលើច្បាប់អន្តរជាតិ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុងមូស្គូឡើយ។ ហើយអ្នកគាំទ្រលោកខាងលិចរបស់អ៊ុយក្រែនគ្រោងនឹងបញ្ជូនអាវុធទៅឲ្យក្រុងកៀវបន្ថែមទៀត។

អ្នកសរសេរប្លុកយោធាដែលគាំទ្ររុស្ស៊ីជាច្រើនបានសម្តែងការសង្ស័យថា តើការរុះរើនេះនឹងអាចដោះស្រាយបញ្ហាដែលកំពុងកើនឡើងក្នុងជួទ័ពរុស្ស៊ី រួមទាំងការផ្អែកលើការហ្វឹកហ្វឺនយ៉ាងតក់ក្រហល់ និងកង្វះខាតឧបករណ៍។ អ្នកវិភាគដែលមានទំនោគាំទ្រសង្គ្រាមមានសំណេរដោយដៃនោះគឺលោក Rybar បានសរសេរនៅលើ Telegram ថា “គ្នាច្រើននាំឲ្យអន្សមខ្លោចទៅវិញទេ”។

អ្នកផ្សេងទៀតនិយាយថា Gerasimov កំពុងត្រូវបានទទួលបន្ទុកក្នុងការទទួលខុសត្រូវដោយផ្ទាល់នៅខណៈពេលដែលរុស្ស៊ីឈានទៅរកការបរាជ័យថែមទៀត គាត់ជាសត្វពពែដ៏មានសក្តានុពលសម្រាប់លោកពូទីននៅក្នុងពេលដ៏សមស្របមួយ។

ទោះបីជាលោក Surovikin ភាគច្រើនបានគេចវេះពីការរិះគន់ជាសាធារណៈក៏ដោយ ក៏គាត់ទទួលបន្ទុកនៅចំពេលដែលប្រទេសរុស្ស៊ីបានរងការបរាជ័យក្នុងសមរភូមិដ៏អាម៉ាស់ជាច្រើន រួមទាំងការដកថយពីទីក្រុង Kherson ដែល Surovikin បានព្យាករណ៍ថាប្រហែលជាចាំបាច់នៅពេលដែលគាត់ត្រូវបានដំឡើងឋានៈក្នុងការបញ្ជាលើសង្គ្រាម៕