កីឡា

Chelsea ចាញ់Fulham ស្របពេល Felix បង្ហាញខ្លួនលើកដំបូងបានកាតក្រហម

ប្រែសម្រួល៖ Rith KongKea

កីឡាករចំណូលថ្មី Joao Felix ទទួលបានកាតក្រហម​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូងឲ្យ Chelsea ខណៈក្រុម​ទទួល​រង​បរាជ័យ​ក្នុង​លទ្ធផល 2-1 នៅ​លើ​ទឹកដី Fulham បាន​បង្កើន​សម្ពាធ​បន្ថែម​ទៀត​លើ​លោក Graham Potter ដែល​ជា​គ្រូបង្វឹក​ក្រុម​តោ​ខៀវ​។

ខ្សែប្រយុទ្ធវ័យក្មេង សញ្ជាតិព័រទុយហ្គាល់ បានចូលរួមជាមួយក្លឹប Chelsea ក្នុងលក្ខខណ្ឌខ្ចីជើង​កាលពីថ្ងៃពុធ ហើយបានចាប់ផ្តើមបង្ហាញខ្លួនលើកដំបូងឲ្យតោខៀវយប់មិញនេះ ប៉ុន្តែគេលេង​បានត្រឹមតែ 58 នាទីប៉ុណ្ណោះដោយរូបគេបានធ្វើឲ្យមានកំហុសទៅលើ Kenny Tete ត្រូវអាជ្ញា​កណ្ដាលសម្រេចចិត្តផ្ដល់កាតក្រហមបណ្ដេញចេញពីការប្រកួតតែម្ដង។

បច្ចុប្បន្ន Chelsea កំពុងឈរនៅលេខ ១០ នៃលីគកំពូលអង់គ្លេស ដែលធ្វើឲ្យតំណែងរបស់លោក Graham Potter កាន់តែក្ដៅ៕