អន្តរជាតិ

អនុអធិការបតីនិយាយថា អាល្លឺម៉ង់មិនគួររារាំងជំនួយយោធាសម្រាប់អ៊ុយក្រែនទេ

ចំពេលដែលការផ្តល់រថក្រោះខ្លារខិនទៅអ៊ុយក្រែនកំពុងស្ថិតក្នុងដំណើររាំងស្ទះ អនុអធិការបតី​អាល្លឺម៉ង់ស្រាប់តែបាននិយាយថា អាល្លឺម៉ង់មិនគួររារាំងជំនួយបែបនេះទេ។

អនុអធិការបតីអាល្លឺម៉ង់ លោក Robert Habeck បានឆ្លើយតបទៅកាន់សារព័ត៌មានកាលពីថ្ងៃទី ១២ ខែមករា យ៉ាងដូច្នេះ ដោយបានកត់សម្គាល់ថា អាល្លឺម៉ង់គឺជារដ្ឋឯករាជ្យ និងត្រូវតែហ៊ានសម្រេចចិត្តលើអ្វីដែលជាខ្លួនឯង។ លោកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ទៅកាន់​អ្នក​យក​ព័ត៌មាន​អំពី​គំនិត​ផ្តួច​ផ្តើម​នេះ​ថា​៖ “​ប្រទេស​អាល្លឺម៉ង់​មិន​គួរ​ឈរ​នៅ​ក្នុង​ផ្លូវរារាំង​ នៅពេលដែល​ប្រទេស​ផ្សេង​ទៀតបានផ្តល់​ការ​សម្រេច​ចិត្ត​គាំទ្រ​អ៊ុយក្រែន​ដោយ​ឯករាជ្យនោះទេ”។

ការផ្តល់រថក្រោះខ្លារខិន ឬ Leopard កំពុងក្លាយជាប្រធានបទក្តៅសម្រាប់ម្ចាស់ផលិតកម្មអាល្លឺម៉ង់​នៅប៉ុន្មានសប្តាហ៍នេះ ខណៈដែលមន្រ្តីទីក្រុងប៊ែរឡាំងក៏កំពុងស្ថិតក្រោមសម្ពាធផងដែរ។

ការអំពាវនាវបើកភ្លើងខៀវពីសំណាក់អនុអធិការបតីអាល្លឺម៉ង់រូបនេះ បានធ្វើឡើងក្រោយគ្នា​បន្ទាប់ពីប្រធានាធិបតីប៉ូឡូញ ឌូដា បានបង្ហាញឆន្ទៈយល់ព្រម១០០ភាគរយលើការផ្តល់រថក្រោះ Leopard ទៅកាន់អ៊ុយក្រែន៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា