សេដ្ឋកិច្ច

សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា អបអរសាទរអ្នកឧកញ៉ាគិតម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា

ភ្នំពេញ៖ សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានចូលរួមអបអរសាទរចំពោះអ្នកឧកញ៉ាគិត   ម៉េង ដែលបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និងជាប្រធាន​សភាពាណិជ្ជកម្មកម្ពុជាអាណត្តិទី៥។

លោកឧកញ៉ា ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍បានឲ្យដឹងថា ខ្ញុំបាទ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា សូមសម្តែងនូវអំណរសាទរប្រកបដោយ​មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅក្នុងឱកាសដែល អ្នកឧកញ៉ា គិត ម៉េង ត្រូវបានផ្តល់សេចក្តីទុកចិត្ត​ពីសំណាក់សមាជិក សមាជិកា តាមរយៈការបោះឆ្នោតបន្តគាំទ្រ ជាប្រធានសភាពាណិជ្ជកម្មរាជធានី​ភ្នំពេញ អាណត្តិទី៤ លើកទី២ និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ សម្រាប់រយៈពេល​៣ឆ្នាំបន្តទៀត នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នេះ។

សូម ជូនពរ អ្នកឧកញ៉ា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ ជួបប្រទះតែសេចក្តីសុខ   សុភមង្គល  និង ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង  ពលៈ កុំបីឃ្លៀងឃ្លាត​ឡើយ៕