អន្តរជាតិ

មន្រ្តីជាន់ខ្ពស់រុស្ស៊ី៖ ទីក្រុងមូស្គូអាចនឹង​ បង្កើនអាយុពលរដ្ឋដែលចូលធ្វើទាហាន

មន្រ្តីជាន់ខ្ពស់រុស្ស៊ីនិយាយថា ប្រទេសរុស្ស៊ីអាចនឹងបង្កើនដែនកំណត់អាយុឲ្យច្រើនជាងមុនសម្រាប់​ពលរដ្ឋចុះឈ្មោះចូលក្នុងជួរកងកម្លាំងប្រដាប់អាវុធ ជាផ្នែកនៃការបង្កើនបរិមាណទ័ព៣០ភាគរយ​របស់ទីក្រុងមូស្គូ។

នេះដោយយោងតាមប្រធានគណៈកម្មាធិការការពារជាតិរបស់សភារុស្ស៊ី លោកAndrei Kartapolov តាមរយៈបទសម្ភាសន៍ជាមួយកាសែតសភាផ្លូវការនៅចុងសប្តាហ៍នេះ។ លោក Kartapolov បានប្រាប់ថា ទីក្រុងមូស្គូអាចដំឡើងដែនកំណត់អាយុរហូតដល់៣០ឆ្នាំឲ្យលើសពីអាយុចាស់សម្រាប់ការចុះឈ្មោះនៃសេចក្តីព្រាងបង្កើនទ័ពនៅនិទាឃរដូវនៅឆ្នាំនេះ។ ក៏ប៉ុន្តែ ការដំឡើងអាយុនេះ គឺធ្វើឡើងសម្រាប់តែ​ក្នុងរយៈពេលផ្លាស់ប្តូរចន្លោះពី ១ ទៅ ៣ ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីនោះការកំណត់អាយុទាបចន្លោះពី ១៨ ទៅ ២១ ឆ្នាំនឹងធ្វើឡើងធម្មតាវិញ។

ជុំវិញការដំឡើងអាយុនេះ ក្រុមអ្នករិះគន់បាននិយាយថា ជាគំនិតនៃសម័យអន្តរកាល ជាការប៉ុនប៉ង​ធ្វើឲ្យ​ស្របច្បាប់ដោយអាជ្ញាធររុស្ស៊ី គោលបំណងចង់បង្កើនចំនួនជនជាតិរុស្ស៊ីឲ្យចូលធ្វើទាហាន​ឲ្យបានច្រើន ដែលបណ្តាលមកពីការខាតបង់យ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន៕

ប្រភព៖ ALJAZEEERA

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា