កីឡា

Manchester City ជ្រុះចេញពីពាន Carabao cup ក្រោមថ្វីជើង Southampton

មេឃខៀវ Man city ប្រកួតចាញ់ម្ចាស់ផ្ទះ Southampton ២ទល់០ ត្រូវបានធ្លាក់ចេញពីពានរង្វាន់ Carabao Cup ហើយកាលពីយប់មិញនេះ ។

ការប្រកួតនេះក្រុមម្ចាស់ផ្ទះធ្វើបានល្អមែនទែននៅតង់ទី១ ដែលអាចរកបាន២គ្រាប់មុនដោយកីឡាករ Sekou Mara នៅនាទី ២៣ និង Djenepo នាទី២៨ ។ តង់ទី២ ក្រុមភ្ញៀវ Man City ទោះខំវាយសម្រុកយ៉ាងណាក៏មិនអាចរកគ្រាប់បាល់បានដែរ ធ្វើឲ្យពួកគេ​មិនអាច​ឡើង​ទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានឡើយ  ។

ខាងក្រោមនេះជាសមាសភាពក្រុមដែលត្រូវតតាំងគ្នានៅវគ្គ៤ក្រុមចុងក្រោយ។

–  Manchester United

–  Newcastle United

–  Nottingham Forest

–  Southampton

តើប្រិយមិត្តគិតថាក្រុមមួយណាជាជើងឯក Carabao Cup នៅរដូវកាលនេះ ?