អន្តរជាតិ

ពូទីនថាស្ថានភាពតំបន់ដែលខ្លួនបានដាក់បញ្ចូលនៅអ៊ុយក្រែនកំពុងពិបាកខ្លាំងណាស់

លោកវ្ល៉ាឌឹមៀរពូទីន បានចេញមុខតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយបានលើកឡើងថា ស្ថានភាពក្នុងតំបន់ដែលខ្លួនបានដាក់បញ្ចូលនៅអ៊ុយក្រែន​គឺពិបាកខ្លាំងណាស់។

នៅក្នុងកិច្ចប្រជុំជាមួយគណៈមន្រ្តីវិមានក្រឹមឡាំងកាលពីថ្ងៃពុធទី ១១ ខែមករា ឆ្នាំ២០២៣ លោក វ្ល៉ា ឌឹមៀរពូទីន ប្រធានាធិបតីរុស្ស៊ី បានមានប្រសាសន៍ដោយផ្ទាល់មាត់ថា ស្ថានភាពនៅតំបន់អ៊ុយក្រែនដែលរុស្ស៊ីបានបញ្ចូល បច្ចុប្បន្ននេះគឺ “ពិបាកតាមកន្លែងជាច្រើន”។ តាមការដកស្រង់បន្ថែម ប្រធានាធិបតីរូបនេះមិនបានគូសបញ្ជាក់លម្អិតថាតើស្ថានភាពដែល​លំបាកនោះជាអ្វីនោះទេ ខណៈដែលគ្រប់ភាគីសុទ្ធតែបានរាយការណ៍ពីការប្រយុទ្ធគ្នាខ្លាំងនៅ​ខេត្តដូណេត។

បើតាមការជូនដំណឹងនាពេលកន្លងទៅ លោកពូទីន ក៏ធ្លាប់បាននិយាយបែបនេះដែរ ដោយថា ស្ថានភាពគឺពិបាកខ្លាំង មានការបះបោរ ក៏ដូចជាអសណ្តាប់ធ្នាប់។ ភ្នាក់ងារសន្តិសុខរុស្ស៊ី​កំពុងចុះធ្វើប្រតិបត្តិការបោសសម្អាតចារកម្មស៊ីរូងផ្ទៃក្នុង៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា