សន្ដិសុខសង្គម

ផ្អាកបណ្ដោះអាសន្នចំពោះរថយន្តធំចរាចរលើផ្លូវជាតិលេខ៤៤

កំពង់ស្ពឺ៖ជំនន់ទឹកភ្លៀងជន់លិចយ៉ាងខ្លាំងនៅស្រុកចំនួន២ក្នុងខេត្តកំពង់ស្ពឺ ​ត្រូវអាជ្ញាធរមាន​សមត្ថកិច្ចបានផ្អាកបណ្ដោះអាសន្នចំពោះរថយន្តធំចរាចរលើផ្លូវ​ជាតិលេខ​៤៤ ឆ្លងកាត់​ស្រុក​ថ្ពង​។

មន្ត្រីនគរបាលខេត្តបានឱ្យដឹងថា ​ទឹក​ភ្លៀង​ជន់លិចក្នុងខេត្ដកំពង់ស្ពឺ​នាព្រឹកថៃ្ងទី១២​ ខែមករា​នេះ​ សូមឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះសុវត្ថិភាព ពិសេសកូនចៅតូចៗ ទ្រព្យសម្បត្ដិនិងសត្វពាហនៈ​។ក្នុងនោះ​ភ្លៀង​បង្កការជន់លិចនៅតំបន់មួយចំ​នួ​នក្នុងស្រុកថ្ពង​និងស្រុក​ឱរ៉ាល់​។

មន្ត្រីដដែលបានបន្តថា កងកម្លាំង​នគរបាល​បាននិងកំពុងម្ចាស់ការ​លើ​ហេតុការណ៍​ទាំងនេះ​ដោយការទទួលខុសត្រូវខ្ពស់។នៅព្រឹកថ្ងៃទី១២ ខែមករានេះ លើកំណាត់ផ្លូវ​ជាតិលេខ​៤៤ ​ឆ្លងកាត់​ស្រុក​ថ្ពង​ក៏ត្រូវបានសមត្ថកិច្ច​​ផ្អាកមិនឲ្យចរាចរ​ជាបណ្ដោះអាសន្ន​ចំពោះរថយន្ដធុនធំដឹកសម្ភារធ្ងន់​​​៕ដោយ៖វិចិត្រ