សន្ដិសុខសង្គម

បុរសម្នាក់ចុះចាប់ត្រីក្នុងអាងទឹក ប៉ះចំខ្សែភ្លើងរលាត់ឆក់ស្លាប់មួយរំពេច

បាត់ដំបង៖បុរសម្នាក់បានចុះចាប់ត្រីក្នុងអាងទឹកប៉ះចំខ្សែភ្លើងរលាត់សម្បកឆក់ស្លាប់មួយរំពេច នៅភូមិតាហ៊ី ស្រុកបវេល ខេត្តបាត់ដំបង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមករា។

ឈ្មោះសាន​ ជូ​ អាយុ១៨ឆ្នាំ ត្រូវជាមិត្តភក្តិជនរងគ្រោះបានបំភ្លឺថា មុនកើតហេតុ ឈ្មោះតា សំ​ -ឈ្មោះ រីឆាតនិងឈ្មោះពុំ​ សំណាង​ បានចុះចាប់ត្រីក្នុងអាងក្រោយរោងម៉ាស៊ីនមួយកន្លែង។មួយសន្ទុះក្រោយមក​ស្រាប់តែឈ្មោះពុំ សំណាង ត្រូវខ្សែភ្លើងឆក់ដួលទៅក្នុងទឹក ហើយគ្នីគ្នាក៏ស្ទុះទៅចាប់ទាញជនរងគ្រោះ រួចនាំយកទៅមណ្ឌលសុខភាពព្រៃខ្ពស់។ប៉ុន្តែត្រូវបានគ្រូពេទ្យប្រាប់ថាបុរសរូបនោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

តាមការពិនិត្យរបស់មន្ត្រីជំនាញនិងគ្រូពេទ្យបានបញ្ជាក់ថា សពជនរងគ្រោះស្លាប់​ដោយសារ​ចរន្តភ្លើងឆក់ពិតប្រាកដមែន ហើយបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ