កីឡា

បិសាចក្រហមបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តពានរង្វាន់ CARABAO CUP

ប្រែសម្រួល៖ Rith  KongKea

ក្រុមបិសាចក្រហម Manchester United បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ CARABAO CUPក្រោយពីបានទម្លាក់ក្រុម Charlton នៅក្នុងផ្ទះរបស់ខ្លួនក្នុងលទ្ធផល៣ទល់នឹង០។

Marcus Rashford បានក្លាយជាកីឡាករ Manchester United ដំបូងគេដែលស៊ុតបញ្ចូលទី 8 ប្រកួតជាប់គ្នានៅ Old Trafford ចាប់តាំងពី Wayne Rooney ធ្វើបានក្នុងខែមីនា ឆ្នាំ 2010 ។ Rashford ស៊ុតបញ្ចូលទី ២គ្រាប់នៅចុងម៉ោង ជួយអោយ United ឈ្នះ Charlton 3:0 ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ CARABAO CUP ។ មួយរយៈចុងក្រោយនេះខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះបានបង្ហាញទំរង់លេងយ៉ាងល្អគួរអោយចាប់អារម្មណ៍មែនទែន ធ្វើអោយក្រុមអ្នកមាននៅបារាំង PSG ចង់បានរូបគេទៅចូលរួមជាមួយក្លិបផងដែរ ៕