អតីតខ្សែបម្រើស្លាបរបស់ក្លឹប Real Madrid និង Tottenham វ័យ ៣៣ ឆ្នាំ Gareth Bale បានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ហើយ ទាំងក្លឹប ក៏ដូចជាជម្រើសជាតិ ។ Bale បានធ្វើការសម្រេចចិត្តនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់គាត់ ដោយបាននិយាយថា «បន្ទាប់ពីការពិចារណាយ៉ាងហ្មត់ចត់ និងល្អិតល្អន់ ខ្ញុំបានប្រកាសចូលនិវត្តន៍ភ្លាមៗពីក្លឹប និងជម្រើសជាតិ Wale ផងដែរ ។
“ខ្ញុំមានអារម្មណ៍ថាសំណាងមិនគួរឱ្យជឿដែលបានសម្រេចក្តីសុបិនរបស់ខ្ញុំក្នុងការលេងកីឡាដែលខ្ញុំស្រឡាញ់។ “វាពិតជាពេលវេលាមួយដ៏អស្ចារ្យបំផុតនៃជីវិតរបស់ខ្ញុំ។
គួរបញ្ជាក់ផងដែរថា Gareth Bale ជោគជ័យបំផុតជាមួយ Real Madrid ដោយបានឈ្នះពានជាច្រើនដូចជា ៖
UEFA Champions League 5ដង
FIFA Club World Cup 4ដង
LaLiga 3ដង
Spanish Super Cup 3ដង
UEFA Super Cup 3ដង
Spanish Cup 1ដង