អន្តរជាតិ

កងទ័ពអ៊ុយក្រែនបញ្ជាក់ថារុស្ស៊ីត្រៀមផែនការចល័តទ័ពជាថ្មីនៅខែមករា

ប្រែសម្រួល៖សហការី

មេដឹកនាំយោធា និងនយោបាយរបស់រុស្ស៊ី កំពុងអនុវត្តវិធានការទប់ស្កាត់មិនឲ្យបុរសៗចាកចេញទៅក្រៅប្រទេសដើម្បីត្រៀមសម្រាប់រលកថ្មីនៃការចល័តទ័ព ដែលគេរំពឹងថានឹងត្រូវអនុវត្តនៅក្នុងខែមករា។

យោងតាមប្រភពនាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែនដែលគេបានដកស្រង់សម្តីរបស់គាត់មកចុះផ្សាយបានឲ្យដឹងថា “ ដើម្បីរក្សាឧត្តមភាពវាយលុក និងបំពេញកម្លាំងបន្ថែមលើចំនួនទ័ពដែលបានបាត់បង់សត្រូវនៅតែបន្តអនុវត្តវិធានការចល័តកងទ៍ព” ។

មេដឹកនាំកងទ័ព និងនយោបាយរុស្ស៊ី កំពុងចាត់វិធានការទប់ស្កាត់បុរសៗមិនឲ្យធ្វើចំណាកស្រុកមុនផែនការចល័តទ័ព ដែលគេរំពឹងថានឹងប្រព្រឹត្តទៅនៅក្នុងខែមករាឆ្នាំនេះ។ ការហាមឃាត់នេះគឺធ្វើទៅលើបុរសៗដែលគ្រប់អាយុចូលបម្រើទ័ព”។

ព័ត៌មានលំអិតបានរាយការណ៏មកថា នៅក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ រុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសចំនួន ៨ លើក និងមានការវាយប្រហារដោយប្រព័ន្ធគ្រាប់រ៉ុក្កែត ច្រើនជាងនេះ ចំនួន១០ ដងទៀត។ ការគំរាមកំហែងដោយការវាយប្រហារតាមអាកាស និងដោយកាំជ្រួចផ្លោងរបស់រុស្ស៊ីទៅលើគោលដៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅតែមានពាសពេញទឹកដីអ៊ុយក្រែន។

កិច្ចខិតខំប្រឹងប្រែងជាចម្បងរបស់អ្នកកាន់អំណាចរុស្ស៊ីគឺប៉ុនប៉ងវាយដណ្តើមយកទាំងស្រុងនូវតំបន់ Donetsk ដោយដាក់ឲ្យស្ថិតនៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលរបស់ពួកគេ។ ក្នុងខណៈនេះពួកគេកំពុងបើកកិច្ចប្រតិបត្តិការវាយលុកលើរណសិរ្ស Bakhmut និង Lyman ។

ពួកឈ្លានពានរុស្ស៊ីមិនទទួលបានជោគជ័យនោះទេទោះជាខិតខំព្យាយាមកែលម្អទីតាំងយុទ្ធសាស្ត្ររបស់ពួកគេនៅលើរណសិរ្ស Kupiansk និង Avdiivka ក្នុងខណៈដែលកំពុងទប់ទល់លើរណសិរ្ស Novopavlivka, Zaporizhzhia និង Kherson ។

គេសង្កេតឃើញថាមិនមានការប្រែប្រួលដ៏គួរឲ្យកត់សម្គាល់នៅលើរណសិរ្សជួមុខ Volyn, Polissia, Sivershchyna និង Slobozhanshchyna នោះទេ។ វាក៏មិនទាន់មានសញ្ញាបង្ហាញឲ្យឃើញថាមានការបង្កើតជាក្រុមសម្រាប់វាយលុករបស់រុស្ស៊ីនៅឡើយទេ។ ក្នុងពេលជាមួយគ្នានេះដែ ពួកឈ្លានពានកំពុងវាយលុកទីតាំងរបស់កងទ័ពអ៊ុយក្រែន និងកន្លែងជនស៊ីវិលនៅតាមខ្សែត្រៀមជាបន្តបន្ទាប់។

នៅលើរណសិរ្ស Slobozhanshchyna រុស្ស៊ីបានកំណត់គោលដៅលើលំនៅឋានដូចជា Starytsia, Ohirtseve, Vovchansk, Ustynivka និង Fyholivka នៅ Kharkiv Oblast ។

និងរណសិរ្ស Kupiansk និងការតាំងទីលំនៅក្នុងតំបន់ Dvorichna, Vilshana, Kupiansk, Kyslivka, Kotliarivka, Krokhmalne និង Berestove នៅ Kharkiv Oblast ក៏ដូចជា Novoselivske និង Stelmakhivka នៅក្នុង Luhansk Oblast ក៏ត្រូវបានរងការឆេះបំផ្លាញ។

នៅលើរណសិរ្ស Lyman ពួកឈ្លានពានបានវាយប្រហារទៅលើការតាំងទីលំនៅឋានក្នងតំបន់ Makiivka, Ploshchanka, Kuzmyne និង Dibrova នឹងនៅតំបន់ Luhansk ។

នៅលើរណសិរ្សជួមុខក្នុងតំបន់ Bakhmut ការតាំងទីលំនៅមានដូចជា Spirne, Berestove, Bilohorivka, Vesele, Soledar, Krasna Hora, Bakhmut, Bila Hora, Kurdiumivka, Dyliivka, Pivnichne, Maiorsk និង Niu-York ក្នុងតំបន់ Donetsk ត្រូវបានវាយប្រហារដោយរុស្សី។

នៅលើរណសិរ្ស Avdiivka រុស្ស៊ីបានផ្តោតលើលំនៅឋាន Avdiivka, Nevelske, Marinka និង Novomykhailivka នៅក្នុងតំបន់ Donetsk ។

នៅលើរណសិរ្ស Novopavlivka ការតាំងទីលំនៅរបស់ Mykilske, Vuhledar និង Prechystivka ក្នុងតំបន់ Donetsk ត្រូវបានវាយប្រហារដោយកងកម្លាំងរុស្ស៊ី។

នៅលើរណសិរ្ស Zaporizhzhia ការតាំងទីលំនៅឋាន Zelene Pole និង Novopil នៅតំបន់ Donetsk Oblast, Huliaipole, Zaliznychne, Charivne, Shcherbaky និង Stepove នៅ Zaporizhzhia Oblast ក៏ដូចជា Nikopol នៅ Dnipropetrovsk Oblast ត្រូវបានរងការបាញ់ផ្លោងដោយកាំភ្លើងធំ។

នៅផ្នែកលើរណសិរ្សជួរមុខ Kherson មានអំពើរភេរវកម្មកើតឡើងលើប្រជាជននៅក្នុងតំបន់។ កាំភ្លើងធំរបស់រុស្ស៊ីបានបាញ់ផ្លោងទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រជាជននៅក្នុងតំបន់ Chornobaivka និង Kherson ។

ការបង្ខំឲ្យប្រជាជននៅក្នុងទឹកដីដែលកាន់កាប់ជាបណ្តោះអាសន្នឲ្យធ្វើលិខិតឆ្លងដែនដូចជានៅតំបន់ Luhansk នៅតែមានជាបន្តបន្ទាប់។ ឧទាហរណ៍ ដូចជាឥឡូវនេះស្ថាប័នធនាគារនៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្សីបានទាមទារលិខិតឆ្លងដែនរបស់សហព័ន្ធរុស្ស៊ីដើម្បីចេញប័ណ្ណទូទាត់ប្រាក់។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងកម្លាំងអាកាសអ៊ុយក្រែនបានធ្វើការវាយប្រហារចំនួន ១៥ លើកទៅលើកងទ័ពរុស្ស៊ី និងមានការវាយប្រហារចំនួន ៣ លើកទៅលើប្រព័ន្ធកាំជ្រួចប្រឆាំងយន្តហោះរបស់ពួកឈ្លានពាន។ ក្នុងពេលជាមួយគ្នានោះ កងទ័ពការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះសត្រូវ Su-25 និងឧទ្ធម្ភាគចក្រ Mi-8 ។

អង្គភាពនៃកងកម្លាំងរ៉ុក្កែត និងកាំភ្លើងធំរបស់អ៊ុយក្រែន បានវាយប្រហារទៅលើកងទ័ព និងឧបករណ៍យោធារុស្ស៊ី។

ប្រភពពីប្រធានផ្នែកស៊ើបការណ៍អ៊ុយក្រែន Kyrylo Budanov បានរាយការណ៍ថា ដោយសារមានការខ្វះខាតកម្លាំងទ័ព រុស្ស៊ីគ្រោងនឹងធ្វើការចល័តទ័ពសាជាថ្មីចាប់ពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣៕

ប្រភព UKRAINSKA PRAVDA