កីឡា

MAN UTD ត្រៀមខ្លួនជាស្រេចទទួលភ្ញៀវ EVERTON នៅ FA CUP

ក្រុមបិសាចក្រហម Man Utd នឹងបើកទ្វារទទួលក្រុមភ្ញៀវ Everton នៅទឹកដី Old Trafford នៅវេលាម៉ោង 3:00am ទៀបភ្លឺ ក្នុងពានរង្វាន់ FA CUP ។ បច្ចុប្បន្នក្រោមការដឹកនាំរបស់លោក Tan hag ឃើញថា Manchester United កំពុងវិលមករកភាពខ្លាំងរបស់ខ្លួនបណ្ដើរៗវិញហើយ ស្របពេល Everton ហាក់បីដូចជាលេងមិនសូវបានល្អសោះនៅមួយរយៈចុងក្រោយនេះក្រោមការដឹកនាំដោយលោក Frank Lamparrt ។

បើយើងរំលឹកពីការជួបគ្នា៥លើកចុងក្រោយ គឺស្ថិតិមិនជាលើសគ្នាប៉ុន្មានទេ ដោយក្នុងនោះ Man Utd ឈ្នះ២ ចាញ់១ និងស្មើ២ ។ ដូចនេះតាមការវិភាគលទ្ធផលមុនការប្រកួតគឺ Manchester United អាចយកឈ្នះ ២ទល់០ ទៅលើក្រុមភ្ញៀវ Everton ។ តែយ៉ាងណាមិញនេះគ្រាន់តែជាការគិតមុនតែប៉ុណ្ណោះ ជាក់ស្ដែងចប់ការប្រកួត យើងនឹងដឹងថាក្រុមណាឈ្នះ ក្រុមណាចាញ់ពិតប្រាកដ៕