សេដ្ឋកិច្ច

CDC អនុម័ត​គម្រោង​វិនិយោគ​ចំនួន​៣ ជាង​១៦​លាន​ដុល្លារ​

​ភ្នំពេញ​៖​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុ​ជានា​ថ្ងៃទី​៥​ខែមករា​បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន​៣​ដែលមាន​ទំហំ​ទឹកប្រាក់​ជាង​១៦​លាន​ដុល្លារ និង​បង្កើត​ការងារ​ជាង​៤​ពាន់​កន្លែង​។​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៣​ដូចខាងក្រោម​៖
១-“WINDARA INTERNATIONAL CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូបស្ពាយ​ពីក្រោយ កាបូប​ដំណេក តង់ កាត់ដេរ​សម្លៀកបំពាក់ និង​កម្រាល​ក្រាល​ដេក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ C ភូមិ​ល្វា ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,៤​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២.៧១៤​កន្លែង​។​

២-“YUE WING CHEONG MANUFACTORY CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ម្កាក់ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,៤​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៣៨​កន្លែង​។​

៣-“XIN SHUN JIE (CAMBODIA) LEATHER CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្របី​ត្រាំ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,២​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.១៣៣​កន្លែង​៕ដោយៈសិរីមតី