សេដ្ឋកិច្ច

រដ្ឋមន្ត្រី​កសិកម្ម​នឹង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ដើម្បី​ស្វែងរក​ទីផ្សារ​បន្ថែម​សម្រាប់​ផលិតផល​កសិកម្ម​

​ភ្នំពេញ​៖​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អះអាងថា លោក នឹងធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ដើម្បី​ជំរុញ​បន្ថែម​ទៅលើ​ការផ្សព្វផ្សាយ និង​ការស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម របស់​ប្រជាកសិករ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ដូច្នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី «​ទស្សនទាន ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​» នា​ព្រឹក​ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣​។​

​លោក​បាន​បន្តថា​៖​សម្រាប់​នាពេល​ខាងមុខនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​ដើរតួជាអ្នក​សម្រប​សម្រួល​​​នូវ​​គ្រប់​តួអង្គ​ទាំងអស់ នៅក្នុង​ខ្សែសង្វាក់​ផលិតកម្ម និង​តួអង្គ​នានា ក្នុង​ជួរ​រាជរដ្ឋាភិបាល​ផងដែរ​៕ដោយៈផាវី​