ចំណេះដឹង

អ្នកវិទ្យាសាស្ត្ររកឃើញថាសារធាតុពុលនៅក្នុងខ្យល់អាចបង្កឲ្យមានជំងឺមហារីកសួត

ប្រែសម្រួល៖សហការី

ក្រុមអ្នកវិទ្យាសាស្ត្របានថ្លែងថា ពួកគេបានរកឃើញនូវលក្ខណៈបង្កឲ្យមានជំងឺមហារីកសួតដែលបានកើតឡើងចំពោះអ្នកមិនជក់បារី ដោយសាមានសារធាតុពុលនៅក្នុងខ្យល់ ហើយការរកឃើញនេះមានអ្នកជំនាញម្នាក់បានសាទរថាវាជា “ដំណាក់កាលដ៏សំខាន់សម្រាប់វិទ្យាសាស្ត្រ និងសង្គម”។

បើយោងតាមការស្រាវជ្រាវគេបានរកឃើញពីហានិភ័យចំពោះសុខភាពដែលបង្កឡើងដោយសមាសធាតុល្អិតៗកកើតចេញពីចំហេះឥន្ធនៈហ្វូស៊ីល ដែលត្រូវតែជំរុញឲ្យមានយន្តការជាបន្ទាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងស្ថានភាពបំរែបំរួលអាកាសធាតុ។

យោងតាមលោក Charles Swanton នៃវិទ្យាស្ថាន Francis Crick របស់ចក្រភពអង់គ្លេសវាគឺជាយុទ្ធវិធីថ្មីមួយសម្រាប់ការពារជំងឺមហារីក ។

កាលពីថ្ងៃសៅរ៍ Swanton បានបង្ហាញអំពីការស្រាវជ្រាវដែលមិនទាន់ត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិសម្រាប់សន្និសីទប្រចាំឆ្នាំរបស់ European Society for Medical Oncology ក្នុងទីក្រុងប៉ារីសគេបានគិតជាយូរមកហើយលើបញ្ហាពាក់ព័ន្ធដែលបង្កឲ្យមានហានិភ័យខ្ពស់សម្រាប់ជំងឺមហារីកសួតចំពោះអ្នកដែលមិនធ្លាប់ជក់បារីដោយសាខ្យល់កខ្វក់ ។

លោក Swanton បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ “ យើងពិតជាមិនបានដឹងថាតើការបំពុលបរិស្ថានវាបង្កឲ្យមានមហារីកសួតដោយរបៀបណាឬយ៉ាងណានោះទេ ” ។

គេបានគិតថា ជាប្រពៃណី ការប៉ះពាល់នឹងសារធាតុបង្កមហារីក ដូចជាផ្សែងបារី ឬការបំពុលបរិស្ថានវាបណ្តាលឲ្យមានការផ្លាស់ប្តូរ DNA ហើយបន្ទាប់មកវាក្លាយជាមហារីក។

ប៉ុន្តែ Swanton បាននិយាយថា៖ វាក៏មិនងាយជឿជាក់ទាំងស្រុងបានដែរថាការប្រែប្រួល DNA វាមិនបានបង្កជាមហារីកនោះទេ ហើយបរិស្ថានភាគច្រើនក៏មិនបង្កឲ្យមានមហារីកដែ។ការសិក្សារបស់គាត់ត្រូវបានស្នើឲ្យមានវិធីស្រាវជ្រាវផ្សេងពីនេះ។

  • មានថ្នាំមហារីកនៅពេលអនាគតឬទេ?

មនុស្សជាង ៤៦០,០០០ នាក់នៅក្នុងប្រទេសអង់គ្លេស កូរ៉េខាងត្បូង និងតៃវ៉ាន់ត្រូវបានក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន Francis Crick និងសាកលវិទ្យាល័យ University College London យកមកវិភាគទិន្នន័យសុខភាពរបស់ពូកគេ។

ពួកគេត្រូវបានរកឃើញថារងការបំពុលដោយសារធាតុកខ្វក់ល្អិតៗមានសាមាសធាតុពុល PM២.៥  ដែលមានតិចជាង ២.៥ មីក្រូម៉ែត្រ (មីក្រូ) ដែលនាំឲ្យមានកំណើនហានិភ័យលើការផ្លាស់ប្តូរនៅក្នុងហ្សែនអេពីអេហ្វអេហ្វ។

នៅក្នុងការសិក្សារបស់មន្ទីរពិសោធន៍ដែលបានធ្វើលើសត្វកណ្តុរ បានបង្ហាញថា ភាគល្អិតៗបណ្តាលឲ្យមានការផ្លាស់ប្តូរហ្សែន EGFR ក៏ដូចជានៅក្នុងហ្សែន Kirsten rat sarcoma virus (KRAS) ដែលហ្សែនទាំងពីរនេះជាខ្សែស្រឡាយបង្កឲ្យមានជំងឺមហារីកសួត។

ពួកគេបានវិភាគសំណាកជិត ២៥០ ជាលើកចុងក្រោយ ដែលជាលិកាសួតរបស់មនុស្ស ដែលមិនធ្លាប់ប៉ះពាល់នឹងសារធាតុបង្កមហារីកពីការជក់បារី ឬការបំពុលខ្លាំង។

ទោះបីជារកឃើញថាសួតមានសុខភាពល្អ  ក៏ពួកគេបានរកឃើញការផ្លាស់ប្តូរ DNA នៅក្នុង ១៨ ភាគរយនៃហ្សែន EGFR និង ៣៣ ភាគរយនៃហ្សែន KRAS ។

Swanton បាននិយាយថា “ពួកគេគ្រាន់តែអង្គុយនៅទីនោះ” គាត់បន្ថែមថាការប្រែប្រួលទំនងជាកើនតាមអាយុ។

គាត់បាននិយាយថា “ប្រហែលជានៅមិនទាន់គ្រប់គ្រាន់ដើម្បីជំរុញឲ្យមានជំងឺមហារីកដោយខ្លួឯងនោះទេ”

Swanton បានថ្លែងថា នៅពេលដែលកោសិកាមួយត្រូវបានរងការបំពុល វាអាចបង្កឲ្យមាន “ប្រតិកម្មតបទៅនឹងការបំពុល” ដែលបណ្តាលឲ្យរលាក។

គាត់បានបន្ថែមថាប្រសិនបើកោសិកានោះ “ ជាទីបណ្តុំនៃការប្រែប្រួល វានឹងបង្កទៅជាមហារីក “។

លោកបានមានប្រសាសន៍ថា “យើងបានផ្តល់នូវយន្តការជីវសាស្ត្រតាមពីក្រោយអ្វីដែលជារឿងបំភ័ន្តកាលពីពេលមុន”។

នៅក្នុងការពិសោធមួយផ្សេងទៀតដែលលបានធ្វើទៅលើសត្វកណ្តុរ អ្នកស្រាវជ្រាវបានរកឃើញថា អង្គបដិបខ្លួនប្រាណអាចរារាំងចរន្តបង្ក ហៅថា interleukin ១ beta ដែលបង្កឲ្យមានការរលាក ហើយបញ្ឈប់ចរន្តបង្កជាមហារីកមិនឲ្យចាប់ផ្តើមបានតាំងពីពេលដំបូង។

លោក Swanton បាននិយាយថា គាត់សង្ឃឹមថាការរកឃើញនេះនឹង “ផ្តល់ជាប្រភពផ្លែផ្កាសម្រាប់ថ្ងៃអនាគតព្រោះវាជាម៉ូលេគុលសម្រាប់ការពារជំងឺមហារីក ដែលយើងអាចផ្តល់ឲ្យដល់មនុស្សជាថ្នាំគ្រាប់ ប្រហែលជាត្រូវប្រើជារៀងរាល់ថ្ងៃ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីក”៕

ប្រភព៖ អាល់ហ្សាហ្សឺរ៉ា