សន្ដិសុខសង្គម

ប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងរោងដីឡូត៍ចិញ្ចឹមពពែក្នុងសង្កាត់ចោមចៅ

ភ្នំពេញ​៖​ប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងរោងដីឡូត៍ចិញ្ចឹមពពែមួយកន្លែង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា បុរសដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះសារិទ្ធ អាយុប្រហែលជាង៤០ឆ្នាំ ជាអ្នកគង្វាលពពែ ស្នាក់នៅជិតទីតាំងកើតហេតុ។បុរសខាងលើបានឃ្វាលពពែនៅក្នុងដីឡូត៍នោះជារៀងរាល់ថ្ងៃ។ថ្ងៃកើតហេតុបុរសរូបនោះមកឃ្វាលពពែជាធម្មតា ហើយឡើងសម្រាកលើរោង។

ប្រជាពលរដ្ឋឆ្លងកាត់មិនឃើញអ្នកឃ្វាលពពែបានឡើងលើរោងរកមើល ក៏ស្រាប់តែឃើញបុរសគង្វាលស្លាប់បាត់ទៅហើយ។ក្រោយមកសមត្ថកិច្ចបានចុះពិនិត្យ ហើយបានបញ្ជាក់ថា អ្នកស្លាប់អាចបណ្តាលមកពីខ្យល់គរនិងប្រគល់សពឱ្យក្រុមគ្រួសារ​យកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ