សេដ្ឋកិច្ច

សប្ដាហ៍​ចុងខែ​ធ្នូ មាន​ភ្ញៀវទេសចរ​ចេញ​ដើរ​កម្សាន្ត​ជិត​៤៤​ម៉ឺន​នាក់​

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បានឱ្យដឹងថា​៖​ចាប់ពី​ថ្ងៃទី​១៩-២៥ ខែធ្នូ ឆ្នាំ​២០២២​នៅ​ទូទាំងប្រទេស​ទទួលបាន​ភ្ញៀវទេស ចរ​សរុប​មាន​ចំនួន​៤៣៩,០៤៦​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​៤០២,៣៤៧​នាក់ និង​ភ្ញៀវ​បរទេស​មាន​៣៦,៦៩៩​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖​ខេត្ត​ព្រះសីហនុ​ទទួលបាន​ទេស​ចរ ១៩០,០១៥​នាក់ ,​សៀមរាប​៧៦,០២២​នាក់​, រាជធានី​ភ្នំពេញ ៣២,១៧៥​នាក់​​កំពត ២៧,៦៨១​នាក់​,​ខេត្តបាត់ដំបង ១៩,៩៧០​នាក់​,​កំពង់ចាម ១៤,១៦១​នាក់​និង ខេត្ត​កែប ១០,៨៧៨​នាក់​៕