អន្តរជាតិ

រូបភាពពីផ្កាយរណបបង្ហាញថារុស្ស៊ីកំពុងដាក់ទ័ពនៅតំបន់អាក់ទិក

ប្រែសម្រួល៖សហការី

យោងតាមរូបភាពពីផ្កាយរណបថ្មីមួយបានបង្ហាញឲ្យឃើញថា រុស្ស៊ីឥឡូវនេះកំពុងពង្រីកមូលដ្ឋានយោធារបស់ខ្លួននៅក្នុងតំបន់អាក់ទិក បើទោះបីជាកំពុងតែមានសង្រ្គាមនៅអ៊ុយក្រែនដែលបង្កឲ្យមានសភាពតានតឹងលើធនធានរបស់ខ្លួនក៏ដោយ។

រូបភាពពីផ្កាយរណបបង្ហាញថា កងកម្លាំងរបស់លោកពូទីន បានពង្រឹង និងពង្រីកមូលដ្ឋានទ័ពដោយមានការកែលម្អផ្លូវរត់យន្តហោះនៅតំបន់អាក់ទិក និងការកសាងប្រព័ន្ធរ៉ាដាជាបន្តបន្ទាប់ ដែលមានសមត្ថភាពអាចចាប់សញ្ញាយន្តហោះបំបាំងកាយរបស់សត្រូវ។

នៅក្នងការថ្លែងទៅកាន់ អ្នយកព័ត៌មាន របស់ CNN អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា គេឃើញមាន “ការកសាងមូលដ្ឋានទ័ពដ៏សំខាន់របស់រុស្ស៊ីនៅភាគខាងជើង” ។

លោក Stoltenberg បានបញ្ជាក់ថា ពេលនេះអង្គការណាតូកំពុងបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់នេះទ្វេដង ដែលជាការឆ្លើយតបទៅនឹងចលនាទ័ពបស់រុស្ស៊ីនៅក្នុងតំបន់។

រូបភាពពីផ្កាយរណបមិនបានបង្ហាញឲ្យបានទូលំទូលាយពីការពង្រីកមូលដ្ឋានទ័ពនោះទេ ប៉ុន្តែវាបានបង្ហាញថា កងកម្លាំងរបស់លោក ពូទីន កំពុងបន្តពង្រឹង និងបង្កើនកម្លាំងយោធានៅក្នុងតំបន់នោះ ដែលជាផ្នែកមួយនៃផែនការការពាររបស់ខ្លួន។

អ្នកជំនាញបាននិយាយថា សង្គ្រាមនៅអ៊ុយក្រែននៅតែបន្ត វាបានធ្វើឲ្យមានការកើនឡើងជានិរន្តរភាពលើការចំណាយធនធានរុស្ស៊ីរួចទៅហើយ ចំណែកការពង្រីកទ័ពនៅតំបន់អាកទិកខាងជើងក៏បានបង្ហាញថាវាជាគន្លឹះនៃយុទ្ធសាស្ត្រយោធារយៈពេលវែងរបស់លោកពូទីន។

រុស្ស៊ីបានពង្រឹង និងកែលម្អមូលដ្ឋានទ័ព រួមទាំងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនជាយូរមកហើយនៅភាគខាងជើងប្រទេស។

តាំងពីសម័យសូវៀតមក វាបានបង្កើតគ្រឿងបរិក្ខារនិងមានកាគាំពារឡើងវិញឥតឈប់ឈរ

រូបភាពបានបង្ហាញពីការបន្តសាងសង់ស្ថានីយរ៉ាដានៅ Olenegorsk ភាគពាយព្យនៃប្រទេសរុស្ស៊ី ចម្ងាយប្រហែល ១០០ ម៉ាយពីព្រំដែនហ្វាំងឡង់ និងនៅលើឧបទ្វីបកូឡា ចម្ងាយ ១០០ ម៉ាយនៃភាគខាងកើតទៀត។

ការសាងសង់ស្រដៀងគ្នានេះក៏កំពុងធ្វើនៅឯមូលដ្ឋានមួយនៅ Vorkuta ជិតឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសក្នុងបរិវេណអាក់ទិក។

ហើយបានបង្ហាញផងដែរថារុស្ស៊ីកំពុងសាងសង់រ៉ាដាពិសេស Rezonans-N  មន្ត្រីរុស្ស៊ីបានអះអាងថា គ្រឿងយន្តនេះវាអាចចាប់សញ្ញាយន្តហោះបំបាំងកាយបាន។

រ៉ាដាទាំងនេះកំពុងត្រូវបានសាងសង់នៅទីក្រុង Ostrovnoy ភាគខាងលិចនៃប្រទេសរុស្ស៊ី នៅលើឆ្នេរនៃសមុទ្រ Barents ចម្ងាយ ២៥០ ម៉ាយពីព្រំដែនហ្វាំងឡង់ និងន័រវេស។

រូបភាពពីផ្កាយរណបក៏បង្ហាញអំពីរ៉ាដាមេ ដែលជាផ្ទះសម្រាប់បន្ទុកអង់តែនរ៉ាដាត្រូវបានសាងសង់ឡើងនៅភាគឦសាននៃដែនដីគោករុស្ស៊ី។

ពេលនេះស្ថានភាពនៅក្នុងតំបន់មួយនេះត្រូវបានគេកំណត់ឡើងជាថ្មីដើម្បីតាមដានស្ថានការណ៍ដ៏មានសារសំខាន់ បន្ទាប់ពីប្រទេសរុស្ស៊ីរងនូវញញួរទណ្ឌកម្មរបស់លោកខាងលិចដោយសាសង្គ្រាមនៅអ៊ុយក្រែន ដែលបានបំផ្លាញកិត្តនាមរបស់ខ្លួនក្នុងនាមជាកងទ័ពដ៏មានឥទ្ធិពលបំផុតទីពីររបស់អឺរ៉ុប។

វិមានក្រឹមឡាំងទំនងជានឹងឆក់ប្លន់ធនធានធម្មជាតិពីអ៊ុយក្រែន ប្រមាណ ៣០ ពាន់ពាន់លានដុល្លារពីដែនដីទឹកកក ហើយបើកផ្លូវពាណិជ្ជកម្មថ្មីដែលលាតសន្ធឹងដោយមហាសមុទ្រទឹកកក។

លោក ពូទីន ដែលជាប់គាំងសាច់ប្រាក់ដោយសារតែទណ្ឌកម្ម គឺប្រាកដក្នុងចិត្តច្បាសណាស់ថានឹងពឹងផ្អែកលើប្រទេសចិនដើម្បីរកប្រាក់ចំណូលដែលអាចសម្រេចបាននូវចក្ខុវិស័យរបស់គាត់ ដោយផ្តល់ឲ្យទីក្រុងប៉េកាំងចូលតាមច្រកទ្វារខាងក្រោយ ទៅក្នុងតំបន់ដែលខ្លួនបានគ្រោងទុកយកមកគ្រប់គ្រងជាយូរមកហើយ ប៉ុន្តែវាគឺជាកន្លែងដែលខ្លួនមិនមានសិទ្ធិធ្វើការទាមទារយកទឹកដីនោះមកគ្រប់គ្រងបានឡើយដោយមានមហិច្ឆតាចង់អង្គុយលើចំណុចកំពូលជាមួយគ្នាដើម្បីត្រួតត្រាពិភពលោក អ្នកទាំងពីរអាចធ្វើការគំរាមកំហែងលោកខាងលិចដោយឆ្លងកាត់តាមទ្វីបចំនួនបី រួមទាំងនៅក្នុងមហាសមុទ្រធំបំផុតទាំងពីររបស់វា។

វត្តមានរបស់រុស្ស៊ីនៅតំបន់ High North គឺមិនមានអ្វីថ្មីទេ ដែលគេទទួលបាននូវរង្វាន់នេះតាំងពីជំនាន់ចក្រភពរុស្ស៊ី និងសូវៀតសម្រាប់ធនធានធម្មជាតិដ៏សម្បូរបែបរបស់ខ្លួន ចូសេហ្វ ស្តាលីន ធ្លាប់បាននិយាយអំពី ‘តំបន់អាកទិកក្រហម’ និងបានសាងសង់មូលដ្ឋានយោធារាប់សិបនៅទីនោះផងដែ។

ប៉ុន្តែការចាប់អារម្មណ៍បានចុះខ្សោយនៅពេលដែលសហភាពសូវៀតដួលរលំ នៅឆ្នាំ ១៩៨៧ លោក Mikhail Gorbachev បានប្រកាសថាវាគួរតែជា “តំបន់សន្តិភាព” ដែលជាសញ្ញានៃការបញ្ចប់ការពង្រីកទ័ពនៅទីនោះ និងបានចាប់ផ្តើមសហប្រតិបត្តិការជាមួយលោកខាងលិចលើគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រ។

លោក ពូទីន បានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលក្នុងឆ្នាំ ២០១៤ ថា តំបន់នេះជា “ការប្រមូលផ្តុំនៃការអនុវត្តជាក់ស្តែងគ្រប់ទិដ្ឋភាពនៃសន្តិសុខជាតិ យោធា នយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យា បរិស្ថាន និង ធនធាន”៕