កម្សាន្ដ

យើងចំណាយពេលក្នុងថ្ងៃបុណ្យណូអែលដើម្បីអាក្រាតកាយទាំងស្រុង

ប្រែសម្រួល៖សហការី

មានប្តីប្រពន្ធមួយគូបានចំណាយពេលអាក្រាតកាយនៅថ្ងៃបុណ្យណូអែលខណៈដែលភ្ញៀវរបស់ពួកគេនៅតែស្លៀកពាក់ធម្មតា។

លោកស្រី Helen Berriman និងស្វាមីរបស់គាត់លោក Simon បានប្រារព្ធពិធីបុណ្យណូអែលដោយមានរាងកាយអាក្រាតទាំងស្រុង។

គូស្នេហ៍មួយគូរមកពី Bromley បានតុបតែងដើមឈើណូអែលនិងចម្អិនអាហារទួកគីរបស់ពួកគេ ដោយមានរាងកាយអាក្រាតទាំងស្រុង។

Helen បាននិយាយថា៖ពួកគេនឹងប្រារព្ធពិធីបុណ្យណូអែលតាមធម្មតាដូចជាការផ្លាស់ប្តូរអំណោយ លេងហ្គេម រៀបចំពិធីជប់លៀង និងលើកកែវស្រា ក៏ប៉ុន្តែនាង និង Simon នឹងស្ថិតក្នុងសភាពអាក្រាតកាយទាំងស្រុង ‘ លើកលែងតែផ្ញៀវរបស់យើង’ ។

នាងបាននិយាយថា ‘ទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវតែធ្វើឲ្យវាផ្ទុះឡើង” ។

Helen ត្រូវបានប្រាប់អំពីរបៀបរស់នៅបែបធម្មជាតិរបស់ Simon បន្ទាប់ពីពួកគេបានទាក់ទងគ្នាលើបណ្តាញ Facebook នៅក្នុងឆ្នាំ ២០១៥ ដែលជាពេលវេលារបស់ពួកគេបានស្គាល់គ្នានៅសាលារៀន ហើយឥឡូវនេះពួកគេមានអារម្មណ៍រីករាយដោយមិនចាំបាច់រើសសំលៀកបំពាក់យកមកស្លៀក។ប៉ុន្តែគេត្រូវចំណាយពេលរហូតដល់ឆ្នាំ ២០២០ រហូតដល់នាងមានសេចក្តីក្លាហានគ្រប់គ្រាន់ក្នុងការចូលរួមជាមួយគាត់។

ទោះជាយ៉ាងណាក៏ដោយនៅពេលនេះនាងលែងត្រូវការសម្លៀកបំពាក់របស់នាងទៀតហើយ នាងក៏បានសារភាពថានាងនឹងមិនបកក្រោយទេ ហើយនាងបានលាឈប់ពីការងារនៅពេទ្យភ្នែកដើម្បីមកធ្វើជាអ្នកនិពន្ធរបស់ទស្សនាវដ្តីធម្មជាតិវិញម្តង។

Helen បាននិយាយថា “យើងរង់ចាំបុណ្យណូអែលអាក្រាតកាយមួយផ្សេងទៀតនៅឆ្នាំនេះ។

‘មនុស្សមួយចំនួនមើលមកយើងថាជាមនុស្សឆ្កួតទាំងស្រុង ជាពិសេសនៅពេលដែលពួកគេដឹងថាយើងរៀបចំបុណ្យណូអែលអាក្រាតកាយ។ ក៏ប៉ុន្តែយើងទាំងអស់គ្នាទទួលអ្នករាល់គ្នា ហើយអ្នករាល់គ្នាមានអារម្មណ៍ថាមានក្តីសុខ។’

កូនស្រីជំទង់របស់ Helen មានអាយុ ១៥ ឆ្នាំ និងម្តាយរបស់នាងអាយុ ៧៥ ឆ្នាំបានសម្របខ្លួនតាមរបៀបរស់នៅរបស់ប្តីប្រពន្ធមួយយគូរនេះហើយឥឡូវនេះគេមិនខ្វល់ច្រើនទេគឺពួកគេបើកទ្វារទទួលយកសិរីសួស្តី។

Helen បានសារភាពថា: ‘កូនស្រីរបស់ខ្ញុំបានប្រាប់ខ្ញុំថា ខ្ញុំប្រព្រឹត្តខ្លួនមិនសមរម្យតាំងពីដំបូង តែឥឡូវនេះនាងគាំទ្រខ្ញុំខ្លាំងណាស់ សូម្បីតែខ្លួនខ្ញុំក៏មិនដែលបានគិតថានាងចង់ចូលរួមជាមួយនោះទេ។

មានអ្នកខ្លះធ្លាប់បញ្ចេញមតិមិនសមរម្យមកលើពួកយើង ដោយលើកឡើងថាយើងកំពុងងប់ងល់នឹងអារម្មណ៍ផ្លូវភេទ ឬមានការរួមភេទ ប៉ុន្តែធាតុពិតវាមិនដូចគេនិយាយនោះទេ។

ប៉ុន្តែដំបូងឡើយ ហេលេនស្ទាក់ស្ទើរក្នុងការទទួលយកវិធីរស់នៅបែបធម្មជាតិរបស់ស៊ីម៉ូនថ្វីត្បិតតែពេលនេះមិនមានការព្រងើយកន្តើយមកលើពួកគេចំពោះការផ្លាស់ប្តូរអំណោយ នៅក្នុងអាហារ ឬចម្អិនម្ហូបទួកគីទាំងរាងកាយអាក្រាតក៏ដោយ ។

នាងបាននិយាយថា “គាត់បានប្រាប់ខ្ញុំថាគាត់មានចំណូលចិត្តរស់នៅតាមជម្រើសរបស់គាត់”

“ខ្ញុំបានប្រាប់គាត់ថា ខ្ញុំសុខសប្បាយជាទេ ប៉ុន្តែគាត់ត្រូវស្លៀកពាក់ពេលគាត់នៅជុំវិញបរិវេណផ្ទះ ហើយខ្ញុំមិនចង់បានផ្នែកណាមួយនោះទេ។

មួយសន្ទុះក្រោយមក គាត់បានចាប់ផ្តើមអនុញ្ញាតឲ្យខ្លួនគាត់ “ចាប់” អាក្រាតកាយនៅក្នុងបរិវេណផ្ទះ ផ្ទះរបស់គាត់ -ហើយគាត់ “ភ្លេច” គិតថាខ្ញុំទៅផ្ទះមុន ហើយខ្ញុំក៏ភ្លេចទៅខ្ញុំដើរទាំងអាក្រាតកាយទៅផ្ទះ។” ខ្ញុំមានការបារម្ភជាខ្លាំងថាតើវាអាចរំខានដល់កូនស្រីខ្ញុំឬអត់ ប៉ុន្តែនៅពេលខ្ញុំសួរនាង នាងបាននិយាយថា វាពិតជាមិនបានរំខានដល់នាងទាល់តែសោះឡើយ” ។

វាជា ‘ព្រឹត្តិការណ៍គំនូរជីវិតបញ្ច្រាសទិស’ – ដែលគំរូសំលៀកបំពាក់ត្រូវបានគូរដោយវិចិត្រករអាក្រាតកាយ – ហើយ Helen បានទទួលយករបៀបរបបរស់នៅបែបអាក្រាតកាយទាំស្រុង។

Helen បាននិយាយថា: ‘ក្រោយមក ខណៈពេលដែលខ្ញុំកំពុងផឹកតែមួយកែវជាមួយមនុស្សគ្រប់គ្នា ខ្ញុំមានអារម្មណ៍ថាបានធូរស្រាលបន្តិច ហើយខ្ញុំដឹងថាពួកគេគ្រាន់តែជាមនុស្សធម្មតាៗដែលគួរឲ្យស្រឡាញ់។

ខ្ញុំក៏សម្រេចចិត្តដោះសម្លៀកបំពាក់របស់ខ្ញុំចេញដែរ ហើយអស្ចារ្យណាស់គ្មានអ្វីអាក្រក់កើតឡើងនោះទេគឺមិនបានធ្វើឲ្យនរណាម្នាក់ឈឺចាប់ ហើយក៏គ្មាននរណាធ្វើការវិនិច្ឆ័យអ្វីដែរ។

ខ្ញុំបានដឹងថា ខ្ញុំបានខ្ជះខ្ជាយពេលវេលាអស់ពេល ២០ ឆ្នាំនៃជីវិតរស់នៅរបស់ខ្ញុំដោយមានការបារម្ភអំពីអ្វីដែលមនុស្សគិតថាខ្ញុំគួរតែស្លៀកសំលៀកពាក់។ មនុស្សគ្រប់ៗរូបមានបង្ហាញស្លាកស្នាម និងស្នាមសង្វាដែលត្រូវតែបិទបាំងតែវាជារឿងល្អដែលយើងមិនចាំបាច់បារម្ភលើកាបិទបាំងវា។

“វាថែមទាំងបានធ្វើឲ្យកូនស្រីរបស់ខ្ញុំប្រកាន់អាកប្បកិរិយាល្អប្រពៃចំពោះរូបរាងកាយបែបនេះមុនដំបូងនាងគិតថាវាជារឿងចម្លែកនៅក្នុងពេលចាប់ផ្ដើម ហើយម្ដាយខ្ញុំក៏ដូចគ្នាដែរ” ៕

ប្រភព៖ ព័ត៌មានប្រចាំថ្ងៃ