អន្តរជាតិ

ពូទីនថាប្រព័ន្ធមីស៊ីល Patriot អាម៉េរិកទៅមិនរួចជាមួយ S-300 របស់​រុស្ស៊ី​ទេ

ឆ្លើយតបយ៉ាងច្បាស់ៗទៅកាន់ប្រព័ន្ធមីស៊ីល Patriot អាម៉េរិក ដែលបានប្រកាសថានឹងបញ្ជូនទៅ អ៊ុយក្រែន មេដឹកនាំរុស្ស៊ីពូទីនបានពោលថា ប្រព័ន្ធនេះចាស់ណាស់ ទៅមិនរួចជាមួយ S-300 របស់​រុស្ស៊ី​ទេ។

នៅក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ប្រភពកាសែតឌឹញូយ៉កថាម បានដកស្រង់សម្ដីរបស់ លោកវ្ល៉ា ឌឹមៀរពូទីន និយាយដោយភាពជឿជាក់ ឆ្លើយតបទៅនឹងការបញ្ជូនប្រព័ន្ធអាវុធជាក់លាក់ អាម៉េរិកចុងក្រោយស្គាល់ថាជា Patriot ទៅអ៊ុយក្រែន។ ពូទីននិយាយថា ការបញ្ជូនប្រព័ន្ធនេះឲ្យ អ៊ុយក្រែននឹងគ្មានជះឥទ្ធិពលអ្វីដល់រុស្ស៊ីទេ គ្រាន់តែធ្វើឲ្យសង្រ្គាមអូសបន្លាយកាន់តែយូរប៉ុណ្ណោះ។ ពោលយ៉ាងខ្លីថា “វាចាស់ណាស់ មិនអាចដំណើរការល្អបានដូច S-300 របស់​រុស្ស៊ី​ទេ។

ពោលបន្ថែមទៀត ពូទីនថា “ឱសថទប់ទល់តែងតែត្រូវបានរកឃើញដើម្បីកម្ចាត់ការឈឺចាប់”។ ដែលក្នុងន័យនេះ​លោកចង់មានន័យថា ទោះប្រព័ន្ធអាម៉េរិកខ្លាំងប៉ុនណា វានៅតែមានចំណុចខ្សោយ និងវិធីទប់ទល់ជានិច្ច។

ទោះជាយ៉ាងណា ប្រព័ន្ធនេះត្រូវបានរដ្ឋលោកខាងលិចទទួលស្គាល់ថា ជាសព្វាវុធពីដីទៅអាកាស ដ៏ឈានមុខរួចទៅហើយ ដែលមានសមត្ថភាពអាចចាប់បានគ្រប់មីស៊ីល មីស៊ីលផ្លោង និងសូម្បីតែ យន្តហោះ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា