ចំណេះដឹង

កាដូសម្រាប់ប្អូនៗចប់ទី១២ ! រៀបចំគោលដៅជីវិតឱ្យជោគជ័យនៅថ្នាក់មហាវិទ្យាល័យ

រភ្នំពេញ៖ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២២ខាងមុននេះ កម្មវិធីអ្នកបន្តវេន សហការជាមួយវិទ្យាស្ថានស៊ីអ៊ីអូនិងCEO Master Club នឹងរៀបចំកាដូវិសេសលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២នេះ បានជួបជាមួយវាគ្មិនល្បីៗប្រកបដោយបទសោធជោគជ័យក្នុងការដឹកនាំជីវិត ក្នុងការសិក្សា អាជីពការងារនិងអាជីវកម្ម។

កាដូវិសេសសម្រាប់ប្អូនៗថ្នាក់ទី១២នេះ គឺជាសិក្ខាសាលាស្តីពី “វិធីសាស្រ្តរៀបចំគោលដៅជីវិតឱ្យជោគជ័យនៅថ្នាក់មហាវិទ្យាល័យ និងការបង្កើតទ្រព្យនៅក្នុងអាជីពការងារ” ដែលរៀបចំនៅអគារ The kampus ជិតស្ពានអាកាសក្បាលថ្នល់ ភោជនីយដ្ឋានទន្លេបាសាក់២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នៅក្នុងនោះវាគ្មិនល្បីៗក្នុងសិក្ខាសាលានេះ រួមមាន៖

១-លោកគ្រូធំ បណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអ៊ីអូ និងCEO Group

២-លោកគ្រូ អោ ប៊ុននាង នាយករងវិទ្យាស្ថានស៊ីអ៊ីអូ និងគ្រូបណ្តុះបណ្តាល ទម្លាប់ទាំង៧របស់បុគ្គលឆ្នើម ដែលទទួលវិញ្ញាបនបត្រពី Franklin Covey International, USA

៣-លោកឧកញ៉ា ឌី ជោត អគ្គនាយកក្រុមហ៊ុន THEARA LEANG Co., Ltd

៤-លោកគ្រូ គីម ដារ៉ា ស្ថាននិក Start Up Community

សិក្ខសាលានេះនឹងជួយឱ្យប្អូនៗដែលចុះឈ្មោះចូលរួម ទទួលបាន អត្ថប្រយោជន៍ដូចជា៖

  • វិធីសាស្រ្តកំណត់គោលដៅជីវិតដ៏ត្រឹមត្រូវបំផុត (សេចក្តីសុខ កិត្តិយស និងទ្រព្យសម្បត្តិ)
  • វិធីសាស្រ្តជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ ដែលសមស្របទៅនឹងគោលដៅជីវិត
  • វិធីសាស្រ្តក្លាយជានិស្សិតឆ្នើម នឹងឆ្លាតវៃ (រៀនបណ្តើរ អនុវត្តបណ្តើរ បានប្រាក់ចំណូលបណ្តើរ កសាងបទពិសោធ និងកេរ្តិ៍ឈ្មោះបណ្តើរ)។

ដើម្បីកុំឲ្យបាត់បង់ឱកាស ចុះឈ្មោះឥឡូវនេះនឹងទទួលបានសំបុត្រចូលរួមដោយឥតគិតថ្លៃ!

ចុះឈ្មោះតាមតំណLink៖ https://bit.ly/3WF2F31

ជួបគ្នានៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅអគារ KamPus ជិតស្ពានអាកាលក្បាលថ្នល់។

ព័ត៌មានបន្ថែម៖  ០៦៦ ៥៨ ៧៨ ៨៧/០៩៦ ៤១ ៩២ ៥៣៦/០៩៧ ២៨ ៨៧ ២០៤/០៩៣ ៧៨៩ ៣៧៧/០៨១ ២៣០ ៦០៤ ៕