បច្ចេកវិទ្យា

ឧទ្ធម្ភាគចក្រប្រភេទ S-300C ផលិតដោយប្រទេសចិនត្រូវបានចែកចាយ

ប្រែសម្រួល៖សហការី

ក្រុមហ៊ុនក្នុងស្រុក AVIC Changhe Aircraft Industry (Group) Corporation Ltd. បានផលិតឧទ្ធម្ភាគចក្រប្រភេទ S-300C និងបានប្រគល់ទៅឲ្យក្រុមហ៊ុន Huaxia Jiuzhou General Aviation កាលពីថ្ងៃទី ២០ ខែធ្នូ ដែលជាក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រគ្រប់គ្រងដោយ CITIC Offshore Helicopter ។ ឧទ្ធម្ភាគចក្រប្រភេទថ្មីមួយនេះនឹងត្រូវយកទៅប្រើប្រាស់ជាចម្បងសម្រាប់ការបណ្តុះបណ្តាលអ្នកបើកបរ ទេសចរណ៍ក្នុងរយៈកម្ពស់ទាប និងក្នុងវិស័យផ្សេងៗទៀត វាជាសញ្ញាជោគជ័យនៃលើកាផលិតឧទ្ធម្ភាគចក្រប្រភេទ S-300C ដែលផលិតផលមួយក្នុងស្រុកចូលទៅកាន់ទីផ្សារអកាសចរណ៍របស់ប្រទេសចិន។

ឧទ្ធម្ភាគចក្រប្រភេទ S-300C នេះគឺជាឧទ្ធម្ភាគចក្រពហុបំណង មានទម្ងន់មួយតោន ស៊េរីឧទ្ធម្ភាគចក្រធុនស្រាលនេះ គឺជាឧទ្ធម្ភាគចក្រសម្រាប់ហ្វឹកហាត់ដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោក។ វាមានតម្លៃសមរម្យនឹងមានប្រសិទ្ធភាពល្អ អាយុកាលសេវាកម្មរក្សាបានយូរ និងសមត្ថភាពហោះហើរដែលអាចទុកចិត្តបាន ដែលគេអាចប្រើប្រាស់វាបានយ៉ាងទូលំទូលាយនៅការក្នុងការបណ្តុះបណ្តាលអ្នកបើកបរ ការបណ្តុះបណ្តាលបេសកកម្ម ការបាញ់ថ្នាំកសិកម្ម និងរក្សាព្រៃឈើ ការថតរូបពីលើអាកាស ការល្បាតរបស់ប៉ូលិស និងលើវិស័យផ្សេងៗទៀតជាច្រើន។

សូមមើលមក យន្តហោះដឹកអ្នកដំណើរ C919 ផលិតនៅក្នុងស្រុកដំបូងបង្អស់របស់ប្រទេសចិន បានបញ្ចប់ការធ្វើតេស្តហោះហើររួចរាល់ហើយ។

AVIC Changhe Aircraft Industry (Group) Corporation Ltd. ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៩ វាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Aviation Industry Corporation of China (AVIC)។ វាបានឈានដល់កាទទួលបាននូវទិន្នផលជាប្រចាំឆ្នាំនូវកាផលិតឧទ្ធម្ភាគចក្រប្រភេទ S-300C ចំនួន ៥០ គ្រឿងក្នុងការផ្លាស់ប្តូរតែមួយ និង ១០០ គ្រឿងសម្រាប់ S-300C ឧទ្ធម្ភាគចក្រក្នុងពីរវេន ហើយបច្ចុប្បន្នកំពុងអភិវឌ្ឍន៍ឧទ្ធម្ភាគចក្រគ្មានមនុស្សបើក និងឧទ្ធម្ភាគចក្រដឹកជញ្ជូនកំរិតធ្ងន់។

ក្រុមហ៊ុនមានសមត្ថភាពក្នុងការអភិវឌ្ឍ និងផលិតឧទ្ធម្ភាគចក្រច្រើនប្រភេទ ច្រើនស៊េរី និងច្រើនម៉ូដែល ឧទ្ធម្ភាគចក្រ និងផ្នែកផលិតផលអាកាសចរណ៍ដទៃទៀត។ វាបានបង្កើតឡើងនូវគំរូឧស្សាហកម្មសម្រាប់ការអភិវឌ្ឍក្នុងទិសដៅ “ចតុកោណ” រួមទាំងយន្តហោះយោធា យន្តហោះស៊ីវិល គម្រោងសហប្រតិបត្តិការអន្តរជាតិ និងឧស្សាហកម្មរុករកជាដើម។ ផលិតផលនេះកសាងឡើងជាមូលដ្ឋានគ្រប់គ្រងលើគំរូឧទ្ធម្ភាគចក្រទម្ងន់មួយតោនដល់ ១៣តោន ហើយផលិតផលសំខាន់ៗរបស់វាគឺ Changhe Z-8, Z-10, Z-11, AC310, AC311, AC313 និងស៊េរីឧទ្ធម្ភាគចក្រផ្សេងៗទៀត។ វាបានអនុវត្តកិច្ចសហប្រតិបត្តិការក្រោមកិច្ចសន្យាយ៉ាងស៊ីជម្រៅជាមួយសហគ្រាសអាកាសចរណ៍ល្បីៗនៅក្នុងប្រទេសចិន និងនៅក្រៅប្រទេស ដូចជាសាជីវកម្មយន្តហោះ Sikorsky នៃសហរដ្ឋអាម៉េរិក ក្រុមហ៊ុន Boeing លោក Leonardo នៃប្រទេសអ៊ីតាលី និងក្រុមហ៊ុន COMAC ។

ចាប់តាំងពីឆ្នាំ ២០០៦ មក ក្រុមហ៊ុន AVIC Changhe Aircraft Industry (Group) Corporation Ltd. គឺជាក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រស៊េរី S-300 ដោយមានសហការក្នុងកិច្ចសន្យាបន្តវេនេះពិតជាមានសារះសំខាន់នៅក្នុងប្រទេសចិន។ រហូតមកដល់ឆ្នាំ ២០១៧ ដើម្បីកែលម្អផលិតផលរបស់ខ្លួន ហើយក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាជាមួយ Schweitzer RSG របស់សហរដ្ឋអាមេរិកនឹងបានចាប់ផ្តើមកសាងមូលដ្ឋានីយកម្មនៃឧទ្ធម្ភាគចក្រស៊េរី S-300 ជាផ្លូវការ ដោយទទួលបានអាជ្ញាប័ណ្ណផលិតកម្មដោយជោគជ័យ (វិញ្ញាបនបត្រ PC) ដែលចេញដោយ CAAC នៅឆ្នាំ ២០១៩ ។