សន្ដិសុខសង្គម

រថយន្តដឹកដីបុកជាមួយម៉ូតូបណ្តាលឱ្យបុរសម្នាក់បាក់ជើងម្ខាង

កណ្ដាល៖គ្រោះថ្នាក់ចរាចររវាងរថយន្តដឹកដីបត់ឆ្លងផ្លូវបានបុកជាមួយម៉ូតូពេញទំហឹង បណ្តាលឱ្យបុរសខាងម៉ូតូបាក់ជើងម្ខាងរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅមុខ ច្រកចូលហាង៩សីហា លក់គ្រឿងក្លែម ភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាលកាលពីល្ងាចថ្ងៃទី២២ ខែធ្នូ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុ រថយន្តដឹកដីម៉ាក HYUNDAI ផ្លាកលេខចង្កូតស្តាំ PP-2526 បើកពីត្បូងទៅជើងរួចបត់ឆ្លងផ្លូវ។មកដល់កន្លែងខាងលើក៏បុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខកណ្តាល 1R-3261 អ្នកបើកឈ្មោះ ថាច ឆាវលីត្រ អាយុ ១៨ឆ្នាំ នៅភូមិ សង្កាត់ខាងលើ បាក់ជើងឆ្វេងរងរបួសធ្ងន់ ត្រូវបានដឹកទៅមន្ទីតពេទ្យសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់។បន្ទាប់មកសមត្ថកិច្ចបានយក មធ្យោបាយទាំង២ទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖វិចិត្រ