សេដ្ឋកិច្ច

មន្ទីរ​ព្យាបាល​កុមារ​ដំរី ពង្រីក​បន្ថែម​សេវា​ផ្នែក​រោគ​ស្ដ្រី និង​សម្ភព និង​បាន​ប្ដូរ​ឈ្មោះ​ទៅជា​មន្ទីរ​ព្យាបាល ស្ដ្រី និង​កុមារ​ដំរី​

ភ្នំពេញ​៖​ដោយសារ​មានការ​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​មាតាបិតា​កុមារ និង ប្រជាជន​ខ្មែរ​គ្រប់​ម​ជ្ឈ​ដ្ឋ​ន មន្ទីរ​ព្យាបាល​កុមារ​ដំរី​បាន​ពង្រីក​ការផ្ដល់សេវាបន្ថែម​ផ្នែក​រោគ​ស្ដ្រីនិង​សម្ភព​ហើយ​បាន​ប្ដូរ​ឈ្មោះ​ទៅជា”​មន្ទីរ​ព្យាបាល​ស្ដ្រីនិង​កុមារ​ដំរី​”ដើម្បី​ចូលរួម​លើកកម្ពស់​គុណភាព និង​សុវត្ថិភាព​លើ​វិស័យ​សុខាភិបាល​។​

​ថ្លែង​ក្នុង​ពិធី​បើក​ដាក់ឱ្យ​ដំណើរការ​មន្ទីរ​ព្យាបាល​ស្ដ្រី និង​កុមារ​ដំរី នា​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២២ នៅ​សង្កាត់​ភ្នំពេញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ លោក​វេជ្ជបណ្ឌិត អៀង ហួរ នាយក​មន្ទីរ​ព្យាបាល​ស្ដ្រី និង​កុមារ​ដំរី​បាន​គូសបញ្ជាក់ថា ការពង្រីក​សេវាកម្ម​បន្ថែម ផ្នែក​រោគ​ស្ដ្រី និង​សម្ភព​នេះ​គឺ​ដោយមាន​ការគាំទ្រ និង​ផ្ដល់នូវ​ទំនុក​ចិ​ត្ដ​ពី​អាណាព្យាបាល មាតាបិតា ដែល​ជឿ​និង​ទុក​ចិ​ត្ដ​មក​ទទួលយក​នូវ​សេវាកម្ម នៅ​មន្ទីរ​ព្យាបាល កុមារ ដំរី នាពេល​កន្លងមក និង​ដើម្បី​ជាការ​រួមចំណែក​លើកស្ទួយ​សេវា​សុខាភិបាល​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​វេជ្ជបណ្ឌិត​បាន​ថ្លែងថា​ដោយ​មើលឃើញ​ពី​តម្រូវ​ការចាំបាច់​ក្នុងសង្គម​ផ្នែក​សុខាភិបាល​ឲ្យ​កាន់តែ​ទូលំទូលាយ​ផង​នោះ​ជាពិសេស​ក្រោម​ការដឹកនាំ​ដ៏​ឆ្លាត​វៃរបស់​រាជរដ្ឋាភិបាល មន្ទីរ​ព្យាបាល​បាន​ពង្រីក​ឱ្យមាន​សេវា​ពិនិត្យ​និង​ព្យាបាល​រោគ​ស្ដ្រីដោយ​យក​ចិ​ត្ដ​ទុកដាក់​ទៅ លើ​ស្ដ្រី ព្រមទាំង​ការ សម្រាលកូន ដោយ​សុវត្ថិភាព ផ្តោតលើ​ការផ្ដល់សេវា​ប្រកបដោយ​គុណភាព ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេស ជិតខាងនិង​អន្ដរជាតិ នាពេលខាងមុខ​។​

​ជាមួយគ្នានេះ លោក​វេជ្ជបណ្ឌិត​បាន​ថ្លែង​បញ្ជាក់ថា​៖«​ការពង្រីក​សេវាកម្ម​បន្ថែម​ខាងលើពួកយើង​ចង់ឱ្យ​ប្រជាជន​កម្ពុជា​ទុក​ចិ​ត្ដ​លើ​សេវា ​សុខាភិបាល​ក្នុងស្រុក ផងដែរ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច និង​ពង្រឹង​លើ​គុណភាព​នៃ​ការព្យាបាល​»​។

​លោក​វេជ្ជបណ្ឌិតអៀង ហួរ បាន​អះអាងថាតម្រូវការ​ផ្នែក​សេវា​សុខាភិបាល​ក្នុងស្រុក​មានការ​កើនឡើងហើយ​មន្ទីរ​ព្យាបាល​មាន​សមត្ថ ភាព​គ្រប់គ្រាន់​ក្នុងការ​បំពេញតម្រូវកា​រ​ជូន​ប្រជាជន​កម្ពុជាគឺ​ការផ្ដល់សេវាដែលមាន​គុណភាព សុវត្ថិភាព​ជូន​ប្រជាជន ព្រមទាំង​មានតម្លៃ​សមរម្យ​។

​លោកស្រី​វេជ្ជបណ្ឌិត ទេព សម្ផស្ស ឯកទេស​ផ្នែក​សម្ភពនិង​រោគ​ស្ដ្រីនៃ​មន្ទីរ​ព្យាបាល​ស្ដ្រីនិង​កុមារ​ដំរី បានឱ្យដឹង​ផងដែរ​ថា​ការបើក​ពង្រីក ​សេវា​បន្ថែម​នេះ​ក្នុង​គោលដៅ​ចង់​ចូលរួម​ជួយ​លើកស្ទួយ​ដល់​ផ្នែក​សុខាភិបាលដើម្បី​ចូលរួម​កាត់បន្ថយ​អត្រា​មរណភាព​របស់​ស្ដ្រីនិង​កុមា រឱ្យ​កាន់តែ​ទាប​បំផុត​ស្របទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។

​លោកស្រី​វេជ្ជបណ្ឌិត​សង្ឃឹមថាការបើក​ពង្រីក​សេវា​កម្មនេះនឹងចូលរួម​ជួយ​លើកស្ទួយ​ដល់​ផ្នែក​សម្ភពរោគ​ស្ដ្រីនិង​កុមារ​និង​អាចឆ្លើយតប ទៅតាម​តម្រូវការ​ប្រជាជន​ខ្មែរ​។​

លោកស្រី​វេជ្ជបណ្ឌិត​យល់ថា​៖ «​សព្វថ្ងៃនេះ ជំងឺ​រោគ​ស្ដ្រី​កើតមាន​ច្រើន ដោយសារតែ​ស្ដ្រី​ខ្លះ​គាត់​អត់​ទាន់​ទទួល​ព័ត៌មាន​និង​ការព្យាបាល​បាន​ត្រឹម​ត្រូ​នៅក្នុង​ប្រទេស ស្ដ្រី​ខ្លះ​គាត់​មានលទ្ធភាព ពួកគាត់​ក៏បាន​ចាក​ចេញទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​។ ក្រុមគ្រូពេទ្យ​ពួកយើង​នឹង​អាច ផ្ដល់ព័ត៌មាន​ដល់​ស្ដ្រី​ដែល​អាចមក​ពិគ្រោះ និង​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​យើង​បាន​គ្រប់ពេលវេលា​»​។ លោកស្រី​បានកត់សម្គាល់​ឃើញថា បច្ចុប្បន្នមន្ទី​ព្យាបាល​ស្ដ្រីនិង​កុមារី​ដំរីបានទទួល​ព្យាបាល​គ្រប់​ជំងឺ​កុមារ​ទាំងអស់ក្នុងនោះ​ជំងឺ​កុមារ​ខ្លះគាត់​មាន​ភាពស្លេកស្លាំង ខ្លះ​ខ្វះ​ជីវជាតិ​អាហារ​ខ្លះទៀត​មាន​ជំងឺ​បេ​ដូង​ចំហ​ពី​កំណើត​ជាដើម​។

​លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ថែមទៀត​ថា៖ដើម្បី​កាត់បន្ថយ​កុំឱ្យ​មាន​ជំងឺ​ទាំងអស់នោះ​កើតឡើងលើ​កុមារ​ពួកយើងខ្ញុំ​សូម​លើកទឹក ចិត្ត​ឱ្យ​ស្ត្រី​កំពុង​ពរ​ពោះ​គ្រប់រូប​មក​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​ផ្ដើម​ស្រាវជ្រាវ​រក​ប្រ​វ​ត្ដិ​ជំងឺ​គ្រោះថ្នាក់​តាំងពី​កំណកំណើត​ពី​ក្នុង​ផ្ទៃ​មក​។ លោកស្រី​វេជ្ជបណ្ឌិត​បន្ដថា​ពេល​សម្រាល ក៏មាន​ពេទ្យ​ផ្នែក​កុមារ ជួយ​សម្រួល ផ្នែក​សរីរាង្គ​ដល់​កុមារ ហើយនឹង​មិនមាន​បញ្ហា​ក្នុងការ​សម្រាល​ទាំង​​ម្ដាយ​ក៏ដូចជា ទារក ផងដែរ​។​

​សូម​ជម្រាបជូន​ថា មន្ទីរ​ព្យាបាល​ស្ដ្រី និង​កុមារ​ដំរី មាន​បន្ទប់​សម្រាល​ដោយ​ធម្មជាតិ ដោយ​បំពាក់​ដោយ​ឧបករណ៍​ទំនើប​តាម​បទដ្ឋាន​អន្ដរជាតិ បន្ទប់វះកាត់ និង​បន្ទប់​ក្រោយ​ការវះកាត់​និង​មាន​បន្ទប់​សម្រាក​សម្រាប់​កុមារ​និង​ស្ដ្រី​សរុប​៣៤​បន្ទប់​។​ទន្ទឹមនេះ​មាន​វេជ្ជបណ្ឌិត​ផ្នែក​រោគ​ស្ដ្រី​ចំនួន​០៦​នាក់​វេជ្ជបណ្ឌិត​ផ្នែក​កុមារ​ចំនួន​០៨​នាក់ និង​បុគ្គលិក និង​គ្រូពេទ្យ​សរុប​ជាង​៣០​នាក់​។ នៅ​ចុងឆ្នាំ​២០២២​នេះដែរ មន្ទីរ ព្យាបាល​ស្ដ្រី និង​កុមារ​ដំរី ក៏​នឹង​បញ្ចុះតម្លៃ​រហូតដល់​៥០​ភាគរយ សម្រាប់​ការពិនិត្យ ព្យាបាល រោគ​ស្ដ្រី និង​ការពិនិត្យ​ផ្ទៃពោះ​៕​ដោយៈផាវី