បច្ចេកវិទ្យា

អ៊ីស្រាអែលផលិតយានជំនិះអាកាសដំបូង ត្រៀមដាក់លក់លើទីផ្សារអន្តរជាតិ

អ៊ីស្រាអែលបញ្ចេញយានជំនិះអាកាសដំបូងដែលទើបផលិតបានសម្រាប់ជិះផ្ទាល់ខ្លួន ជិះបានចម្ងាយជាង១០០គីឡូម៉ែត្រ ត្រៀមដាក់លក់នៅទីផ្សារអន្តរជាតិ។

យានជំនិះអាកាសនេះ ត្រូវបានផលិតក្នុងស្រុកដោយក្រុមហ៊ុនអ៊ីស្រាអែល AIR startup អាចផ្ទុកមនុស្សបានពីរនាក់ អ្នកបើ និងអ្នកដំណើរម្នាក់ ដោយអាចធ្វើដំណើរជំនួសឡាន ម៉ូតូក្នុងករណីផ្លូវស្ទះខ្លាំង។ នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុនផលិតយាននេះគឺ លោក Rani Plaut បាននិយាយថា “នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ” ។ “យើងបានផ្លាស់ប្តូរថ្ងៃនេះ ដើម្បីបញ្ជូនបន្តការហោះហើរ… នាំយកឲ្យកាន់តែងាយស្រួល ក្តីស្រមៃរបស់យើងក្នុងការផលិត AIR ONE ដ៏ធំ”។ បើទោះបីជាការផលិតនឹងប្រព្រឹត្តទៅទូលំទូលាយក៏ដោយ  វានៅតែមានឧបសគ្គសំខាន់ៗ​ជាច្រើន​ដែលត្រូវ​ជួបប្រទះមុនពេលដែលមនុស្សអាចរំពឹងថានឹងហោះហើរដោយខ្លួនឯង ឆ្លងកាត់ទីក្រុង ហោះពីលើយានជំនិះតូចៗ។ វាត្រូវតម្រូវឲ្យមានការបង្កើតបទប្បញ្ញត្តិ និងការធ្វើពាណិជ្ជកម្ម​បច្ចេកវិទ្យាចេញពីរដ្ឋាភិបាល។

យាននេះនឹងវាយលុកទីផ្សារជាតិ និងអន្តរជាតិនៅចុងឆ្នាំ ២០២៤ ក្នុងតម្លៃមូលដ្ឋាន ១៥០.០០០ដុល្លារ។ Plaut និយាយថា ល្បឿនជាមធ្យមពីមួយថ្ងៃទៅមួយថ្ងៃនឹងមានប្រហែល (១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង) នៅរយៈកម្ពស់ ១.២០០ ហ្វីត (៣៦៦ ម៉ែត្រ)៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា