សន្ដិសុខសង្គម

បុរសម្នាក់ជិះម៉ូតូបុករថយន្តកំពុងបត់ឆ្លងផ្លូវ បណ្តាលឱ្យរបួសធ្ងន់

បាត់ដំបង៖រថយន្តមិនស្គាល់អត្តសញ្ញាណមួយគ្រឿងកំពុងបត់ឆ្លងផ្លូវ មានបុរសម្នាក់ជិះម៉ូតូមកបុក​ពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានគេជួយដឹកយកទៅមន្ទីរពេទ្យភ្លាមៗគ្រោះថ្នាក់នេះ​បានកើតឡើងនៅតាមផ្លូវជាតិលេខ៥ ត្រង់ផ្លូវបំបែកក្នុងភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី២១ ខែធ្នូ។

អ្នកឃើញហេតុកាណ៍បានឱ្យដឹងថា ដំបូងម៉ូតូម៉ាកហុងដា ផ្លាកលេខបាត់ដំបង1Q -9459 បើកបរដោយបុរសម្នាក់ឈ្មោះបារាំង អាយុ២២ឆ្នាំ នៅសង្កាត់អូរចារ ក្រុងបាត់ដំបង។

ម៉ូតូនោះបើកមកដល់កន្លែងខាងលើក៏មានរថយន្តមិនស្គាល់ម៉ាកបើកក្នុងល្បឿនលឿននិងបត់ឆ្វេងឆ្លងផ្លូង ត្រូវម៉ូតូបុកពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ ហើយរថយន្តបើកគេចខ្លួនបាត់។ក្រោយកើតហេតុ សមត្ថកិច្ចបានជួយដឹកជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ ហើយបន្តរកម្ចាស់រថយន្តឱ្យចូលខ្លួន​ដោះស្រាយក្នុងករណីនេះ៕ដោយ៖វិចិត្រ