ព័ត៌មានជាតិ

អាជ្ញាធរក្រុងបានលុងចាត់វិធានការទៅលើអាជីវករលក់ដូរលើផ្លូវសាធារណ:

រតនគិរី៖កម្លាំងអាជ្ញាធរក្រុងបានលុងបានចុះរៀបចំសណ្ដាប់ធ្នាប់តាមផ្លូវសាធារណដើម្បីលើកស្ទួយសោភ័ណភាពក្រុងឱ្យមានរបៀបរៀបរយល្អឡើងវិញ។

ក្រោយពីអាជីវករមួយចំនួនបានយកចំណីផ្លូវសាធារណលក់ដូរនៅមុខផ្សារក្រុងបានលុងខេត្តរតនគីរីដោយវិធានការនេះធ្វើឡើងកាលពីថ្ងៃទី១៩ ខែធ្នូ។លោក ធូ ឃឿ អភិបាល ក្រុងបានលុងបានដឹកនាំកម្លាំង​ចម្រុះបានចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមផ្លូវជុំវិញផ្សារបានលុងឱ្យមានរបៀបរៀបរយល្អ។

ពេលនោះសមត្ថកិច្ចបានប្រមូលសម្ភារដាក់លក់ផ្លែឈើ និងឆត្រនៅលើចិញ្ចើមផ្លូវដែលធ្វើឱ្យប៉ះពាល់​ដល់សោភ័ណភាពនៅក្នុងក្រុងនិងមុខផ្សារ។អាជ្ញាធរធ្លាប់បានណែនាំម្តងរួចមកហើយតែពេលនេះ​មិនលើកលែងទេ។អាជីវករណាមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរក្រុងក្រុមចម្រុះបានដកហូត​យកសម្ភារមួយចំនួនពីអាជីវករដែលលក់ដូរបង្កឱ្យប៉ះពាល់សោភ័ណភាពតាមដងផ្លូវយកទៅរក្សាទុកជាបណ្ដោះអាសន្នដើម្បីមានវិធានការបន្ត៕ដោយ:សុខុម