សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្មាន់កាំភ្លើង បាញ់បុរសម្នាក់ឲ្យរងរបួសធ្ងន់

ភ្នំពេញ៖​ជិះម៉ូតូប៉ះគ្នាបន្តិចបន្តួច ជនដៃដល់បានដកកាំភ្លើងបាញ់១គ្រាប់ទៅលើបុរសម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ រួចជនសង្ស័យបានជិះរត់បាត់ សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅតាមផ្លូវបេតុងជាប់របងវត្តសន្សំកុសល​ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ​​ កាលពីយប់ថ្ងៃទី១៩ ខែធ្នូ។ ប្រភពព័ត៌មានបានឱ្យដឹងថា​ មុនកើតហេតុ បុរសរងគ្រោះជិះម៉ូតូតាមផ្លូវបេតុង​ពីត្បូងទៅជើង​ ។

មកដល់កន្លែងខាងលើ ស្រាប់តែជនដៃដល់ជិះម៉ូតូមិនស្គាល់ម៉ាកនិងផ្លាកលេខ​មកពីមុខហើយបានប៉ះ ដៃចង្កូតគ្នាតែមិនដួលទេ​។ពេលនោះជនសង្ស័យបានដកកាំភ្លើងបាញ់១គ្រាប់លើជនរងគ្រោះចំលើដោះ ធ្លាយមកក្រោយស្មារងរបួសធ្ងន់ ត្រូវពលរដ្ឋជួយដឹកទៅមន្ទីរពេទ្យរុស្ស៊ីដើម្បីសង្គ្រោះបន្ទាន់។

​ចំណែកខ្មាន់កាំភ្លើងក្រោយពីបាញ់រួចក៏ជិះម៉ូតូគេចខ្លួនបាត់។បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចបានចុះពិនិត្យ និងយកវត្ថុតាងសម្បកគ្រាប់និងស្រាវជ្រាវស្វែងរកចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់​៕ដោយ៖វិចិត្រ​