បទវិភាគ

បទវិភាគ៖ តើមីស៊ីលប៉ាទ្រឺយូតអាចជួយប្តូរទិសនៃសង្រ្គាមអ៊ុយក្រែនបានទេ?

ប្រែសម្រួល៖សហការី

យោងតាមរបាយការណ៍ក្នុងសប្តាហ៍នេះបានឲ្យដឹងថា វាមានសារសំខាន់ខ្លាំងណាស់ដែលសហរដ្ឋអាម៉េរិកបានបង្ហាញពីចេតនាបញ្ជូនប្រព័ន្ធខែលការពារដែនអាកាសហៅថា Patriot ទៅឲ្យអ៊ុយក្រែន។

CNN បានរាយការណ៍ថា យោងតាមមន្ត្រីអាម៉េរិកពីរនាក់ និងមន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់” ដែលCNNទទួលបាន “រដ្ឋបាលលោក Biden បានបញ្ចប់ផែនការរៀបចំបញ្ជូនប្រព័ន្ធការពារកាំជ្រួច Patriot ទៅឲ្យអ៊ុយក្រែន ដែលនឹងត្រូវធ្វើការប្រកាសភ្លាមៗនៅក្នុងសប្តាហ៍នេះ ។

ប្រព័ន្ធ Patriot គឺជាសមិទ្ធផលដ៏មហាអស្ចារ្យមួយនៃខែលការពារដែនអាកាសរបស់សហរដ្ឋអាម៉េរិកដែលបានប្រើប្រាស់ក្នុងប៉ុន្មានទសវត្សរ៍កន្លងមកហើយ។ វាមានតួនាទីដ៏សំខាន់ នៅក្នុងអំឡុងសង្គ្រាមឈូងសមុទ្រ ហើយចាប់តាំងពីពេលនោះមក វាបានក្លាយជាខែលការពារដ៏សំខាន់។ វាត្រូវបានគេដាក់ពង្រាយនៅជុំវិញពិភពលោក រួមទាំងនៅអ៊ីស្រាអែល និងឈូងសមុទ្រ ហើយវាក៏កំពុងត្រូវបានប្រើប្រាស់ដោយប្រទេសជាងដប់ផ្សេងទៀត។ មានអ្នកប្រើប្រាស់ដែលជាដៃគូសំខាន់ៗ និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក រួមមានដូចជាជប៉ុន អារ៉ាប៊ីសាអូឌីត ស៊ុយអែត និងហូឡង់ជាដើម។

វានៅតែត្រូវការពេលវេលាក្នុងការផ្តល់មីស៊ីលនេះទៅអ៊ុយក្រែនប្រសិនបើរដ្ឋបាលពិតជាចង់អនុវត្តតាមផែនការខាងលើ។ សារព័ត៌មាន CNN បានរាយការណ៍មកថាមីស៊ីល Patriot “នឹងក្លាយជាប្រព័ន្ធអាវុធការពាររយៈចម្ងាយឆ្ងាយដ៏មានប្រសិទ្ធភាពបំផុតដែលនឹងត្រូវបានបញ្ជូនទៅឲ្យប្រទេសនេះ ហើយក្រុមមន្ត្រីបាននិយាយថា វានឹងជួយធានាសុវត្ថិភាពដែនអាកាសសម្រាប់ប្រទេសណាតូនៅអឺរ៉ុបខាងកើត” ។ “គេនៅមិនទាន់ដឹងច្បាស់ទេថាតើមានចំនួនប៉ុន្មានគ្រឿងដែលនឹងត្រូវបញ្ជូន  Patriot ធម្មតារួមមានរ៉ាដាដែលចាប់សញ្ញាមីស៊ីល និងតាមដានគោលដៅ ដូចជាកុំព្យូទ័រ ឧបករណ៍ផលិតថាមពល ស្ថានីយត្រួតពិនិត្យការតភ្ជាប់និងកាំជ្រួចរហូតដល់ទៅប្រាំបី ដែលក្នុងនីមួយៗមានជើងទម្រចំនួនបួន។

វាពិតជាមានសារសំខាន់លើរបាយការណ៍នេះដែលមានផលប៉ះពាល់ដល់ការផ្តល់នូវប្រព័ន្ធខែលការពារដ៏ទំនើប និងដ៏មានតម្លៃដូចជាមីស៊ីល Patriot ទៅឲ្យអ៊ុយក្រែន វាជាសារដែលទីក្រុងវ៉ាស៊ីនបញ្ជូនទៅកាន់សម្ព័ន្ធមិត្តថាគេអាចប្រថុយប្រថានលើការបញ្ជូននូវអាវុធដ៏មានតម្លៃថ្លៃទៅឲ្យប្រទេសដែលកំពុងតែជាប់គាំងនៅក្នុងជំលោះ ។

ក្រុងកៀវក៏បានទទួលហើយផងដែនូវប្រព័ន្ធការពារដែនអាកាសពីបស្ចិមប្រទេសរួចហើយដូចជា IRIS-T ពីប្រទេសអាល្លឺម៉ង់ជាដើម។

ប្រព័ន្ធខខែលការពារទាំងនេះមានសារសំខាន់ខ្លាំងណាស់សម្រាប់ការជួយវាយប្រហាទម្លាក់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ដែលត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន ដូចជាទីតាំងថាមពល ក្នុងការប៉ុនប៉ងធ្វើឲ្យអ៊ុយក្រែនធ្លាក់ក្នុងភាពងងឹតក្នុងរដូវរងាដ៏សែនត្រជាក់ ដែលជាយុទ្ធសា្តស្ត្រសង្គ្រាមវាយប្រហាមកលើ ជនស៊ីវិលអ៊ុយក្រែន។ នេះគឺជាសង្គ្រាមរបស់រុស្ស៊ីវាយប្រហារមកលើអ៊ុយក្រែនក្រៅពីគោលដៅកម្ចាត់កងទ័ពអ៊ុយក្រែន។ វាពិតជាមានប្រយោជន៍ក្នុងការធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិលអ៊ុយក្រែន និងសេដ្ឋកិច្ចរបស់ពួកគេ ដែលធ្វើឲ្យប្រជាប្រិយភាពរបស់ខ្លួនធ្លាក់ចុះក្រោយពីការដួលរលំរដ្ឋសូវៀត។

ទីក្រុងមូស្គូបានអះអាងថា ខ្លួនមានកង្វល់លើការពង្រីកខ្លួនរបស់អង្គការណាតូ ឬក៏ថាខ្លួនគ្រាន់តែចង់ការពារអ្នកនិយាយភាសារុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន ធាតុពិតនៃសង្គ្រាមរបស់រុស្ស៊ីគឺថាវាមិនមែនមកពីណាតូ ឬអ្នកនិយាយភាសារុស្ស៊ីនោះទេគឺគេនិយាយអំពីការបង្កគ្រោះថ្នាក់ដល់អ៊ុយក្រែនតាមតែគេអាចធ្វើទៅបាន និងធ្វើឲ្យខូចខាតសេដ្ឋកិច្ចរបស់ខ្លួនថែមទៀតផង។

ASHDOD, ISRAEL – JULY 08: The Iron Dome air-defense system fires to intercept a rocket over the city of Ashdod on July 8, 2014, in Ashdod, Israel. Due to recent escalation in the region, the Israeli army started new deployments at the border with the Gaza Strip. In the past 3 weeks more then 130 rockets where reportedly fired from Gaza into Israel. (Photo by Ilia Yefimovich/Getty Images)

 

  • អ៊ុយក្រែនត្រូវការខែលការពារដែនអាកាស

ដើម្បីប្រឆាំងទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ីមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល អ៊ុយក្រែនត្រូវការការការពារដែនអាកាសច្រើនជាងនេះ។ ខែលការពារប្រភេទនេះជាធម្មតាមិនមែនសម្រាប់យកមកនិយាយតថ្លៃនោះទេ ពីព្រោះវាជាឧបករណ៍ស្ទាក់ចាប់ដែលមានតម្លៃថ្លៃ ហើយសត្រូវគ្រាន់តែប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដែលផ្គត់ផ្គង់ដោយអ៊ីរ៉ង់ដែលមានតំលៃថោកៗដូចដែលទីក្រុងម៉ូស្គូធ្លាប់បានប្រើប្រាស់ដើម្បីយាយីគូសត្រូវរបស់ខ្លួន។ ប្រសិនបើប្រទេសណាចង់ការពារជនស៊ីវិលរបស់ខ្លួន គួតែជ្រើសយកវិធីដូចដែលអ៊ីស្រាអែលប្រើប្រាស់ខែលការពារដែនអាកាសពហុជំនាញវាពិតជាមានតម្លៃក្នុងការបញ្ឈប់រាល់ការគំរាមកំហែងដោយគ្រាប់រ៉ុក្កែត។

អ៊ុយក្រែនចង់កំទេចយន្តហោះគ្មានមនុស្សបើក ហើយកំពុងទទួលបានលទ្ធផលគួរឲ្យចាប់អារម្មណ៍រួចទៅហើយ ដោយបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកបានយ៉ាងច្រើន។ ប៉ុន្តែទោះជាយន្តហោះគ្មានមនុស្សបើក ឬក៏ចាំកាំជ្រួចមួយដែលឆ្លងកាត់ប្រព័ន្ធការពារទាំងនេះវាក៏នៅអាចបង្កការបំផ្លិចបំផ្លាញបានដែ។

យោងតាមការពិនិត្យមើលលើវិធីដែលសហរដ្ឋអាម៉េរិកអាចបញ្ជូនមីស៊ិលខែលការពារទៅអ៊ុយក្រែន និងតាមការថ្លឹងថ្លែងពិចារណាលើការប្រើប្រាស់វាគឺមានសារសំខាន់ក្នុងការជំរុញស្ថានការឲ្យវិវត្តទៅកាន់ដំណាក់កាលថ្មីនៃជម្លោះ។ រុស្ស៊ីកំពុងបង្ហាញនូវតម្រុយនេះរួចទៅហើយ ថាក្រុងម៉ូស្គូអាចនឹងធ្វើអ្វីៗទាំងអស់នៅរាល់ពេលដែលគេមានអារម្មណ៍ថានឹងចាញ់។

បញ្ហាមួយផ្សេងទៀតនោះគឺខែលការពារដែនអាកាស Patriot ដែលក្រុង Kiev ជារឿយៗបានស្នើសុំ Jerusalem សម្រាប់ការការពារដែនអាកាស ជាពិសេសប្រព័ន្ធ Iron Dome ។ វានៅមិនទាន់ប្រាកដទេថាតើប្រព័ន្ធការពាររយៈចម្ងាយខ្លីអាចមានប្រសិទ្ធភាពកំរិតណា ក៏ប៉ុន្តែវាមានសារសំខាន់សម្រាប់អ៊ុយក្រែនណាស់។ យោងតាមអត្ថបទមួយនៅលើគេហទំព័រព័ត៌មាន Al-Monitor នៅសប្តាហ៍នេះ គឺ”អ៊ីស្រាអែលមិនបានទទួលការអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិសម្រាប់បញ្ហាអ៊ុយក្រែនដែលធ្វើឡើងដោយអាជ្ញាធរបារាំងនៅទីក្រុងប៉ារីសកាលពីថ្ងៃអង្គារនោះទេ” ។

ក្នុងរបាយការណ៍បានបញ្ជាក់ថា “សន្និសីទដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំអន្តរជាតិពីរផ្សេងគ្នាស្តីពីការកសាងអ៊ុយក្រែនឡើងវិញកាលពីខែកក្កដា និងខែតុលា គឺត្រូវបានរៀបចំឡើងដើម្បីប្រមូលថវិកា និងស្វែងរកការគាំទ្រដល់ការស្តារជាបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធដែលបានខូចខាត”។ “ទន្ទឹមនឹងនេះអ្នកចូលរួមដែលមាននៅក្នុងបញ្ជីមានដូចជាប្រទេសសមាជិកសហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក និងអង្គការអន្តរជាតិមួយចំនួន ប្រទេសមជ្ឈិមបូព៌ាចំនួនបី គឺទួរគី អារ៉ាប៊ីសាអូឌីត និងបារ៉ែន ជាដើម។ ចំណែកប្រទេសអ៊ីស្រាអែលមិនបានទៅចូលរួមក្នុងសន្និសីទនេះដោយហេតុផលសាមញ្ញៗនោះទេ គឺគេមិនត្រូវបានអញ្ជើញឡើយ” ។

  • មានភាពស្មុគស្មាញក្នុងការផ្គត់ផ្គង់ខែលការពារដែនអាកាស

ក្នុងការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់របស់អ៊ីស្រាអែលទៅឲ្យអ៊ុយក្រែនឃើញថាអ៊ីស្រាអែលមានការស្ទាក់ស្ទើរ។ សហរដ្ឋអាម៉េរិកបានគាំទ្រលើសំណើនេះហើយថានឹងធ្វើការជាមួយរដ្ឋជ្វីហ្វលើការអភិវឌ្ឍប្រព័ន្ធ Arrow និង David’s Sling របស់ខ្លួន និងជួយគាំពារលើផ្នែកហិរញ្ញវត្ថុក្នុងកាផលិត Iron Dome ។ ឥឡូវនេះអ៊ីស្រាអែលកំពុងកែលម្អសមត្ថភាព Iron Dome ដោយបន្ថែមឡាស៊ែរទៅក្នុងប្រព័ន្ធ ដោយសន្មត់ថាអាចកាត់បន្ថយការចំណាយលើការស្ទាក់ចាប់។

ដូចជាអ៊ុយក្រែនជាដើមប្រាកដជាចង់ឃើញការវាយប្រហារជាខ្សែបន្ទាត់កោងស្រដៀងគ្នានេះទាក់ទងនឹងបទពិសោធផ្ទាល់ក្នុងការព្យាយាមស្ទាក់ចាប់មិស៊ិលបានកាន់តែច្រើន ស្របពេលជាមួយគ្នាវាអាចកាត់បន្ថយការចំណាយនិងកាន់តែមានប្រសិទ្ធភាពលើការស្ទាក់ចាប់ម៊ិស៊ិល ។

ទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលមានបញ្ហាផ្សេងទៀតនៅនឹងច្រកទ្វាររបស់ខ្លួន ដែលទំនងជាធ្វើឲ្យការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសមានភាពស្មុគស្មាញ។ រុស្ស៊ីជាប់ពាក់ព័ន្ធនឹងស៊ីរី ហើយអ៊ីស្រាអែលចូលរួមក្នុងការព្យាយាមរារាំងការចូលឈ្លានពានរបស់អ៊ីរ៉ង់នៅទីនោះ។ ដូច្នេះ អ៊ីស្រាអែលត្រូវការប្រព័ន្ធការពារដែនអាកាសប្រឆាំងនឹងក្រុមហេសបូឡា ឬការគំរាមកំហែងពីអ៊ីរ៉ង់ ហើយក៏មិនចង់បង្កឲ្យរុស្ស៊ីមានកំហឹងមកលើគេនោះទេ។

ទោះបីជាសហរដ្ឋអាម៉េរិកបញ្ជូន Patriots ក៏ទំនងជានឹងមិនអាចទាញយកការយកចិត្តទុកដាក់ជាថ្មីលើការទាមទាររបស់ Kyiv សម្រាប់ការគាំទ្រពីសំណាក់អ៊ីស្រាអែលដោយសារមានបញ្ហាផ្សេងៗទៀតជាច្រើននៅក្នុងបិរបទនេះ។ ប្រទេសអាល្លឺម៉ង់ និងអ៊ីស្រាអែលបានពិភាក្សាគ្នាអំពីប្រព័ន្ធការពារដែនអាកាស Arrow ។ អ៊ីស្រាអែលកំពុងលក់ប្រព័ន្ធ Spyder របស់ខ្លួនទៅឲ្យ UAE ។ ដូច្នេះ ហ្ស៊េរុយសាឡិមមានច្រើនក្នុងដៃរបស់ខ្លួនទាក់ទងនឹងបញ្ហាការពារដែនអាកាសនេះ។

ខណៈពេលដែល Patriots នឹងក្លាយជានិមិត្តសញ្ញាដ៏សំខាន់មួយសម្រាប់អ៊ុយក្រែន ក៏មិនទំនងជាអាចឈ្នះសង្គ្រាមនោះទេ។ ប្រទេសដែលញាំញីដោយការគំរាមកំហែងពីយន្តហោះគ្មានមនុស្សបើក និងកាំជ្រួច ឧទាហរណ៍ដូចជាប្រទេសអារ៉ាប៊ីសាអូឌីតដែលធ្លាប់បានប្រើ Patriots ប្រឆាំងនឹងសត្រូវរបស់គេ។ ប្រព័ន្ធនេះមិនមែនជាអ្នកផ្លាស់ប្តូរហ្គេមនៅក្នុងសង្រ្គាមនោះទេ ប៉ុន្តែវាគ្រាន់តែអាចជួយបញ្ឈប់ការគំរាមកំហែងមួយចំនួន ហើយជាមួយនឹងប្រព័ន្ធរ៉ាដានេះ វាអាចជួយផ្តល់សញ្ញាព្រមានដល់ប្រជាជនអំពីការវាយប្រហាររបស់សត្រូវ។

ទីបំផុត តើសត្រូវនឹងចាញ់ដោយរបៀបណា ឬក៏ត្រូវតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព។

ប្រព័ន្ធការពារដែនអាកាសមិនអាចជួយឲ្យឈ្នះសង្គ្រាមនោះទេ ក៏ប៉ុន្តែពួកវាអាចផ្តល់នូវ ជម្រើសជាច្រើន និងអាចជួយដល់ជនស៊ីវិលអាចរស់នៅក្នុងជីវិតសុខសាន្តជាងមុន ខណៈដែលសង្រ្គាមកំពុងតែបន្តនោះ៕