កម្សាន្ដ

ជនជាតិអ៊ីរ៉ង់អាយុ២០ឆ្នាំត្រូវបានគេបញ្ជាក់ថាជាបុរសទាបបំផុតក្នុងលោក

ប្រែសម្រួល៖សហការី

បុរសជាជនជាតិ អ៊ីរ៉ង់ឈ្មោះ  Afshin Esmaeil Ghaderzadeh កើតនៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០០២ គឺជាបុរសដែលរស់នៅជាមួយនឹងកម្ពស់ដ៏ទាបបំផុតគឺ ៦៥.២៤ សង់ទីម៉ែត្រស្មើនឹង (២ ហ្វីត ១.៦ អ៊ិញ)។

គាត់មានកម្ពស់ក្បែរនឹង ៧ សង់ទីម៉ែត្រគឺស្មើនឹង (២.៧ អ៊ីង) គាត់នៅទាបជាងម្ចាស់កំណត់ត្រាមុនគឺ Edward “Niño” Hernandez ដែលមានអាយុ ៣៦ ឆ្នាំ ជនជាតិ(កូឡុំប៊ី) ។

Afshin គឺជាបុរសម្នាក់ដែលមានរាងទាបជាងគេទីបួនលើលោកហើយត្រូវបានគេធ្វើការផ្ទៀងផ្ទាត់ដោយ Guinness World Records ។ គាត់ត្រូវបានគេនាំទៅកាន់ការិយាល័យនៅទីក្រុងឌូបៃរបស់យើង ជាកន្លែងដែលមានធ្វើការវាស់វែងហើយត្រូវបានគេធ្វើចំនួនបីលើកនៅអំឡុងពេល ២៤ ម៉ោង ដើម្បីធានាឲ្យមានកំណត់ត្រាត្រឹមត្រូវលើកំពស់របស់គាត់។

ក្នុងខណៈពេលស្នាក់នៅទីក្រុងឌូបៃ Afshin មានសេចក្តីរីករាយនឹងការធ្វើដំណើរទៅកាន់កន្លែងជាងកាត់ដេរ និងជាងកាត់សក់ មុនចាប់យករបស់ប្រើប្រាស់ដែលមានក្នុងបញ្ជីដាក់ក្នុងកន្ត្រករបស់គាត់ ហើយក៏ទៅទស្សនាអគារដ៏ខ្ពស់បំផុតលើពិភពលោកគឺ Burj Khalifa ។

គេរកឃើញ Afshin នៅក្នុងភូមិដាច់ស្រយាលមួយដែលស្ថិតនៅ Bukan County ក្នុងខេត្ត West Azerbaijan នៃប្រទេសអ៊ីរ៉ង់។ គាត់អាចនិយាយបានទាំងភាសាជនជាតិឃឺដ និងភាសាពែរ្ស ដោយប្រើគ្រាមភាសា Farsi ។

គាត់កើតមកមានទំងន់ត្រឺមតែ ៧០០ ក្រាម ស្មើនឹង(១.៥ ផោន) ហើយឥឡូវនេះគាត់មានទម្ងន់ជិត ៦.៥ គីឡូក្រាមស្មើនឹង (១៤.៣ ផោន) ។

ការស់នៅភាគខាងជើងប្រទេសអ៊ីរ៉ង់របស់ Afshin មិនងាយស្រួលនោះទេ គាត់មិនអាចចូលរៀនក្នុងសាលាបានដោយសារកម្ពស់របស់គាត់ Afshin បានតស៊ូសិក្សារផ្នែកអក្ខរកម្មយ៉ាងណាមិញ គាត់ពិតជាមានការរីករាយខ្លាំងណាស់ដែលគាត់ទើបតែបានរៀនចេះសរសេរឈ្មោះរបស់គាត់។

លោក Esmaeil Ghaderzadeh ដែលជាឪពុករបស់ Afshin បាននិយាយថា “ការបន្តការព្យាបាល និងសភាវៈទន់ខ្សោយខាងរាងកាយរបស់កូនប្រុសខ្ញុំ គឺជាមូលហេតុចម្បងដែលធ្វើអោយគាត់ឈប់ពីការសិក្សា បើមិនមានបញ្ហាដូច្នេះទេ នោះគាត់មិនមានបញ្ហាខាងផ្លូវចិត្តឡើយ” ។

តែផ្ទុយទៅវិញ Afshin មានជំនាញប្រើប្រាស់ទូរសព្ទស្មាតហ្វូន ទោះបីពិបាកដាក់តាមខ្លួនក៏ដោយ។ Afshin បានប្រាប់យើងថា “ទូរសព្ទជាទូទៅវាកាន់តែធ្ងន់កាលណាកាន់វាយូរក៏ប៉ុន្តែខ្ញុំនៅតែអាចទ្រាំទ្របាន” ។

បើទោះបីជាគ្រួសាររបស់គាត់ធ្វើការយ៉ាងលំបាកតែផ្ទះដែល Afshin រស់នៅឃើញថាមានលក្ខណៈសមរម្យពេលខ្លះពួកគេមានកាខ្វះខាតលើការចំណាយសម្រាប់ការរស់នៅរបស់គាត់ ដូចជាថ្នាំ និងការព្យាបាលផ្សេងៗ។

កម្ពស់ដ៏សែនទាបរបស់ Afshin ធ្វើឲ្យគាត់មិនអាចធ្វើជាកម្មករសំណង់ដូចជាឪពុកគាត់បានឡើយ។ តាមពិតមិនមានការងារធ្វើនៅក្នុងភូមិរសម្រាប់ Afshin ទេ។

គាត់ចំណាយពេលមើលរឿងតុក្កតាស្ទើរតែពេញមួយថ្ងៃហើយថ្មីៗនេះគាត់បានមើលតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ គាត់មានមិត្តម្នាក់បានជួយគាត់ឲ្យចេះទំនាក់ទំនងនឹងតាមដាននៅលើគណនី Instagram របស់គាត់ @mohamadghaderzadeh_official ។

Tom & Jerry គឺជារឿងថ្លុកដែលAfshin ចូលចិត្តAfshin ពិតជាចូលចិត្តតួថ្លុកដែលជាសត្វឆ្មា Tom ។

Afshin ក៏ចូលចិត្តមើលបាល់ទាត់ និងគាំទ្រដល់ក្លឹបបាល់ទាត់ Esteghlal របស់ប្រទេសអ៊ីរ៉ង់។ កីឡាករបាល់ទាត់ដែលគាត់ចូលចិត្តគឺមិត្តរួមក្រុមម្ចាស់ពាន Guinness World Records Ali Daei (អ៊ីរ៉ង់) និង Cristiano Ronaldo (ព័រទុយហ្គាល់)។

លក្ខណៈសម្បត្តិខាងក្រៅរបស់  Afshin គឺល្អប្រសើណាស់ដូច្នេះហើយគាត់មានប្រជាប្រិយភាពខ្លាំងជាមួយនឹងអ្នកស្រុកជិតខាងរបស់គាត់។ ទាំងឪពុកម្តាយរបស់គាត់ ក៏ដូចជាសហគមន៍របស់គាត់ ហៅគាត់ថាជាព្រះ “Mohamad” ។

Afshin មានក្តីសោមនស្សក្នុងការពន្យល់ទៅកាន់មនុស្សជុំវិញគាត់ថាគាត់ប្រាថ្នារស់នៅដូចជាមនុស្សដទៃទៀតជាពិសេសគាត់ចង់ចេះបើកបរនឹងអាចធ្វើជាម្ចាស់យានយន្តថែមទៀតផង។

គាត់មិនអាចធ្វើដំណើរពាសពេញភូមិតែម្នាក់ឯងបានទេ ឪពុកម្តាយរបស់គាត់តែងតែជូនគាត់ធ្វើដំណើ។ ទោះបីជា Afshin អាចដើរដោយមិនចាំបាច់មានគេជួយក៏ដោយក៏ពេលខ្លះគាត់ចូលចិត្តដើរដឹកដៃគ្នាតាមផ្លូវ។

ចំណែកការទិញសម្លៀកបំពាក់តែងតែមានការលំបាកសម្រាប់អ្នកដែលមានកម្ពស់ខ្ពស់ដែលហាក់ដូចជាពិបាកជាងគេក្នុងការកសំលៀកបំពាក់ផ្ទាល់ខ្លួនរីឯ Afshin ក៏ដូច្នោះដែរគាតក៏ជួបប្រទះការលំបាកស្រដៀងគ្នាដែរ។ សម្លៀកបំពាក់តែមួយគត់ដែលសមនឹងគាត់គឺជាសម្លៀកបំពាក់ដែលផលិតឡើងសម្រាប់កូនក្មេងតែម្តង ប៉ុន្តែបរុសអាយុ២០ ឆ្នាំ ដូច Afshin មិនមែនជាអ្នកចូលចិត្តមូដែលដូចកូនក្មេងនោះទេ ដូច្នេះគាត់ស្លៀកឈុតដែលផលិតតាមតម្រូវការឲ្យសមតាមវ័យរបស់គាត់។

Afshin មិនអាចលេងកីឡាទេ ទោះជាយ៉ាងណាក៏ដោយបុរសទាបបំផុតមុន Afshin គាត់ចូលចិត្តរាំជាងគេ។ គាត់អាចបញ្ចេញក្បាច់រាំដ៏ល្អបំផុតរាល់ពេលដែលមានតន្ត្រីឃឺដអ៊ីរ៉ង់ប្រគំឡើង។

Afshin មិនមានសំណាងទេកាលគាត់នៅក្មេងគាត់មិនមាននៅក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness World Records នោះទេ ប៉ុន្តែគាត់និយាយថា កំណត់ត្រាទាក់ទងនឹងរាងកាយរបស់មនុស្សគឺជាចំណូលចិត្តរបស់គាត់។

“គ្រាន់តែគិតអំពីកត្តាដែលធ្វើឲ្យក្លាយជាផ្នែកមួយនៃគ្រួសារកំណត់ត្រាពិភពលោក Guinness គឺវាដូចជាសុបិនមួយយាងចឹង។ ពេលខ្លះខ្ញុំពិបាកនឹងជឿថា វាហាក់ដូចជាអ្នកទើបនឹងភ្ញាក់ឡើងពីម្សិលមិញចឹង ហើយពិភពលោកទាំងមូលឥឡូវនេះដឹងថាអ្នកជានរណាហើយ។ នោះហើយជាវេទមន្ត “ Afshin “  និយាយ។

“ខ្ញុំចូលចិត្តការយកចិត្តទុកដាក់ពីសំណាក់មនុស្សម្នាទាំងឡាយ។ គឺវាធ្វើឲ្យខ្ញុំមានអារម្មណ៍យាងពិសេសមួយ”។

គាត់តូចមែន ក៏ប៉ុន្តែ Afshin ហាក់ដូចជាមានផែនការធំសម្រាប់អនាគតរបស់គាត់ គាត់និយាយថា “សុបិនរបស់ខ្ញុំគឺចង់ជួយឪពុកម្តាយ”  ហើយការទទួលស្គាល់ជាសាកលនេះអាចនឹងជួយខ្ញុំឲ្យសម្រេចក្តីសុបិនមួយនេះ៕