សន្ដិសុខសង្គម

ចាប់៤នាក់លួចដែកសាងសង់សាលាលក់យកលុយទិញគ្រឿងញៀន

កណ្តាល៖មុខសញ្ញាប្រើប្រាស់គ្រឿងញៀន៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទលួចដែក​សម្រាប់សាងសង់សាលាយកទៅលក់បានលុយទិញគ្រឿងញៀនជក់។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ក្រោយលោកម៉ែន មុនីរ៉ា នាយករងសាលាបឋមសិក្សាព្រែកតាទែន ប្តឹងពីបទមានចោរលួចដែកសម្រាប់សាងសង់សាលាយកទៅលក់ឱ្យកន្លែងអេតចាយ សមត្ថកិច្ចស្រុកមុខកំពូលនិងស្រុកពញាឮ សហការចាប់មុខសញ្ញាជាបន្តបន្ទាប់បាន៤នាក់​កាលពីថ្ងៃទី១៩ ធ្នូ។

ជនសង្ស័យឈ្មោះ អ៊ុត ដារ៉ូ អាយុ៣០ឆ្នាំ ឈ្មោះឈៀ រតនៈ អាយុ២៨ឆ្នាំ-ឈ្មោះ ញឹម សីហា អាយុ១៩ឆ្នាំ និងឈ្មោះ មុំ ធារ៉ា អាយុ២៣ឆ្នាំ។ពួកគេនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំង៤នាក់បានសារភាពថា មូលហេតុដែលពួកគេលួចដែកសង់​សាលាលក់នោះ ដើម្បីយកលុយទិញគ្រឿងញៀនជក់៕ដោយ៖វិចិត្រ