ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយភ្លាំងភ្លាត់ និងជួបបញ្ហាត្រូវប្រឈមច្រើន ហេតុនេះត្រូវប្រុងប្រយ័ត្នគ្រោះចាញ់បោកគេណាមួយកើតឡើង។

-កិច្ចការងារ៖ដំណើរជីវិតរបស់លោកអ្នកមិនគាប់ប្រសើរប៉ុន្មានទេ គឺជារឿយៗមានរឿងរ៉ាវ និងបញ្ហាចូលលុកលុយាយីច្រើន ដូចនេះបើលោកអ្នកមិនប្រឹងប្រែងទប់ទល់ប្រាកដជាជួបបញ្ហាលំបាកពុំខានឡើយ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញទៅណាមកណាឆ្ងាយគប្បីមានការប្រយ័ត្នប្រយែងប្រាក់កាសបន្តិច ព្រោះងាយបាត់បង់ដោយប្រការណាមួយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី ត្រូវចេះទុកចិត្តគ្នា ហើយមិនត្រូវយកភាពប្រចែប្រចណ្ឌដឹកមុខឡើយ បើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នាពេលនេះលោកអ្នកត្រូវទទួលរងការហត់នឿយ និងជួបបញ្ហាលំបាកច្រើនត្រូវរែកពន់។

-កិច្ចការងារ៖ ទាំងស្រ្តីបុរសរាល់កិច្ចការងារលោកអ្នកអាចសម្រុកពេញទីបានហើយ ពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញដូចជាទីកក់ក្តៅ។

ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជួបរឿងចំណាយធំ ឯផលកម្រៃនោះហូរចូលមានកម្រិតធ្វើឱ្យរែកពន់ភាពលំបាកលំបិនមិនស្ទើរឡើយ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែមដូចទឹកឃ្មុំ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖លោកអ្នកធ្វើអ្វីក៏ដោយតោងតែចេះមើលមុខក្រោយ ហើយមិនត្រូវសម្រេចចិត្តភ្លាមៗដោយមិនបានពិចារណានោះឡើយ បើពុំនោះនឹងជួបផលលំបាកនាពេលក្រោយជាក់ជាពុំខាន។

-កិច្ចការងារ៖ ការប្រកបការងារមានកម្រិតមធ្យម ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយតែងមានការចម្រើនលូតលាស់សន្សឹមៗដូចសព្វមួយដង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់ បើហើយបើចង់ទិញកន្លែងលក់ដូរ ឬចង់រើទីកន្លែងលក់ដូរក៏តែងសមដូចប្រកបជានិច្ច។

បញ្ហាស្នេហា៖រី​ឯបញ្ហាស្នេហាប្រុសស្រីបើចង់ចូលស្តីដណ្តឹង ឬរៀបអាពាហ៍ពិពាហ៍អ្វីមួយជាឱកាសល្អប្រពៃ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែចេះពិចារណា និងគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកត្រូវរែកពន់ភាពនឿយហត់ និងត្រូវពុះពារផលលំបាកច្រើនទើបឆ្លងផុតគ្រាលំបាកទាំងនេះទៅរួច។

ការធ្វើជំនួញ៖ការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់អ៊ីចឹងដែរ តែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទតែម្តង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារការមិនសូវចេះអត់ឱនឱ្យគ្នា៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នាពេលនេះលោកអ្នកមានការ សប្បាយចិត្ត សប្បាយកាយច្រើនបន្តិច ហើយធ្វើអ្វីក៏ជឿនលឿនសន្សឹមៗជានិច្ច។

-កិច្ចការងារ៖សម្រាប់ស្ត្រីក្នុងការប្រកបការងារនាពេលនេះដែរមុនសម្រេចចិត្តអ្វីមួយសំខាន់ត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេផលអាក្រក់ពិតជាមានច្រើនជាងល្អហើយ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខ ឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេ គប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកដែលមានបញ្ហាអាចញញឹមចេញមកបានវិញហើយ និងរឿងរ៉ាវខ្លះអាចរលត់រលាយចាកចេញមិនហ៊ានមកក្បែរទៀតផង។សម្រាប់អ្នកវិស្វករ តារាភាពយន្តបើលោកអ្នកចង់សម្រេចចិត្តនៅថ្ងៃនេះធ្វើអ្វីមួយក៏ល្អប្រសើរដូចគ្នា។

-កិច្ចការងារ៖សម្រាប់អ្នកប្រកបការងាររាជការ ឬ ក្រុមហ៊ុនឯកជនក្តីបើមានកិច្ចការអ្វីថ្មី ឬសូម្បីតែចាស់ក្តីលោកអ្នកត្រូវរួសរាន់បំពេញ និងមិនត្រូវធ្វេសប្រហែសឡើយ មិនដូច្នេះនឹងទទួលរងការស្តីបន្ទោសពីសំណាក់ចៅហ្វាយនាយជាក់ជាពុំខាន។

ការធ្វើជំនួញ៖ការធ្វើជំនួញទីជិតឆ្ងាយពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខ និងផ្អែមល្ហែមល្អណាស់៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងឆ្លើយតបជាលទ្ធផលគ្រាន់ជាទីពេញចិត្ត។

-កិច្ចការងារ៖លោកអ្នកអាចទទួលដំណឹងល្អ ឬធ្វើអ្វីតែងមានភ្លើងសញ្ញាពណ៌បៃតងរង់ចាំជានិច្ច។

ការធ្វើជំនួញ៖ចំពោះការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្ត ហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកគួរសមដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំបើមានការទុំជោរ ហើយជាឱកាសល្អក្នុងការផ្សំផ្គុំជាគ្រួសារផង៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងថ្ងៃនេះបើជាបុរសដំណើរចាកចេញក្រៅផ្ទះលោកអ្នកពុំគប្បីសេពគប់ល្បែងស្រីស្រាឡើយពីព្រោះងាយជួបរឿងរ៉ាវអាក្រក់ជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារជួបបញ្ហាមួយចំនួនយាយីតែបើលោកអ្នកចេះដោះស្រាយនោះបញ្ហាអាក្រក់សោះនឹងប្រែជាល្អរកស្មានមិនដល់ទៀតផង។

ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីមានចិត្តឆាប់ប្រកែប្រកាន់ ឬចិត្តច្រណែនឈ្នានីសលោភលន់ច្រើន ប្រយ័ត្នឥតការអ្វីសោះយករឿងក្តៅក្រហាយដាក់ខ្លួន។

បញ្ហាស្នេហា៖ បញ្ហាគគ្រងប្តីប្រពន្ធ ឬគូស្នេហ៍ប្រុសស្រីជួបរឿងចង់ចាញ់ឈ្នះគ្នាច្រើន​​ ហេតុនេះចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយកើតឡើងនាំបាត់បង់សុភមង្គល ហើយកើតតែរឿងមួម៉ៅក្តៅក្រហាយ៕

ឆ្នាំវក

រាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖ជីវិតនៅក្នុងថ្ងៃនេះ ជួបនូវបញ្ហាលំបាកផ្លូវចិត្ត និងជួបប្រទះនូវរឿងស្មុគស្មាញច្រើននាំឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ ។

-កិច្ចការងារ៖ការប្រកបការងារឱ្យប្រយ័ត្នកើតជម្លោះវិវាទដោយសារសម្តីប៉ប៉ាច់ប៉ប៉ោចឥតបានការ ។

ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សឆបោកយកទ្រព្យសម្បត្តិ និងប្រើល្បិចបោកប្រាស់ដោយប្រការណាមួយ។

បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយឥតមានការរីកលូតលាស់ទៅមុខនោះឡើយ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះដំណើរជីវិតបានផ្លាស់ប្តូរមកល្អប្រសើរ ហើយបើចង់ដោះស្រាយបញ្ហាអ្វីមួយតែងទទួលក្តីសម្រេចដូចបំណងនោះមានខ្ពស់គួរសម។

-កិច្ចការងារ៖ការប្រកបការងារបើលោកអ្នកចង់សម្រេចចិត្តអ្វីមួយតែងទទួលផលប្រយោជន៍មកវិញនៅពេលក្រោយ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកជួបបញ្ហាអ្វីត្រូវតែចេះត្រៀមទប់ទល់ឱ្យល្អទើបគ្មានបញ្ហាមិនល្អចោទឡើង។

-កិច្ចការងារ៖ទោះធ្វើអ្វីគប្បីមានការធ្វើចិត្តត្រជាក់ទើបគ្មានបញ្ហាអាក្រក់ឈានចូលកើត។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់កម្រើកបន្តិចវិញ ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំង និងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចឡើយ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងរយៈពេលកន្លងមកលោកអ្នកទទួលរងការហត់នឿយច្រើនបន្តិច ម្ល៉ោះហើយត្រូវចេះមានការតស៊ូអត់ធ្មត់បន្តិចទើបឆ្លងគ្រាលំបាកទាំងនេះទៅរួច។

-កិច្ចការងារ៖ចំណែកអ្នកប្រកបការងាររាជការ ឬក្រុមហ៊ុនឯកជនវិញមានការប្រទាំងប្រទើសជាមួយមិត្តភក្តិបន្តិច ចូរប្រយ័ត្នកើតជម្លោះវិវាទ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់គាប់ប្រសើរវិញ ហើយរឿងរ៉ាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានការខ្វាយខ្វល់ ព្រោះតែម្នាក់ៗមានការគិតហួសព្រំដែនច្រើន៕