សុខភាព

ស្រ្តីអូស្ត្រាលីម្នាក់ទៅកាត់ក្រចក បែរជាដាច់ម្រាមដៃមេទៅវិញ

ស្រ្តីជនជាតិអូស្រ្តាលីម្នាក់កំពុងឈឺចាប់ខ្លាំងនៅស្នាមរបួសមេដៃ ក្រោយទៅទទួលសេវាកម្មកាត់ក្រចក​នៅហាងសាឡន បែរជាត្រូវកាត់ខុសបច្ចេកទេសកាត់ដាច់ឆ្អឹងម្រាម។

ស្រ្តីរូបនេះមានឈ្មោះថា ស៊ូ (Sue) អាយុ ៤៨ ឆ្នាំជាអ្នកស្រុករស់នៅទីក្រុង Perth ភាគខាងលិច​ប្រទេសអូស្រ្តាលី។ នាងបានចេញមុខប្រាប់អ្នកកាសែត Nine News ថា នាងបានទៅកាត់ក្រចក​នៅសាឡនមួយកន្លែងស្ថិតក្នុងទីក្រុងដែលនាងរស់នៅកាលពីពីរឆ្នាំមុន តែជាអកុសលត្រូវបានជាង​កាត់ជ្រុលខ្វះបច្ចេកទេសកាត់ដាច់ឆ្អឹងម្រាម និងបានបន្សល់ទុកនូវការឈឺចាប់រយៈពេល២ឆ្នាំ។ នាងបានប្រាប់ថា នាងនឹងដាក់ពាក្យប្តឹងតាមផ្លូវច្បាប់ចាត់កាត់ហាងសាឡននោះ ដែលមិនគោរព​តាម​ស្តង់ដារ​អនាម័យ។

នាងបានរំលឹកហេតុការណ៍នាពេលនោះថា នៅពេលជាងបានដាក់ថ្នាំក្រចកត្រាំដៃរួចហើយ គេក៏បានបន្តកាត់រហូតមិនដឹងថាជាដៃ តែម្ចាស់សាមីខ្លួនរូបនាងបានប្រាប់ទៅកាន់ជាងក្រចកដែរ តែពួកគេនៅតែបន្តកាត់រហូតដល់ដៃឆ្អឹង។ ភ្លាមៗនាងបានទៅមន្ទីរពេទ្យសម្រាករបួសរយៈពេល៥ថ្ងៃ៕

ប្រភព៖ ​ Daily Mail