សន្ដិសុខសង្គម

ចាប់អ្នកនាង អឿនម៉ូលីកា មេតុងទីន អនឡាញដ៏ល្បីល្បាញម្នាក់ពីបទសង្ស័យចេញសែកស្អុយ

ភ្នំពេញ៖អ្នកនាង អឿនម៉ូលីកា ត្រូវគេស្គាល់ភាគច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាមេតុងទីន​អនឡាញដ៏ល្បីល្បាញម្នាក់ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនពីបទសង្ស័យឆបោកចេញសែកស្អុយ។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនមេតុងទីន​អនឡាញដ៏ល្បីល្បាញម្នាក់នោះគឺអ្នកនាង អឿន ម៉ូលីកា ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះ​ឧបករណ៍ដែលអាចជួញដូរបាន(ឆបោកចេញសែកស្អុយ)។

ការឃាត់ខ្លួនស្ត្រីសង្ស័យនោះនៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូឆ្នាំ២០២២ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះ​ឧបករណ៍ដែលអាចជួញដូរបាន។

ប៉ុន្តែមន្ត្រីសមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលពាក់ព័ន្ធក្នុងការចេញសែកស្អុយនោះមានចំនួនប៉ុន្មាននៅឡើយទេ។ ព័ត៌មានលម្អិតសារព័ត៌មាន Cambodia Flash News នឹងផ្សាយជូននៅពេល​ក្រោយ៕ដោយ៖វិចិត្រ