ចំណេះដឹង

អ្នកវិទ្យាសាស្ត្ររកឃើញដោយកម្រនូវហ្វូស៊ីលសត្វល្មូនសមុទ្រដ៏ធំ

ប្រែសម្រួល៖សហការី

ក្រុមអ្នកស្ម័គ្រចិត្តផ្នែករុករកហ្វូស៊ីលនៅក្នុងប្រទេសអូស្ត្រាលីបានរកឃើញហ្វូស៊ីលអេឡាម៉ូស័រដំបូងបង្អស់ដែលជាប្រភេទសត្វល្មូនសមុទ្រសម័យបុរាណមានក្បាលជាប់នឹងកដ៏វែងភ្ជាប់ទៅនឹងដងខ្លួនរបស់វា។ សត្វប្រភេទនេះត្រូវបានគេជឿថានៅជំទង់នៅឡើយដែលមានអាយុកាលដល់ទៅប្រហែលជាង ១០០ លានឆ្នាំ ហើយវាត្រូវបានគេជីកប្រទះឃើញដោយអ្នកបុរាណវិទូមកពីក្រុមសារមន្ទី Queensland ។

“យើងរំភើបយ៉ាងខ្លាំងនៅពេលដែលយើងប្រទះឃើញហ្វូស៊ីលនេះ វាដូចជាដុំថ្ម Rosetta បុរាណវិទ្យាសមុទ្រ ដែលអាចជាគន្លឹះក្នុងការស្រាយអាថ៌កំបាំងជីវចម្រុះ និងឈ្វេងយល់អំពីការវិវត្តនៃ plesiosaurs កវែងនៅ Cretaceous Australia” Museum of Tropical Queensland ដែលជាអ្នកអភិរក្សជើងចាស់ផ្នែកបុរាណវិទ្យា Espen Knutsen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ យើងកម្របានរកឃើញរូបកាយ និងក្បាលរួមគ្នាដូច្នេះណាស់ នេះអាចជាគន្លឹះសម្រាប់ការស្រាវជ្រាវនាពេលអនាគតលើវិស័យនេះ ”។

Cassandra Prince ដែលជាសមាជិកនៃ “Rock Chicks” ជាអ្នកបានរកឃើញឆ្អឹងសត្វនេះ ខណៈពេលនោះគេបានប្រទះឃើញវានៅឯកសិដ្ឋានភាគខាងលិច Queensland គាត់បានសរសេរនៅលើ Joe Hinchliffe សម្រាប់ទស្សនាវតី Guardian យ៉ាងដូច្នេះ។

ព្រិនបានប្រាប់អ្នកសាព័ត៌មានថា “អ្នកដឹងទេ ខ្ញុំមិនដឹងជាយ៉ាងម៉េចទេវាហាក់ដូចជាមិនពិតក្នុងចិត្តទាល់តែសោះទេ ខ្ញុំឩិនមើលចុះមើលឡើង” “ហើយបន្ទាប់មកខ្ញុំមើលទៅឃើញដូចជាលលាដ៍ក្បាលដែលកំពុងផុសឡើងមកចំខ្ញុំ” ។សត្វនេះត្រូវបានគេឲ្រឈ្មោះវាថា “ព្រះអង្គម្ចាស់តូច” វាជាកិត្តនាមកិត្តិយសរបស់វា។

Elasmosaurs គឺជាផ្នែកមួយនៃក្រុមសត្វល្មូនសមុទ្រដែលគេហៅថា plesiosaurs ដែលហែលក្នុងមហាសមុទ្ររាប់រយលានឆ្នាំមុន ដោយរួមរស់ជាមួយនឹងអម្បូរ៏ដាយណូស័រ។ នៅកំឡុងសម័យ Cretaceous (ចន្លោះពី ១៤៥.៥ និង ៦៥.៥ លានឆ្នាំមុន) សមុទ្ររាក់ដ៏ធំល្វឹងល្វើយបានគ្របដណ្ដប់លើដីស្ងួតនៅ Queensland នៃប្រទេសអូស្ត្រាលី។ ទឹកដីនេះជាជម្រករបស់សត្វល្មូនសមុទ្រជាច្រើនប្រភេទ រួមទាំង plesiosaurs និង ichthyosaurs ។ ការរកឃើញហ្វូស៊ីលគឺជារឿងធម្មតានៅក្នុងតំបន់នេះបើយោងតាម Moira Ritter នៃ News Tribune ។

ប្រភេទសត្វដែលមានកវែង ដុះព្រុយ ដុះកន្ទុយតូច និងមានដងខ្លួនធំ elasmosaurs វាគឺជាប្រភេទ “សត្វចម្លែក” ជំនួយការស្រាវជ្រាវផ្នែកស្រាវជ្រាវជីវសាស្រ្តរបស់សារមន្ទីរ Queensland Christina Chiotakis ប្រាប់ Rachael Merritt នៃសាជីវកម្មផ្សព្វផ្សាយអូស្ត្រាលី (ABC)  ដងខ្លួនរបស់វាអាចមានប្រវែងប្រហែល ៤៣ អ៊ិង   ថ្វីត្បិតតែ Little Prince នៅតូចនៅឡើយ ក៏វាមានកំពស់ប្រហែល ២០ ហ្វីតដែរ។

នៅពេលសត្វទាំងនេះស្លាប់ទៅ សាកសពរបស់ពួកវាបានហើមប៉ោងដោយហ្គាស ហើយអណ្តែតលើផ្ទៃមហាសមុទ្រ សាកសពរបស់ពួកវាត្រូវបានពពួកម្ករសមុទ្រហែកស៊ី ដោយជារឿយៗក្បាលរបស់ពួកវារមែងតែដាច់ចេញពីខ្លួន នេះជាសំណេររបស់ Kathleen Magramo សម្រាប់ទូរទស្សន៍ CNN ។ សូម្បីតែពេលវារលាយហ្គាសអស់ ក៏ដោយ ក៏កដ៏វែងរបស់វានឹងដងខ្លួនដែលជាផ្នែកទាំងពីរទំនងជាមិនលិចនៅនឹងកន្លែងតែមួយដូចគ្នាទេ នេះបើយោងតាមទស្សនាវតី Guardian។

សារមន្ទីរ ត្រូពិច ឃ្វីនលែន ដែលជាអ្នកអភិរក្សជើងចាស់ផ្នែកបុរាណវិទ្យា លោក Espen Knutsen បានប្រាប់ ABC ថា “វាជាការកម្រណាស់ ដែលអ្នករកឃើញសាកសពរាងកាយ និងក្បាលរួមគ្នា” ពីព្រោះក្បាលវាឃ្លាតឆ្ងាយពីរាងកាយ នៅចុងកតូចនេះ ដែលវាងាយដាច់ចេញពីគ្រោងឆ្អឹង។

លោក Knutsen បានកំណត់យកធ្វើជាទ្រឹស្ដីអំពី elasmosaur ដែលទើបរកឃើញថ្មី វាបានបាត់រាងកាយផ្នែកខាងក្រោយរបស់វា ប្រហែលជាវាត្រូវបានរងការវាយប្រហារដោយ kronosaur ហើយការដាច់បាត់រាងកាយជាហេតុបណ្តាលឲ្យសត្វនេះលិចយ៉ាងលឿនទៅបាតសមុទ្រ។ Knutsen និយាយថាក្រុមអ្នកស្រាវជ្រាវគ្រោងនឹង CT ស្កែនក្បាលរបស់សត្វនោះ ហើយមើលគីមីសាស្ត្រនៃធ្មេញរបស់វា ដើម្បីពិនិត្យថាតើពួកគេអាចកំណត់បន្ថែមអំពីរបបអាហារ និងជម្រករបស់សត្វនេះឬអត់ បើយោងតាមសារព័ត៌មាន CNN ។

លោក Jim Thompson នាយកប្រតិបត្តិបណ្តាញសារមន្ទី Queensland បានប្រាប់ ABC ថា “ការដាក់បំណែកទាំងអស់នេះវាអាចប្រាប់ពីរឿងដ៏អស្ចារ្យនៃរបៀបដែលផែនដីបានវិវត្តន៍”  ការផ្លាស់ទី បរិយាកាសបែបណានៅពេលនោះដែលពួកវាអាចរស់នៅបាន គេនឹងរៀបគ្រោងឆ្អឹងដាក់បញ្ចូលគ្នា៕