សន្ដិសុខសង្គម

ជិះម៉ូតូឆ្លងផ្លូវដែកត្រូវរថភ្លើងបុករួចអូសច្រើនម៉ែត្រឱ្យរងរបួសធ្ងន់ធ្ងរ

បាត់ដំបង៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវដែកមិនបានប្រុងប្រយ័ត្នត្រូវរថភ្លើងបើកមកបុកពេញទំហឹង រួចអូសប្រមាណ៣០ម៉ែត្រ បណ្តាលឱ្យបោកក្បាលរងរបួសធ្ងន់ធ្ងរ។គ្រោះថ្នាក់ចរាចរលើផ្លូវដែក ដ៏កម្រនេះបានកើតឡើងនៅផ្លូវដែកកាត់ទទឹងផ្លូវកៅស៊ូមួយ ស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កាលពីរសៀលថ្ងៃទី១២ ខែធ្នូ។

ប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ គេឃើញរថភ្លើងដឹកភ្ញៀវមួយខ្សែបើកពីត្បូងទៅជើង គោលដៅពីភ្នំពេញ-ខេត្តបាត់ដំបង។មកដល់កន្លែងខាងលើក៏មានម៉ូតូម៉ាកស្គុបពីផ្លាកលេខ បាត់ដំបង1U -0709 បើកបរដោយបុរសម្នាក់អាយុជាង២០ឆ្នាំ ក្នុងស្ថានភាពមិនបានប្រុងប្រយ័ត្ន ក៏ត្រូវរថភ្លើងបុកពេញ ទំហឹងរួចអូសជិត៣០ម៉ែត្របណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។

បន្ទាប់មកនគរបាលជំនាញបានចុះទៅដល់ទីតាំងកើតហេតុ ហើយពិនិត្យវាស់វែងនិងយកម៉ូតូ ទៅរក្សាទុករង់ចាំការដោះស្រាយពេលក្រោយ៕ដោយ: ព្រះអង្គខ្មៅ