អន្តរជាតិ

ហ្សេឡិនស្គីលើកទឹកចិត្តកងកម្លាំង ក្នុងពេលរុស្ស៊ីសម្រុកបុកខ្លាំងនៅខ្សែជួរមុខខេត្តដូណេត

មេដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី បានថ្លែងសារបន្ទាន់លើកទឹកចិត្តនិងអរគុណដល់​កងកម្លាំង​ការពារនៅតាមខ្សែប្រយុទ្ធជួរមុខខេត្តដូណេត ក្នុងពេលដែលកំពុងទប់ទល់នឹងការ​វាយបុកសម្រុក​ខ្លាំងពីរុស្ស៊ី។

យោងតាមកាសែតជាតិអ៊ុយក្រែន ប្រាវដា (Pravda)  បានឲ្យដឹងថា ស្ថានភាពនៅខ្សែបន្ទាត់ជួរមុខខេត្ត​ដូណេតភាគខាងកើតប្រទេសអ៊ុយក្រែននៅថ្ងៃសៅរ៍នេះ គឺបានកំពុងផ្ទុះឡើងខ្លាំងជាថ្មីម្តងទៀតហើយ។ ប្រធានាធិបតីអ៊ុយក្រែនបានជម្រាបបញ្ជាក់ថា ការប្រយុទ្ធគ្នាកំពុងកើតឡើងយកតែមែនទែន តានតឹងបំផុតនៅចុងសប្តាហ៍នេះ នៅត្រង់ចំណុចខ្សែបន្ទាត់ Bakhmut, Soledar, Mariinka, Kreminna.. ដែលសុទ្ធសឹងជាភូមិសាស្រ្តនៃខេត្តដូណេត។ កងកម្លាំងរុស្ស៊ីបានចាប់ផ្តើមបាញ់ខ្លាំងគួរឲ្យកត់សម្គាល់ បាញ់រហូតដល់នៅ Bakhmut ពោរពេញទៅដោយវាលភ្លើងឆេះសន្ធោសន្ធៅ។

យ៉ាងណាមិញ លោកស្គីបានបន្តថា កងកម្លាំងការពារអ៊ុយក្រែនបានកំពុងទប់ទល់យ៉ាងមានប្រសិទ្ធភាព បើទោះជាមិនមានការវិវឌ្ឍឈានទៅចាប់ទីតាំងថ្មីក៏ដោយ។ លោកស្គីបានថ្លែងអំណរគុណ​ដល់កងកម្លាំងនៅខេត្តដូណេតជាពិសេស ដែលកំពុងតស៊ូនឹងស្ថានភាពនេះដើម្បីប្រទេសជាតិ៕

ប្រភព៖ ​  Pravda

ប្រភពរូប៖Pravda
ប្រែសម្រួល៖សុខ តុលា