បច្ចេកវិទ្យា

ក្រុមហ៊ុនChina Eastern ទទួលបានយន្តហោះផលិតនៅប្រទេសចិនដំបូងគេ

ប្រែសម្រួល៖សហការី

រ៉យទ័របានរាយការណ៍ថា យន្តហោះធុនតូចប្រភេទ C919 ដំបូងបង្អស់របស់ពិភពលោកដែលផលិតដោយប្រទេសចិនកុម្មុយនិស្ត ត្រូវបានគេប្រគល់ឲ្យទៅ ក្រុមហ៊ុនChina Eastern Airlines (៦០០១១៥.SS) ដែលជាអតិថិជន នៅក្នុងថ្ងៃសុក្រនេះ នៅឯទីក្រុងសៀងហៃ ហើយវាបានហោះឡើងសម្រាប់ជើងហោះហើរសាកល្បងក្នុងរយៈពេល ១៥ នាទី នឹងត្រូវបានគេកត់សម្គាល់ជាប្រវត្តិសាស្ត្រ។

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានឲ្យដឹងថា វាជាប្រភេទយន្តហោះដែលនឹងក្លាយជាគូប្រជែងជាមួយនឹងយន្តហោះរបស់ក្រុមហ៊ុន Airbus (AIR.PA) A320neo និង Boeing (BA.N) 737 MAX ដែលនៅក្នុងត្រកូលយន្តហោះតែមួយ ត្រូវបានគេរំពឹងថានឹងចេញហោះហើរដឹកអ្នកដំណើរដំបូងរបស់ខ្លួននៅក្នុងនិទាឃរដូវក្រោយ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua ។

វាត្រូវបានគេអះអាងថាមានប្រតិបត្តិការប្រកបដោយសុវត្ថិភាពតាំងពីខែកញ្ញាហើយត្រូវបានផលិតក្នុងចំនួនដ៏ច្រើននៅក្នុងខែវិច្ឆិកា។

យន្តហោះដែលផ្តល់ឲ្យដល់ក្រុមហ៊ុន China Eastern មានកៅអីចំនួន ១៦៤ វាត្រូវបានគេវៃពុម្ផអក្សរថា “C919 ដំបូងបង្អស់របស់ពិភពលោក” នៅលើចំហៀងតួខ្លួនយន្តហោះជាភាសាចិន និងអង់គ្លេស។ ប្រភពមកពីស្ថាប័នអាកាសចរណ៏បាននិយាយថា ផ្លូវហោះហើរដំបូងរបស់វានឹងមានគោលដៅទៅកាន់ទីក្រុងសៀងហៃ និងរដ្ឋធានីប៉េកាំង។

China Eastern បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនមានគម្រោងទទួលការបញ្ជាទិញយន្តហោះ C919 ចំនួនបួនគ្រឿងក្នុងរយៈពេល ២ ឆ្នាំខាងមុខ នេះបើយោងតាមកាសែត Shanghai’s The Paper ។ នេះជាគម្រោងជំហានដំបូងបើតាមផែនការគេអាចទទួលបានទាំងបួនគ្រឿងនៅក្នុងឆ្នាំក្រោយ។

ក្រុមហ៊ុនអាកាសចរណ៍មិនបានឆ្លើយតបភ្លាមៗចំពោះការស្នើសុំធ្វើសេចក្តីបញ្ជាក់លម្អិតនោះទេ។

ប្រភេទយន្តហោះធុនតូចនេះជាមហិច្ឆតារបស់ចិនលើកំណើនផលិតកម្មនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺនៅចំពេលមានជម្លោះជាមួយសហរដ្ឋអាម៉េរិក ចាប់តាំងពីវិស័យពាណិជ្ជកម្មរហូតដល់វិស័យបច្ចេកវិទ្យា ដែលធ្វើឲ្យចិនមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗចំពោះការពឹងផ្អែកខ្លាំងខាងផ្នែកបច្ចេកវិទ្យាលើក្រុមហ៊ុន Airbus និង Boeing ។

Commercial Aviation Corp of China (COMAC) ស្ថាប័នពាណិជ្ជកម្មអាកាសចរណ៏របស់ចិន ត្រូវបានគេរំពឹងថានឹងផលិតយន្តហោះបានក្នុងចំនួនដល់ទៅ ២៥ C919s នៅក្នុងមួយឆ្នាំៗរហូតដល់ឆ្នាំ ២០៣០ ដែលស្ថិតនៅក្នុងកំរិតទាបជាងអត្រាប្រចាំខែបច្ចុប្បន្នធៀបនឹងការផលិតរថយន្តធុនតូចដែលជាគូប្រជែងរបស់ខ្លួន នេះបើយោងតាមអ្នកវិភាគ Jefferies ។

FILE PHOTO: A model of a C919 airliner by Commercial Aircraft Corp of China (COMAC) is displayed at China Beijing International High-tech Expo in Beijing, China June 8, 2017. REUTERS/Jason Lee

COMAC (ស្ថាប័នពាណិជ្ជកម្មអាកាសចរណ៏របស់ចិន) មិនបានឆ្លើយតបភ្លាមៗចំពោះការស្នើសុំធ្វើសេចក្តីបញ្ជាក់នោះទេ។

បច្ចុប្បន្ននេះ C919 បានពឹងផ្អែកខ្លាំងលើរូបធាតុផ្សំរបស់លោកខាងលិច រួមទាំងម៉ាស៊ីន និងប្រព័ន្ធគ្រប់គ្រងការហោះហើរ ពីក្រុមហ៊ុនដូចជា GE (GE.N), Safran (SAF.PA) និង Honeywell International (HON.O)។

ប្រទេសចិនកំពុងព្យាយាមបង្កើនសមាមាត្រប្រព័ន្ធក្នុងស្រុកក្នុងកាផលិតយន្តហោះប្រភេទ C919 ដោយប្រើប្រាស់ម៉ាស៊ីនជំនួសឲ្យម៉ាស៊ិនរបស់លោកខាងលិច ដែលគេហៅថា CJ-1000A ហើយបច្ចប្បន្នកំពុងស្ថិតនៅក្នុងដំណើរការអភិវឌ្ឍនៅឡើយទេ៕