កម្សាន្ដ

ក្រោយជាង១៣ឆ្នាំបន្ទាប់ពីរឿងភាគដំបូងវគ្គបន្តនៃរឿង’Avatar’ត្រូវបានយកមកបញ្ចាំង

ប្រែសម្រួល៖សហការី

អស់រយៈពេលជាង១៣ឆ្នាំហើយបន្ទាប់ពី James Cameron បានផ្សព្វផ្សាយអំពីខ្សែភាពយន្តដែលរកប្រាក់ចំណូលបានខ្ពស់បំផុតរាល់ពេលគឺភាពយន្តរឿង “Avatar” នៅទីបំផុតផលិតករភាពយន្តនេះបានដាក់បញ្ចាំងរឿងភាគដែលគេទន្ទឹងរង់ចាំជាយូរមកហើយ របស់ខ្លួននៅក្នុងទីក្រុងឡុងដ៍កាលពីថ្ងៃអង្គារ។

ខ្សែភាពយន្តរឿង “Avatar-The Way of Water” បាននាំអារម្មណ៍ទស្សនិកជនឲ្យវិលត្រឡប់ទៅកាន់ពិភពលោកមួយដ៏ទាក់ទាញបំផុតរបស់ Pandora ដែល’មានបញ្ចាំងនៅក្នុងខ្សែភាពយន្តភាគដំបូងបង្ហាញពីកន្លែងដែលជនជាតិដើមអម្បូរសម្បុរពណ៌ខៀវ Na’vi បានបើកសមរភូមិប្រយុទ្ធជាមួយពួកអាណានិគមអំបូរមនុស្សដើម្បីគ្រប់គ្រងធនធានធម្មជាតិក្នុងភពព្រះចន្ទ។

អស់កាលជាងមួយទសវត្សរ៍ក្រោយមកទើបភាពយន្តរឿង “The Way of Water” បានរកឃើញតារាសម្តែង Sam Worthington និង Zoe Saldana ពួកគេបានវិលត្រឡប់មកវិញក្នុងតួជា Jake Sully និង Neytiri ហើយបច្ចុប្បន្នគាត់គឺជាឪពុកម្តាយដែលមានកូនដល់ទៅប្រាំនាក់។

ជីវិតដែលប្រកបដោយសេចក្តីសុខសាន្តរបស់ពួកគេរស់នៅក្នុងព្រៃហាក់បីដូចជារស់នៅលើឋានសួគ៌ដែលត្រូវបានយាយីរំខានដោយសាតែការវិលត្រឡប់មកវិញរបស់ពពួក “Sky People” ដែលជាឈ្មោះ Na’vi ប្រើសម្រាប់ឈ្មោះមនុស្ស ដែលបន្ទាប់មកគឺជា Sully ។ ដើម្បីបុព្វហេតុការពារក្រុមគ្រួសារ និងក្រុមកុលសម្ព័ន្ធរបស់ពួកគេ Sully, Neytiri និងកូនៗបានរត់ភៀសខ្លួនទៅកាន់ទឹកដីមួយកន្លែងដ៏សែនឆ្ងាយហើយក៏បានស្វះស្វែងរកការជ្រកកោនជាមួយត្រកូល Metkayina នៃដែនមហាសមុទ្រ។

បើតាមរូបរាងកាយ និងមុខជំនាញរបស់ពួកគេគឺធ្លាប់តែរស់នៅក្នងព្រៃដូច្នេះក្រុមគ្រួសាររបស់ពួកគេត្រូវតែរៀនសម្របខ្លួនអោយបានរហ័សនូវការប្រើប្រាស់មធ្យោបាយលើទឹកដើម្បីការរស់រានមានជីវិតបន្តទៀត ក្នុងខណៈពេលដែលពួកគេប្រឈមមុខនឹងការគំរាមកំហែងរបស់សពួកសត្រូវ។

លោក Worthington បានប្រាប់រ៉យទ័រនៅក្នុងការបញ្ចាំងភាពយន្តពិភពលោកដ៏ល្បីល្បាញមួយនេះថា “នេះគឺជាអានុភាពនៃក្តីស្រឡាញ់ដែលបានផ្ទុះឡើងអស់រយៈពេលមួយទសវត្សរ៍ ដូច្នេះវាពិតជាអស្ចារ្យណាស់ក្នុងការចែករំលែក” ។

“វាក៏ជារឿងដែលដក់ជាប់នៅក្នុងបេះដូង វាមានកម្លាំងចិត្ត និងឧត្តមភាពខ្លាំង អ្នកសង្ឃឹមថាវានឹងធ្វើឲ្យ ទស្សនិកជនជក់ចិត្តដិតអារម្មណ៍ យើងមិនត្រឹមតែចម្លងយកនូវផ្ទាំងទស្សនីយភាពនៃរឿងភាគទីមួយនោះទេ គឺយើងពិតជាបានពង្រីកវិសាលភាពរបស់វាពេញពិភពលោក យើងពង្រឺកវិសាលភាពអំពីសាច់រឿងរបស់ក្រុមគ្រួសារមួយនេះ” ។

  • Saldana បាននិយាយថាតួនាទីសំដែងរបស់នាងគឺត្រូវប្រើ “អារម្មណ៍”

នាងបាននិយាយថា៖ “ វាជាសាច់រឿងដ៏សែនរំភើប វាមានសភាពព្រឺព្រួចដ៏គួរឲ្យភ័យខ្លាចផងដែរ ព្រោះតាមពិតទៅ លោក Jim បានតាក់តែងសាច់រឿងតាមរបៀបយល់ឃើញរបស់គាត់ មានន័យថាអ្នករាល់គ្នានឹងត្រូវប្រឈមលើការសម្តែងតាមសាច់រឿងថ្មីមួយឲ្យស័ក្តិសម” ។

Sigourney Weaver ដើរតួជា Kiri, Neytiri និងកូនស្រីចិញ្ចឹមរបស់ Sully ចំណែកតួជាម្តាយបង្កើតរបស់នាងគឺលោកស្រីវេជ្ជបណ្ឌិត Grace Augustine ដែល Weaver ធ្លាប់បានសម្តែងក្នុងភាពយន្តដើម។

នាងបាននិយាយថា “សាច់រឿងទាំងអស់គឺជាការផ្សងព្រេងមួយដ៏អស្ចារ្យ” ។

វាបានចេញផ្សាយនៅក្នុងឆ្នាំ ២០០៩ “Avatar” វាបានជាប់ចំណាត់ថ្នាក់ជាភាពយន្តរកចំណូលបានច្រើនជាងគេនៅរាល់ពេលចាក់បញ្ចាំងដោយមានការលក់សំបុត្រនៅទូទាំងពិភពលោកដែលរកចំណូលបានជាង ២.៩ ពាន់លានដុល្លារ។

ខ្សែភាពយន្តរឿង “Avatar” ចំនួន ៤ ភាគ  ត្រូវបានគេគ្រោងទុកបញ្ចាំងរហូតដល់ឆ្នាំ ២០២៨ ។

“ខ្ញុំមិនដែលនឹកថាមានថ្ងៃនេះទេ ពីព្រោះខ្ញុំគ្រាន់តែធ្លាប់បានអានសាច់រឿងដែលគេសរសេរទាំងបួនភាគរបស់វា … ប៉ុន្តែខ្ញុំក៏បានគិតថា វាជាភារកិច្ចដ៏អស្ចារ្យ៏មួយដែលគេនិទានអំពីសាច់រឿងស្តីពីការកសាងពិភពលោក … ការបង្កើតផលិតកម្មភាពយន្តថ្មីមួយដែលត្រូវបរិយាយយ៉ាងល្អិតល្អន់ ផលិតករ Jon Landau បាននិយាយថា “វាពិតជាពិបាកណាស់” ដោយសាតែមានកាថតបន្ថែមនូវភាពយន្តភាគទីបី។

“យើងនឹងសម្តែងពីការបន្តរុករកការតាំងទីលំនៅថ្មីនៅតំបន់ Pandora នឹងសម្តែងពីការបន្តជួបក្រុមកុលសម្ព័ន្ធចម្រុះ “៕

ប្រភព រ៉យទ័រ