ចំណេះដឹង

Elon Musk ផ្តល់ព័ត៌មានថ្មីបន្ថែមលើបន្ទះឈីបខួរក្បាលថានឹងដំឡើងវានៅក្នុងខ្លួនមនុស្ស

ប្រែសម្រួល៖សហការី

ក្រុមហ៊ុនវិនិយោគទុនលើបច្ចេកវិទ្យាផ្នែកសុខភាពរបស់លោក Elon Musk Neuralink បានចែករំលែកព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាផ្សាំប្រព័ន្ធខួរក្បាលរបស់ខ្លួនដែលបានធ្វើឡើងនៅក្នុងពិធី “បង្ហាត់បង្ហាញដែលមានការបញ្ជាក់ដ៏ល្អិតល្អន់មួយ” ព្រឹត្តិការណ៍នេះបានប្រារព្ធឡើងនៅក្នុងពេលធ្វើការជ្រើសរើសបុគ្គលិកកាលពីយប់ថ្ងៃពុធ។

លោក Musk បាននិយាយថាកម្មវិធីចំនួនពីររបស់ក្រុមហ៊ុនមានគោលបំណងតាក់តែងឡើងវិញនូវចក្ខុវិស័យ ហើយសូម្បីតែអ្នកដែលកើតមកពិការភ្នែកក៏ដោយក៏អាចកែប្រែបានដែរ ចំណែកកម្មវិធីទីបីនឹងផ្តោតលើកម្មវិធីខួរក្បាលម៉ូទ័រ ដែលធ្វើ “ឲ្យតួខ្លួនទាំងមូលដំណើការបានពេញលក្ខណៈរបស់វា” សម្រាប់អ្នកដែលមានជំងឺឆ្អឹងខ្នង។ លោក Musk បាននិយាយថា “យើងមានទំនុកចិត្តលើការបំពាក់មុខងារឲ្យបានពេញលេញក្នុងរាងកាយដោយមិនកំណត់លើផ្នែកណាមួយនៃរាងកាយនោះទេ ” ។

លោកMusk បាននិយាយថា Neuralink អាចចាប់ផ្តើមធ្វើការសាកល្បងបច្ចេកវិទ្យាផ្នែក ខួរក្បាលម៉ូទ័រ នៅក្នុងខ្លួនមនុស្សក្នុងរយៈពេលប្រាំមួយខែ។

គាត់បាននិយាយថា “ជាក់ស្តែង យើងមានការប្រុងប្រយ័ត្នបំផុត និងប្រាកដថាវានឹងដំណើរការបានល្អមុននឹងបំពាក់ឧបករណ៍ទៅក្នុងខ្លួនមនុស្ស ប៉ុន្តែខ្ញុំគិតថា ឯកសារភាគច្រើនរបស់យើងត្រូវបានបញ្ជូនទៅ FDA” រួចរាល់ហើយ។

លោកMusk ក៏បាននិយាយដែរថា គាត់មានគម្រោងទទួលយកមួយសម្រាប់ខ្លួនគាត់។ “អ្នកអាចមានឧបករណ៍ Neuralink ផ្សាំខួក្បាលឥឡូវនេះ ហើយវាធ្វើឲ្យអ្នកមិនដឹងខ្លួននោះទេ។ ខ្ញុំចង់មានន័យថា វាជាសម្មតិកម្មថ្មី… តាមពិតក្នុងការបង្ហាត់បង្ហាញមួយក្នុងចំណោមការបង្ហាត់បង្ហាញទាំងនេះ ខ្ញុំនឹងធ្វើវាឲ្យបាន”។ លោកបានបញ្ជាក់ជាថ្មីនៅលើ Twitter បន្ទាប់ពីព្រឹត្តិការណ៍នេះ។

Xing Chen ជំនួយការសាស្ត្រាចារ្យផ្នែកជំងឺភ្នែកនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Pittsburgh បាននិយាយថា ដោយសារឧបករណ៍ Neuralink មិនធ្លាប់បានធ្វើតេស្តលើមនុស្ស ឬមិនត្រូវបានអនុម័តដោយ FDA នោះ សេចក្តីប្រកាសកាលពីថ្ងៃពុធពិតជាធ្វើឲ្យមានក្តីមន្ទិលសង្ស័យលើកម្មវិធីនេះ។

នាងបានប្រាប់ CNBC ថា “Neuralink គឺជាក្រុមហ៊ុនដែល មិនចាំបាច់រាយការណ៏ទៅកាន់ម្ចាស់ភាគហ៊ុនទេ” ។ “ខ្ញុំមិនដឹងថាតើមានការត្រួតពិនិត្យលើការពាក់ព័ន្ធក្នុងកម្មវិធីបែបណានោះទេ ក៏ប៉ុន្តែខ្ញុំគិតថាវាមានសារសំខាន់ខ្លាំងណាស់សម្រាប់សាធារណជនដែលត្រូវចងចាំជានិច្ចថា មុនពេលដែលកម្មវិធីនេះមិនទាន់ត្រូវបានអនុម័តដោយ FDA ឬស្ថាប័ននិយតកម្មរបស់រដ្ឋាភិបាល ការអះអាងទាំងអស់ត្រូវតែដាក់ការសង្ស័យដែលទាមទាឲ្យមានការត្រូវពិនិត្យឲ្យបានច្បាស់លាស់”។

Neuralink ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយ លោក Musk ជាមួយនិងក្រុមអ្នកវិទ្យាសាស្ត្រ និងវិស្វករផ្សេងៗទៀត។ គេបានខិតខំអភិវឌ្ឍន៍ចំណុចប្រទាក់ខួរក្បាលទៅនឹងកុំព្យូទ័រ ឬ BCIs ដែលភ្ជាប់ខួរក្បាលមនុស្សទៅនឹងកុំព្យូទ័រហើយអាចចាប់សញ្ញាសរសៃប្រសាទបាន។

លោកMusk បានវិនិយោគទ្រព្យសម្បត្តិផ្ទាល់ខ្លួនរាប់សិបលានចូលទៅក្នុងក្រុមហ៊ុន ហើយបាននិយាយដោយឥតភស្តុតាង ថាឧបករណ៍របស់ Neuralink អាចផ្តល់ “ការយល់ដឹងដ៏អស្ចារ្យ” គឺធ្វើឲ្យមនុស្សខ្វិនអាចដំណើរការស្មាតហ្វូន ឬអវយវៈមនុស្សយន្តអាចធ្វើអ្វីៗតាមចិត្ត និងនៅថ្ងៃណាមួយវាអាច “ដោះស្រាយ” ជំងឺអូទីស្សឹម និងជំងឺវិកលចរិតបានថែមទៀតផង។ .

ការបង្ហាត់បង្ហាញរបស់ក្រុមហ៊ុនកាលពីថ្ងៃពុធបានបន្លឺឡើងនូវមហិច្ឆតាដ៏ខ្ពង់ខ្ពស់ទាំងនេះ ដូចដែលលោកMusk បានអះអាងថា “វាជាអព្ភូតហេតុហើយយើងមានទំនុកចិត្តថាវាអាចទៅរួចក្នុងការបំពាក់មុខងារលើរូបររាងកាយឲ្យពេញលេញឡើងវិញចំពោះអ្នកដែលមានជំងឺឆ្អឹងខ្នង” ។

លោកMusk ដែលជាមហាសេដ្ឋីហើយថែមទាំងជានាយកប្រតិបត្តិក្រុមហ៊ុន Tesla ផងដែរនោះបានបង្ហាញវីដេអូរបស់សត្វស្វាដែលមានបន្ទះឈីបកុំព្យូទ័រនៅក្នុងលលាដ៍ក្បាលរបស់វាកំពុងលេងហ្គេម “telepathic video games” ដែល Neuralink ត្រូវបានគេណែនាំឲ្យស្គាល់ជាលើកដំបូងកាលពីជាងមួយឆ្នាំមុន។

SpaceX និងម្ចាស់ថ្មីនៃ Twitter បាននិយាយនៅពេលនោះថាគាត់ចង់បញ្ចូលបន្ទះឈីប Neuralink ទៅក្នុង quadriplegics ដែលមានរបួសខួរក្បាល ឬឆ្អឹងខ្នង ដូច្នេះពួកគេអាច “គ្រប់គ្រងម៉ៅរបស់កុំព្យូទ័រ ឬប្រើប្រាស់ទូរសព្ទរបស់ពួកគេ ឬឧបករណ៍ណាមួយដោយគ្រាន់តែគិត ”។

Neuralink ត្រូវបានរងការចោទប្រកាន់ពីបទធ្វើទុកបុកម្នេញលើសត្វស្វា ហើយគណៈកម្មាធិការគ្រូពេទ្យទទួលបន្ទុកផ្នែកវេជ្ជសាស្ត្រកាលពីថ្ងៃពុធបានកោះហៅលោក Musk ឲ្យបញ្ចេញព័ត៌មានលម្អិតអំពីការយកស្វាទៅធ្វើការពិសោធន៍ជាហេតុបណ្តាលឲ្យមានការហូរឈាមខាងក្នុងខួរ ធ្វើឲ្យវាខ្វិន នឹងមានការឆ្លងមេរោគរ៉ាំរ៉ៃ ធ្វើឲ្យវាប្រកាច់ ធ្លាក់ទឹកចិត្ត និងការស្លាប់របស់សត្វស្វាមួយនេះ។

មានការបង្ហាត់បង្ហាញដ៏ច្បាស់លាស់របស់ Neuralink គឺមិនមែនជាការធម្មតាសម្រាប់ក្រុមហ៊ុននានាធ្វើកាប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រនោះទេ នេះបើតាមលោកស្រី Anna Wexler ជំនួយការសាស្រ្តាចារ្យផ្នែកក្រមសីលធម៌វេជ្ជសាស្រ្ត និងគោលនយោបាយសុខភាពនៅសាលាវេជ្ជសាស្ត្រ Perelman នៅសាកលវិទ្យាល័យ Pennsylvania ។ នាងបាននិយាយថា វាជាការប្រថុយប្រថានក្នុងការលើកទឹកចិត្តអ្នកដែលមានពិការភាពធ្ងន់ធ្ងរឲ្យទទួលបានក្តីសង្ឃឹម ជាពិសេសប្រសិនបើពួកគេអាចមានរបួស ដោយសារបច្ចេកវិទ្យាក្នុងពេលវះកាត់បញ្ចូលឧប្បករណ៏ទៅក្នុងខួក្បាល។

Wexler បានលើកទឹកចិត្តមនុស្សឲ្យដាក់ “មិន្ទិលសង្ស័យ” របស់ពួកគេលើការអះអាងដ៏ធំមួនេះរបស់ Neuralink ។

នាងបាននិយាយថា៖ “ តាមទស្សនៈសីលធម៌ ខ្ញុំគិតថាមានការបំផ្លើសដែលពាក់ព័ន្ធទៅនឹងកម្មវិធីនេះខ្លាំងណាស់សម្រាប់ ”មនុស្សជាតិ។ “Space ឬ Twitter នោះជារឿងមួយ ប៉ុន្តែនៅពេលដែលអ្នកចូលទៅក្នុងបរិបទផ្នែកវេជ្ជសាស្រ្ត គឺវាមានគ្រោះថ្នាក់ជាង” ។

Chen ដែលជាជំនាញខាង BCIs បាននិយាយថា ការផ្សាំរបស់ Neuralink នឹងតម្រូវឲ្យមនុស្សទួលរងនូវទម្រង់មួយដែលមានការរំលោភបំពានយ៉ាងខ្លាំងដោយសារគ្រូពេទ្យត្រូវចោះរន្ធនៅលើលលាដ៍ក្បាល ដើម្បីបញ្ចូលឧបករណ៍ទៅក្នុងជាលិកាខួរក្បាលរបស់មនុស្ស។

ទោះជាយ៉ាងណា នាងគិតថា នៅតែមានមនុស្សមួយចំនួននឹងមានឆន្ទៈក្នុងការទទួលយកហានិភ័យនេះ។

លោក Chen បាននិយាយថា “មានជំងឺមួយចំនួនដូចជា ជំងឺឆ្កួតជ្រូក ជំងឺផាកឃីនសុន និងជំងឺវង្វេងស្មារតី ដែលមនុស្សបានទទួលការវះកាត់ខួរក្បាល ហើយជំងឺនេះត្រូវបានព្យាបាលដោយជោគជ័យ ដែលអាចធ្វើឲ្យពួកគេមានជីវិតប្រសើរឡើងវិញ” ។ “ដូច្នេះខ្ញុំមានអារម្មណ៍ថាវាមានគំរូស្រាប់សម្រាប់ការងារនេះ”។

Wexler បាននិយាយថានាងជឿជាក់ថាការសម្រេចចិត្តចុងក្រោយនឹងធ្លាក់មកលើការគណនារវាងអត្ថប្រយោជន៍និងហានិភ័យផ្ទាល់ខ្លួនរបស់អ្នកជំងឺម្នាក់ៗ។

Neuralink មិនមែនជាក្រុមហ៊ុនតែមួយគត់ដែលព្យាយាមបង្កើតបច្ចេកវិទ្យាថ្មីដោយប្រើ BCIsនោះទេ ហើយមនុស្សជាច្រើនបានបោះជំហានយ៉ាងឆ្ងាយទៅមុខក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ Blackrock Neurotech កំពុងស្ថិតនៅលើផ្លូវមួយដើម្បីនាំយកប្រព័ន្ធ BCI នេះទៅកាន់ទីផ្សារនៅឆ្នាំក្រោយ ដែលនឹងធ្វើឲ្យវាក្លាយទៅជា BCI ដែលអាចរកស៊ីបានដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រ។ Synchron បានទទួលការយល់ព្រមពី FDA ក្នុងឆ្នាំ ២០២១ ដើម្បីចាប់ផ្តើមធ្វើការសាកល្បងលើការព្យាបាលដោយ BCI ដែលត្រូវបានគេដាំវាទៅក្នុងខួក្បាលជាអចិន្ត្រៃយ៍ ហើយ Paradromics ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំដើម្បីចាប់ផ្តើមធ្វើតេស្តលើមនុស្សនៅឆ្នាំ ២០២៣ ៕

ប្រភព៖CNBC