សេដ្ឋកិច្ច

​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន ពិភាក្សា​ជា​ក្រុម​ផ្តោតលើ​កា​រប​ន្ស៉ី​រវាង​ផែនការ​អភិវឌ្ឍ​ប្រកបដោយ ចីរភាព​នៅក្នុង​ទីក្រុង និង​រដ្ឋបាល​មូលដ្ឋាន​អាស៊ាន​

ភ្នំពេញ​)៖ ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្រិត​មូលដ្ឋាន ជា​ប្រធានបទ​សំខាន់​ក្នុង​កិច្ចពិភាក្សា នៃ​វេទិកា​អភិបាល ក្រុង​អាស៊ាន AMF និង​កិច្ចប្រជុំ​អភិបាល​រាជធានីនិង​រដ្ឋធានី​អាស៊ាន MGMAC ឆ្នាំ​២០២២ ដើម្បី​ស្វែងយល់​ពី​កិច្ចសហប្រតិបត្តិការ និង​ ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព ដែល​ប​ន្ស៉ី​គ្នា​រវាង​ផែនការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក្នុង​ទីក្រុង​នៅ​កម្រិត​នីមួយៗ និង​កម្រិត​តំបន់ ក៏ដូចជា​នៅ​រដ្ឋបាល​មូលដ្ឋាន​អាស៊ាន​។​

​កិច្ចពិភាក្សា​នេះ បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២២ ដែល​ដឹកនាំ​ដោយ​លោក ឡុង ឌី​ម៉​ង់ អភិបាលរង​ខេ​ត​ព្រះ​ស៊ី​ហ​នុ និង​លោកស្រីMadelaine Alfelor Gazman អ​តី​តៈ​អភិបាលខេត្ត​អ៉ី​រី​ហ្គានៃ​ប្រទេស​ហ្វីលីពីននិង​ជា​ទូត​ឆន្ទៈនៃ​សមាគមន៍UCLG ASPAC ​។​

​លោក ឡុង ឌី​ម៉​ង់ បានលើកឡើង​អំពី​សក្តានុពល​ដែល​ខេត្ត​ព្រះសីហនុ​មាន​ស្រាប់ហើយ​ខេត្ត​ព្រះសីហនុគឺជា​ខេត្ត​មួយ​ដែលមាន​ការ យកចិត្តទុកដាក់​ច្រើន​ដូច​បណ្តា រាជធានី ខេត្ត​ដទៃទៀត ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​។​លោក​បន្តថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ពង្រីក​មុខមាត់​ខ្លួនឯង​ឲ្យ​កាន់តែ​ទំនើប កាន់តែ​ឆ្លាត​វៃ តាមរយៈ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ថ្នាក់ក្រោម​ជាតិ ឥតឈប់ឈរ​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ផ្តល់ឱកាស​លើ​វិនិយោគិន​បរទេស​មក​បណ្តាក់ទុន ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ដែល​បាន​ពន្យា​ពេល នៃ​វឌ្ឍនភាព​របស់ខ្លួន ដើម្បី​សម្រេច SDGs ឬ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​លោក​បាន​ឲ្យ​ដឹងថា កិច្ចពិភាក្សា​មានការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍​គ្នា​ទៅវិញទៅមក លើក​កា​រប​ន្ស៉ី​គ្នាង​រវាង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទីក្រុង​នីមួយៗរួមទាំង​បញ្ហា​ប្រឈម​ដែល​បានកើត​ឡើងហើយ​ធ្វើការ​ប្រៀបធៀប​ទៅនឹង​អ្វីដែល​បានដាក់​ចេញ​ដោយ​អង្គការសហប្រជា ជាតិដែល​ឆ្លើយតប​ទៅនឹង​កម្រិត​ណាមួយដើម្បី​ដោះស្រាយ​ឆ្ពោះទៅ​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ទីក្រុង​ប្រកបដោយ​ចីរភាព​៕ដោយៈសិរីមតី