អន្តរជាតិ

អ៊ុយក្រែនទទួលបានប្រព័ន្ធការពារដែនអាកាស HAWK ដំបូងពីអេស្ប៉ាញ

ទីបំផុត អ៊ុយក្រែនបានបញ្ជាក់ថា បានទទួលប្រព័ន្ធការពារដែនអាកាស HAWK ដំបូងបង្អស់ពី​ប្រទេសអេស្ប៉ាញ ដែលជាជំនួយប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្តសម្រាប់ការបង្រ្កាប រុស្ស៊ី។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បាននិយាយបន្ទាប់ពី​កិច្ចប្រជុំជាមួយសមភាគីអេស្ប៉ាញនៅទីក្រុង Odesa នៅថ្ងៃសៅរ៍ថា ប្រទេសអ៊ុយក្រែន​បានទទួលប្រព័ន្ធការពារដែនអាកាស HAWK ជាលើកដំបូងរបស់ខ្លួនពីប្រទេស​អេស្ប៉ាញតាមការសន្យាកាលពីដើមខែមុន។

ជាមួយគ្នានេះ ឧបករណ៍នៃប្រព័ន្ធការពារ HAWK បន្ថែមទៀតនឹងត្រូវដឹកចេញ​ជាបន្តបន្ទាប់ពីឃ្លាំងរបស់អេស្ប៉ាញ ខណៈទាហានអ៊ុយក្រែនក៏បានទទួលការ​បណ្តុះបណ្តាលប្រើប្រព័ន្ធនេះរួចរាល់ដែរហើយនៅក្នុងប្រទេសអេស្ប៉ាញ។ គួរដឹងថា ប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយមធ្យមនេះ គឺមានដើមកំណើតដំបូងនៅ​សហរដ្ឋអាម៉េរិក  ខណៈបានចូលបម្រើវិស័យការពារជាតិតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៦០មកម្ល៉េះ ជាមួយការធ្វើទំនើបកម្មម្តងហើយម្តងទៀតរហូតដល់បច្ចុប្បន្ន៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា