បច្ចេកវិទ្យា

អាម៉េរិកនឹងបង្ហាញយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-21 ជាលើកដំបូង

ប្រែសម្រួល៖សហការី

កងទ័ពអាកាសសហរដ្ឋអាម៉េរិកកំពុងមានបំណងចង់បង្ហាញយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយថ្មី  ប្រភេទ B-21 Raider ជាលើកដំបូងក្រោយរយៈពេលជាង ៣០ ឆ្នាំ ដែលគេរំពឹងថា ត្រូវយកមកបង្ហាញដល់ពិភពលោកឲ្យបានដឹងនៅថ្ងៃសុក្រនេះ។

ប្រភេទយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយរយៈចម្ងាយឆ្ងាយយុទ្ធសាស្ត្រ ជំនាន់ក្រោយនេះត្រូវបានគេរចនាឡើងជំនួសឲ្យយន្តហោះ B-1 Lancer និង B-2 Spirit ម៉ូដែលចាស់ៗ សម្រាប់ប្រើប្រាស់ជាឆ្អឹងខ្នងរបស់កងយន្តហោះទម្លាក់គ្រាប់បែកសម្រាប់កងទ័ពអាកាសអាម៉េរិកជំនាន់ថ្មី។

សម្រាប់កម្មវិធីសព្វាវុធដ៏ធំមួយ យន្តហោះ B-21 គេអាចរំលឹកបានថាវាត្រួវបានផលិតមកទាន់ពេលបើយោងតាមសេចក្តីរាយការណ៍មកថា កញ្ចប់ថវិកាសម្រាប់កម្មវិធីនេះមានចំនួនដល់ទៅ ២៥.១ ពាន់លានដុល្លារ ដែលកងទ័ពអាកាសអាម៉េរិកបានធ្វើការបែងចែកសម្រាប់កម្មវិធីនេះតាំងពីឆ្នាំ ២០១០។ ក្រុមហ៊ុន Northrop Grumman ដែលបាននិងកំពុងអភិវឌ្ឍន៍យន្តហោះទម្លាក់គ្រាប់បែកទំនងជាទទួលបានបទពិសោធន៍កាន់តែច្រើនដូចជាកម្មវិធីកម្រិតខ្ពស់ឈានមុខពីមុន F-35 និងយន្តហោះទម្លាក់គ្រាប់បែក B-2ជាដើម។

ចំណែកB-2 Spirit ដែលមានអាយុចំណាស់ជាង ៣៤ ឆ្នាំហើយតាមអាយុកាលរបស់វានេះវាជាយន្តហោះជំនាន់មុន យន្តហោះជំនាន់ក្រោយនេះមានបំពាក់ឧប្បករណ៏ដ៏ទំនើបៗឈានមុខក្នុងតួយន្តហោះទាំងមូលជាមួយនឹងរចនាបទស៊ុមខ្យល់ និងម៉ាស៊ីនបិទបាំងសញ្ញាចាប់រ៉ាដារបស់វាមានរយៈពេលមួយនាទីដែលធ្វើឲ្យរ៉ាដាមិនអាចចាប់សញ្ញារបស់វាបានឡើយ។

បច្ចេកវិទ្យានេះអាចធ្វើឲ្យយន្តហោះបំពេញបេសកកម្មវាយប្រហារក្នុងរយៈចម្ងាយឆ្ងាយនៅក្នុងតំបន់ដែលមានភូមិសាស្ត្រដ៏ស្មុកស្មាញហើយពោរពេញទៅដោយប្រព័ន្ធការពារដែនអាកាសឈានមុខកំរិតខ្ពស់នឹងមានអំណោយផលដល់ការបំពេញបេសកកម្មប្រកបដោយជោគជ័យចំណែកយន្តហោះទម្លាក់គ្រាប់បែកផ្សេងទៀតដូចជា B-1 និង B-52 មានឱកាសតិចតួចនឹងងាយរងគ្រោះក្នុងការបំពេញបេសកកម្មលើភូមិសាស្ត្រខាងលើនេះ។

គេមិនអាចចាប់សញ្ញា B-2 បានទេហើយវាអាចជ្រៀតចូលក្នុងទឹកដីសត្រូវបានយ៉ាងជ្រៅដោយស្ងៀមស្ងាត់រួចទៅហើយនឹងធ្វើការវាយប្រហារបំផ្លាញគោលដៅក្នុងកំរិតខ្ពស់ដោយមិនអោយសត្រូវដឹងខ្ឡនជាមុនឡើយ។

ដូច្នេះតើB-21 ដែលជាអ្នកស្នងតំណែងរបស់វាមានអ្វីពិសេសទៅ?

  • តើវាមានភាពខុសគ្នាច្រើនទេ?

កម្មវិធីនេះត្រូវបានគេផ្តល់ចំណាត់ថ្នាក់ខ្ពស់បំផុត ហើយក្រុមហ៊ុន Northrop Grumman បានផ្សាយព័ត៌មានលម្អិតមួយចំនួនស្តីពីគម្រោងនេះ ប៉ុន្តែមានព័ត៌មួយចំនួនត្រូវបានគេបំភ័នក្នុងរបាយការណ៍ដែលបានបោះពុម្ពផ្សាយ។

យន្តហោះទំលាក់គ្រាប់បែកប្រភេទ B-21 Raider ត្រូវបានគេគូរព្រាងឡើងយ៉ាងច្បាស់នូវទម្រង់រចនាបទរបស់វាដែលមានច្រើនផ្នែកដែលរៀបរៀងដោយអ្នកកាន់កាប់កម្មវិធីមុនរបស់វា ដូចជាគំនិតរចនាទម្រង់ស្លាបហោះហើរជាមួយនឹងការពំពាក់គ្រឿងម៉ាស៊ីនបង្កប់ និងទម្រង់តាក់តែងរចនាសម្ព័ន្ធក្នុងតួយន្តហោះដើម្បីកាត់បន្ថយសញ្ញាចាប់រ៉ាដារបស់វាប្រកបដោយប្រសិទ្ធភាពបំផុត។

ស៊ុមខ្យល់មានទម្រង់តូចជាង B-2 កម្លាំងផ្ទុក កម្លាំងប្រតិកម្ម សម្ថភាពផ្ទុកគ្រាប់បែក និងមីស៊ីលដែលវវាអាចផ្ទុកបាន គឺខុសគ្នាស្ទើរតែពាក់កណ្តាល។

វាមិនមានល្បឿនលឿនជាពិសេសពេកនោះទេ វាត្រូវបានគេរចនាឡើងដើម្បីហោះហើរក្នុងល្បឿន subsonic ខ្ពស់ ហើយវាមិនមែនជាប្រភេទ quantum ដូចយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 ដូចដែលគេដាក់បង្ហាញវាជាលើកដំបូងនៅក្នុងឆ្នាំ ១៩៨៨ នោះទេ ។

ទោះយ៉ាងណាក៏ដោយ វាមានតម្លៃថោកជាង ទាំងការទិញ និងការថែទាំ យន្តហោះ B-2 មានតំលៃខ្ពស់ខ្លាំង ជាយន្តហោះថ្លៃ ហើយ B-21 នឹងកាត់បន្ថយការចំណាយ និងបន្ថយពេលវេលាសម្រាប់ការការថែទាំរបស់វា យន្តហោះដែលមានតម្លៃថោកទំនងជាត្រូវបានបញ្ជាទិញក្នុងចំនួនមួយកាន់តែច្រើន។ យន្តហោះប្រហែលជាជាងមួយរយគ្រឿងដំបូងត្រូវបានគេគ្រោងផលិតឡើងតែតួលេខនេះទំនងជានឹងមានការកើនឡើងប្រសិនបើតម្លៃវាមិនប្រែប្រួល។

  • តើវានឹងមានអ្វីថ្មី?

ក្នុងខណៈនេះបច្ចេកវិទ្យាបំបាំងកាយមានសារសំខាន់ណាស់ មិនមែនបានន័យថា B-21 មានគុណភាពតែមួយនេះទេអ្វីដែលកងទ័ពអាកាស និងយោធាសហរដ្ឋអាម៉េរិកទាំងមូលបាននិងកំពុងបង្កើតគឺបណ្តាញដ៏មានឧត្តមភាពប្រសិទ្ធភាពក្នុងការបញ្ចេញឧបករណ៍ចាប់សញ្ញារយៈចម្ងាយឆ្ងាយ និងការកំណត់ទីតាំងនឹងគោលដៅវាយប្រហារ ដែលត្រូវបញ្ជូនចេញ និងចែករំលែកទិន្នន័យជាច្រើនប្រភេទអំពីសត្រូវដែលកំពុងប្រយុទ្ធក្នុងសមរភូមិ។

យន្តហោះ B-21 សមនឹងបណ្តាញយុទ្ធសាស្ត្រថ្មីនេះយ៉ាងល្អឥតខ្ចោះ គឺវាអាចប្រមូលព័ត៌មានអំពីសត្រូវ ឬលើតំបន់ដែលមានសក្តានុពលរបស់សត្រូវ និងធ្វើកាវាយប្រហារតែម្តង។ ម្យ៉ាងវិញទៀត វាអាចប្រមូលផ្តុំ និងបញ្ជូនព័ត៌មានទៅកាន់យន្តហោះសមព័ន្ធមិត្ត តាមរយៈផ្កាយរណប រ៉ាដា និងអ្វីៗជាច្រើនទៀត ហើយវាក៏ជាអាវុធសម្រាប់វាយប្រហារដែលអាចបំផ្លាញទីតាំងរបស់សត្រូវជាមួយនឹងសមត្ថភាពរបស់វាផ្ទាល់តែម្តង។

ការវាយប្រហាររយៈចម្ងាយឆ្ងាយអាចជាបេសកកម្មចម្បងរបស់វា ប៉ុន្តែយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-21 ក៏អាចប្រមូលផ្តុំ និងចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ នឹងនាំមុខកងនាវាដោយផ្ទាល់ហើយវាអាចវាយប្រហារបំផ្លាញគោលដៅរបស់សត្រូវបានជាច្រើនទៀត។ សរុបមក “ខួរក្បាល” របស់វាគឺជាធនធានដ៏មានតម្លៃបំផុត ហើយការប្រើប្រាស់កម្មវិធីជាលក្ខណៈបើកលំហសុហ្វវែរ និងអាចជួយឲ្យយន្តហោះនេះងាយស្រួលបង្កើនសមត្ថភាពដោយប្រើប្រាស់បច្ចកវិទ្យាដ៏ទំនើបដែលមានសារប្រយោជន៍ក្នុងការបត់បែនតាមសភាពការណ៍នឹងស្ថានការជាក់ស្តែង។

យន្តហោះនេះអាចបញ្ជាការហោះហើរដោយមានមនុស្សបើក និងគ្មានមនុស្សបើក ហើយការបំពាក់អាវុធខាងក្នុងរបស់វាអាចឲ្យវាផ្ទុកក្បាលកាំជ្រួចបំបាំងកាយរយៈចម្ងាយឆ្ងាយបច្ចេកវិទ្យាចុងក្រោយបំផុតដូចជា JASSM (Joint Air to Surface Stand-off Missile – កាំជ្រួចវង់ប្រតិបត្តការវាយប្រហាពីអាកាសទៅអាកាសនិងពីអាកាសទៅដី) និងមានកន្លែងចាប់អាវុធធម្មតា និងចាប់ក្បាលគ្រាប់នុយក្លេអ៊ែរថែមទៀតផង៕